ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ស្ត្រី​ម្ដាយ​និង​កូនស្រី​អាយុ​៣​ឆ្នាំ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់ រងរបួស​ធ្ងន់ធ្ងរ សង្ស័យ​រឿង​គំនុំ​

​ស្ត្រី​ម្ដាយ​និង​កូនស្រី​អាយុ​៣​ឆ្នាំ ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់ រងរបួស​ធ្ងន់ធ្ងរ សង្ស័យ​រឿង​គំនុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ មាន​ការភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ខណៈពេល​បុរស​ម្នាក់​បាន​ស្រែក​ឲ្យ​បងប្អួន​ឲ្យជួយ ដោយសារតែ​ឃើញ​ប្រពន្ធ និង​កូនស្រី​អាយុ​៣​ឆ្នាំ មាន​ឈាម​ប្រឡាក់ និង​ជាប់​ចំណង ត្រួវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ចូល​ក្នុង​ផ្ទះ​កាប់​ជាច្រើន​ពូថៅ ខណៈពេល​រូប​គាត់​ទៅ​ស៊ីការ​គេ​នៅ​ឆ្ងាយ ។ ហេតុ​ការណ៏​លួច​ចូល​ផ្ទះ​កាប់​ស្ត្រី​ម្តាយ​កូនស្រី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៤៥​នាទី​រំលង​ធ្រា​ត នៅ​ថ្ងៃ​ទី ១៣ ខែ​មីនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ ស្ត្រី​រងគ្រោះ ក្នុង​ភូមិប​រហុ៑យ សង្កាត់​បរ​យាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ស្ត្រី​រងគ្រោះ​ដែល​ជា​ម្តាយ​ឈ្មោះ ទាវ សុខ​នី អាយុ ២៩​ឆ្នាំ ជា​មេផ្ទះ ចំណែក​កូនស្រី​អាយុ​៣​ឆ្នាំ​ឈ្មោះ ឡេង វិច្ឆិកា អាយុ​៣​ឆ្នាំ ទាំង​ពីរ​នាក់​ម្តាយ​កូន​រស់នៅ​ភូមិបរ​ហ៊ុយ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​តាម​ប្រព​ភព​ត៌មាន​ពី​ឈ្មោះ ឡេង​ឡៃ អាយុ​៣៧​ឆ្នាំ​ត្រួវ​ជា​ប្តី និង​ជា​ឪពុក​កុមារី​រងគ្រោះ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​រូប​គាត់ បាន​ចេញ​ទៅ​ហូប​ការ​គេ ដោយ​ទុក​ប្រពន្ធ​(​ស្ត្រី​រងគ្រោះ​) និង​កូន​ពីរ​នាក់​នៅក្នុង​ផ្ទះ ។​ប្រភព​បន្តថា​៖ នៅវេលា​ម៉ោង​កើតហេតុ​រូប​គាត់​ក៏​មក​ផ្ទះ​វិញ ស្រាប់តែ​ទ្វារ​ខាងក្រោយ​បើកចំហរ ក៍ ស្រែក ហៅ​កូន​ប្រពន្ធ មិន​មាន​អ្នកណា​ឆ្លើយ ,​រូប​គាត​ក៏​ចូល​ទៅក្នុង ស្រាប់តែ​ឃើញ មាន​ឈាម​ប្រឡាក់​ភួយ ដែល​ស្ត្រី​រងគ្រោះ​ដណ្តប់ ក៍​ទាញ​ភួយ​ចេញ​ពី​ស្ត្រី​រងគ្រោះ រួច​ក៏​ឃើញ​ជើង​ស្ត្រី​រងគ្រោះ​ត្រួវ​គេ​ចង​ជាប់ បន្ទាប់​មក​រូបគាត់​បា​ន​ដើរ​ទៅ​មើល​កូនស្រី​ក៏មាន​ឈាម​ប្រឡាក​ក្បាល ដោយ​ត្រួវ​គេ​កាប់​និង​ពូថៅ គាត់ ក៏​មាន​ការតក់ស្លុត​យ៉ាងខ្លាំង ។ ប្រភព​បន្តទៀតថា​៖ ពេលនោះ​គាត់​បាន​ទូរ​សព្ធ័​ហៅ​បងប្អូន​និង​អ្នកជិតខាង ឲ្យមក​ជួយ ព្រមទាំង​ប្តឹង​សមត្ថកិច្ច​ប៉ុស្ត៏​សង្កាត់​បរ​យ៉ាខា ។

​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​នៃ​អធ​ការ​នគរបាល​ក្រុងប៉ៃលិន បានឲ្យដឹងថា​៖ ក្នុងករណីនេះ ស្ត្រី​រងគ្រោះ និង​ក្មេងស្រី​រងគ្រោះ មាន​ស្នាមរបួស​ច្រើន​កន្លែង ទំនង​ជា​ជនដៃដល់​ប្រើ​ពូថៅ​ជា​អាវុធ ។​ប្រភព​បន្តថា​៖ តាម​ការសង្កេត​នៅ​កន្លែងកើតហេតុ​ឃើញ​ថា ជនដៃដល់​បាន​គាស់​ទ្វារ​ផ្ទះ​ពី​ក្រោយ ហើយ​ដើរ​ចូល​ទៅ​កាប់​ស្ត្រី​រងគ្រោះ និង​ក្មេងស្រី​រងគ្រោះ​តែម្តង ដោយ​ស្ត្រី​រងគ្រោះ​រងរបួស​ក្បាល​ផ្នែក​ខាងក្រោយ​និង​មាន​ការ​ចងជើង​ទៀត  ចំណែក​ក្មេងស្រី​រងគ្រោះ​គឺមាន​ស្នាម​របួស​ធ្ងន់ធ្ងរ​ដូចគ្នា​ដែរ ។​

​ប្រភព​បន្តទៀតថា​៖ ករណី​នេះ​អាច​ជា​គំនុំ​បុគ្គល​ហើយ​ជនដៃដល់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ នៅឡើយ ចូល​ក្នុង​ផ្ទះ​ដោយសារ​ប្តី​ស្ត្រី​រងគ្រោះ​មិន​នៅ ទៅ​ស៊ីការ​គេ ។ ស្ត្រី​រងគ្រោះ​ឈ្មោះ ទាវ សុខ​នី អាយុ ២៩​ឆ្នាំ​មុខរប​ប​មើល​កូន​តូច​៣​ខែ នៅផ្ទះ និង​កូនស្រី​រងគ្រោះ​ឈ្មោះ​ឡេង វិថ្និកា អាយុ ៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។
​ករណី​នេះ​សមត្តកិច្ច​នគរបាល​នែ​អធិកា​ក្រុងប៉ៃលិន​កំពុងតែ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ មេ​ប៉ុស្ត៏ស​ង្កា​ត់បរ​យ៉ាខា ដើម្បី​ចាប់​ជនដៃដល់​មក​ចាត់ការ​ទៅតាម​ច្បាប់  ។ ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ និង​ក្មេងស្រី​រងគ្រោះ ត្រួវបាន​ដឹកបញ្ជូន​យ៉ាង​ប្រញាប់​មក​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក ខេត្ត​ប៉ៃលិន ទាំង​កណ្ដាលយប់ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ក៏​សម្រេច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ៕

 

20150314a-5 20150314a-2

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.