ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

នគរ​បាល​វរ​ព្រំដែន​ចុះ​ល្បាត​និង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​

នគរ​បាល​វរ​ព្រំដែន​ចុះ​ល្បាត​និង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម បាន​ដាក់ចេញ​នូវ​ផែនការឲ្យ​នគរ​បាលវ​រ​ព្រំដែន​ត្រូវ បង្កើន​ការចុះ​ល្បាត​ជាប្រចាំ នៅក្នុង​ភូមិសាស្ត្រ​របស់​តាម​ខ្សែ បន្ទាត់​ព្រំដែន​របស់​អង្គភាព​នីមួយៗ ក្នុង​គោល បំណង​បង្ការ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​មួយចំនួន ដែល​អាច​កើតមានឡើង​ដូចជា ការ​លួច ឆ្លងដែន​ខុសច្បាប់ ការ​លួច​នាំ​ចូល​នាំចេញ នូវ​ទំនិញ​ខុសច្បាប់ បញ្ហា​គ្រឿងញៀន ពិសេស​ពលករ​ចំ​ណាក ស្រុក និង ចោរកម្ម​ជាដើម ។​

​លោក អាត់ ខែម បាន​ណែនាំ​ដល់​មេបញ្ជាការ​វរ​: ការពារ​ព្រំដែន​ទាំង​៤ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដាក់​វេណ​ប្រចាំការ និង​ចុះ​យាមល្បាត​រក្សា​សន្តិសុខ សុវត្ថិភាព​ក្នុង​ភូមិសាស្ត្រ របស់​ខ្លួន​ជូន​ប្រជាពលរដ្ឋ ។​

​លោក អាត់ ខែម បាន​បន្តថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៥​នេះ លោក​សេង សុខ​ឡាង នាយរង​ប៉ុស្តិ៍​ក្បាលស្ពាន នៃ​វរ​:​ការពារ​ព្រំដែន​៨៩១ បាន​ដឹកនាំ​កម្លាំង​៨​នាក់ ប្រដាប់​ដោយ​អាវុធ អាកា ៧​ដើម ដើរ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ក្នុង​សកម្មភាព​ចុះ​ការពារ នៅតាម បន្ទាត់​ព្រំដែន​ជា​លទ្ឋផល​ការចុះ​ល្បាត រយ​:​ពេល​១​ម៉ោង​ពេញ ដែល​បាន​បញ្ចប់ទៅ​នៅវេលា​៩​និង​៣០​នាទី នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ពុំ​មាន​សភាព​ការ​អ្វី​កើតឡើង មាន​ភាពមិនប្រក្រតី និង​គួរ​ឲ្យ​កត់សម្គាល់នោះឡើ​យ ។​

​ជាមួយគ្នានេះ លោក អាត់​ខែម ក៏​បាន​ដាក់​ផែនការ​ទៅ​ការិយាល័យ​ជំនាញ និង​អធិការ​តាម​បណ្តា​ក្រុង ស្រុក​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណ​: តាម​មូលដ្ឋាន​របស់​ខ្លួន ជូន​ប្រជាពលរដ្ឋ​ជាពិសេស នោះ​ការទប់ស្កាត់ បទល្មើស​នានា ដែល​អាច​កើតមានឡើង​ដូចជា គ្រឿងញៀន និង​ចោរកម្ម​ជាដើម ។ តាមរយ​:​យុទ្ឋនាការ ចុះ​ល្បាត​ជាប្រចាំ​ពី​សំណាក់​កម្លាំង នគរបាល​នៅ​តាម​មូលដ្ឋាន នានា​នោះ​បាន​ធ្វើឲ្យ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត មាន​ភាពកក់ក្តៅ និង​ជឿទុកចិត្ត​មក​លើ​កម្លាំង​នគរបាល សម្រាប់​ការរស់នៅ​និង ប្រកប​មុខរបរ​ប្រចាំថ្ងៃ ៕​

 

20150311k1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.