ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

បុរស​ម្នាក់​ខូចចិត្ត​ក្លាយ​ជា​អ្នកប្រមឹក​រាប់​ឆ្នាំ ជម្រើស​ចុងក្រោយ​ចងក​សម្លាប់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ បុរស​វ័យ​ជាង​ពាក់កណ្តាល​ម្នាក់​បាន​សម្រច​ចិត្តចងក​ធ្វើអត្តឃាត ដោយ​យក​ក្រមា​ចង​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន ក្រោយ​ពី​ជនរងគ្រោះ​វិល​ត្រឡប់​មកពី​ផឹកស៊ី​វិញ ហើយ​ការគិត​ខ្លី​នេះ គេ​សង្ស័យ​មកពី​ការរស់នៅ​ក្នុង​ស្ថានភាព​ឯកា គ្មាន​ទី​បង្អែក​ទើប​ជ្រើស​យក​ផ្លូវស្លាប់​បែបនេះ​។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧ ស្ថិត​ចំណុច​ផ្ទះ​ជនរងគ្រោះ ក្នុងភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​(​ចំណុច​បន្ទាយ​ទាហាន វាលវង់​)​។​

​បើ​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ តូ​វ សុវណ្ណ អធិការនគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​បង្ហើប​ថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ អ៊ុំ ឌី​ណា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ស្រុកកំណើត​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ប៉ុន្តែ​បច្ចុប្បន្ន​មក​រស់នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ​។​លោក​អធិការ​បាន​បញ្ជាក់ទៀតថា បុរស​រងគ្រោះ​ជា​បុរស​ពោះម៉ាយ​រស់នៅ​ម្នាក់ឯង ហើយ​ការចងក​ធ្វើ​អត្តឃាត​នេះ ដោយសារ​តែ​ខូចចិត្ត​រឿង​បែកបាក់​គ្រួសារ គឺ​ប្រពន្ធ​ក៏​ឃ្លាត កូន​ក៏​មិន​នៅ​ក្បែរ ទើប​សម្រេច​យក​ស្រា​ធ្វើ​ជា​មិត្ត ដោយ​បាន​ក្លាយជា​មនុស្ស​ញៀន​ស្រា​ផឹក​គ្មាន​ទំនេរ ផឹក​មហា​ផឹក ស្រវឹង​រាប់​ឆ្នាំ​គ្មាន​គិត​រិះរេ មិន​ខ្វាយខ្វល់ ហើយ​ជម្រើស​ចុង​ក្រោយ​បន្ទាប់ពី​ផឹក​ស្រវឹង​ជោក​ខ្លួន​ហើយ​នោះ ក៏​ដើរ​ចូល​ផ្ទះ​យក​ក្រមា​ចង​ក​សម្លាប់​ខ្លួនឯង​ដោយ​សុវត្ថិភាព​តែម្តង​។​

​ក្រោយពី​មាន​ករណី​ភ្ញាក់ផ្អើល​ខាងលើនេះ សមត្ថកិច្ច​ជំនាញ ក៏​បាន​ចុះមក​ពិនិត្យ ធ្វើ​កោសល្យវិច្ច័យ​ខ្លាច​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ប៉ុន្តែ​បន្ទាប់ពី​បាន​ពិនិត្យឃើញ ពុំ​មាន​ស្លាកស្នាម​គួរឲ្យកត់សម្គាល់ ទើប​ប្រគល់​សព​ជូន​ទៅ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ណា​រិទ្ធ​

 

img20170729r1-(1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.