ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​សមត្ថកិច្ច អ ហ ខេត្ត​ប៉ៃលិន​បាន​ចុះ​ឃាត់ខ្លួន​ឃាតករ​បាញ់​សម្លាប់​សង្សារ​ក្នុងផ្ទះ​សំណាក់​សារី​ធំ កាលពី​ឆ្នាំទៅ​ចាប់បាន​ហើយ​នៅ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ឃាតករ​ដែល​បាញ់​សម្លាប់​ស្ត្រី​ជា​សង្សារ​នៅ​ក្នុងផ្ទះ សំណាក់​យីហោ​សារី​ធំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១១៖២០​នាទី ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ក្រោយ​ពី​សម្លាប់​នារី​ជា​សង្សារ​ហើយ​រត់​ទៅ​គេច​ខ្លួន​នៅ​ទីនោះ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ពី​ខេត្ត ប៉ៃលិន មក​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ ទី​៩ ខែ​សីហា ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា​៖ ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា ឲ្យចូល​ខ្លួន​លេខ​២០៧​អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧ របស់​ព្រះរាជអាជ្ញា​រង សៀង សុខ  កំលាំង​ជំនាញ​ក្រោម​កិច្ចសហការ រវាង​កម្លាំង​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស ,​កងរាជអាវុធហត្ថ​រាជ ធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ឈ្មោះ អ៊ុំ សុ​ផា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ដែល​កំពុង​លាក់ខ្លួន​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​សូម​រំលឹក​ថា​៖ កាលពី​វេលា​ម៉ោង ០០៖៥៥​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦​ជនសង្ស័យ ជា​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បាញ់​សម្លាប់​សង្សារ​របស់​ខ្លួន​នៅក្នុង ផ្ទះសំណាក់​សារី​ធំ បន្ទប់​លេខ​៤០៤ ជាន់ ឡៅតឿ ស្ថិតនៅក្នុង ភូមិ​ទួល​សង្កែ សង្កាត់ ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ហើយ​គេច ខ្លួន​បាត់​ស្រមោល ចំណែក​នារី​រងគ្រោះ​មាន​ឈ្មោះ សុន ស្រី​លក្ខណ៌ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​រាំង ស្រុក​ដងទង់ ខេត្ត​កំពត ហើយ​នៅ​ក្រោយពេល​ឃាតកម្ម​កើតឡើង នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឃាតករ​ខាង លើ​នេះ​ផងដែរ ៕
​ដោយ លោក ហុក វិបុល

img20170810re3 (1) img20170810re3 (2) img20170810re3 (3) img20170810re3 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.