ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

មនុស្ស​ប្រុស ស្រី​ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​កំលាំង​កងរាជអាវុធហត្ថ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត  ៖ ជន​សង្សយ័​ប្រុស​ស្រី​ចំនួន​១១​នាក់​ត្រូវ បាន​កំលាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត ចុះ​ បង្ក្រាប​បាន​ទាំង​សំបុក ខណៈ​ពួកគេ​លាក់​ទុក​នូវ​សារធាតុ​ញៀន​សំរាប់​ចែកចាយ ប្រើប្រាស់ ស្ថិត​ក្នុង​ហាង​កាហ្វេ​មួយកន្លែង ចំណុច​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត កាលពី​ល្ងាច ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៧​។

​ទាក់ទិន​នឹង​ការ​បង្ក្រប​បទល្មើស​ខាងលើ លោក​វរសេនីយ៍ទោ​ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បានឲ្យដឹងថាៈ ក្នុងករណី​ចុះបង្ក្រាប​ខាងលើ ដោយ​ទទួលបញ្ជា​អនុវត្ត​ភារៈកិច្ច​ពី​លោក​ឧត្តមសេនីយទោ កែវ សុផល មេបញ្ជាការ​ ​កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មាន​ការសម្របសម្រួល​នី​ ​តិវិ​ធី​ពី​លោក ខៃ សម្ផស្ស តំណាង​អយ្យការ​អម​ សាលាដំបូង​ខេត្ត​ផងដែរ និង​ដឹកនាំ​កំលាំង​ដោយ​ខ្លួន​លោក​ផ្ទាល់ បាន​ចុះ​បង្ក្រាប​សំបុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង​នៅ​ចំណុច​ខាងលើ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី ចំនួន ១១​នាក់ ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់​តូច​មាន​ទម្ងន់​៧•៦០​ក្រាម​។​

​លោក​បាន​បន្តថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​១១​នាក់​នោះ​មាន​៖
ទី​១.​ឈ្មោះ ម៉ាក់ វ៉ា​រី ភេទ​ស្រី អាយុ ៣៣​ឆ្នាំ​រស់នៅ​ភូមិ​ទ្វី​ខាងជើង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។
​ទី​២.​ឈ្មោះ នៅ សី​យ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​DTV​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​
៣.​ឈ្មោះ​រី​ម វ៉ាន់យ៉ា ភេទ ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​ជាង​ម៉ូតូ  រស់នៅ​ភូមិ​ឃុំ​ជាង​មួយ​គ្នា​។​
ទី​៤.​ឈ្មោះ​ខាន់ ប៊ុន្នី ភេ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​
​ទី​៥.​ឈ្មោះ​វណ្ណា រ៉​ក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងផ្សារដែក រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​
ទី​៦.​ឈ្មោះ​ម៉ាត់ លី  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​កាហ្វេ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ​។​
ទី​៧.​ឈ្មោះ ថៃ សា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​គី​ឡូ​១២ ឃុំ​កោះ​តូច​ស្រុក​ទឹកឈូ  ខេត្ត​កំពត​។​
ទី​៨.​ឈ្មោះ ហ៊ាន ឃ្លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ឃុំ​ជាមួយគ្នា​។​

ទី​៩.​ឈ្មោះ ម៉ាត់ សារី ភេទ ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត  ខេត្ត​កំពត​។​ទី​១០.​ឈ្មោះ​ឡង់ គឹម​ជិន ភេទ ស្រី អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ច្បារអំពៅ ឃុំ​ព្រៃ​ថ្នង  ស្រុក​ទឹកឈូ​ខេត្ត​កំពត និង​ទី​១១.​ឈ្មោះ គៀង ឡាវ ភេទ ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​រត់​តុៗ រស់នៅ​ភូមិ​ច្បារអំពៅ ឃុំ​ព្រៃ​ថ្នង  ស្រុក​ទឹកឈូ​ខេត្ត​កំពត​។

​វត្តុតាង​រឹបអូស​បាន​មាន​៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់​តូច​មាន​ទម្ងន់​៧,៦០​ក្រាម​ថ្លឹង​ទាំង​សំបក​ថង់ រថយន្ត​កូរ៉ូឡា​១​គ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ​2B-4438 ម៉ូតូ AIR BLADE ពណ៌​ស សេរី​០១៤ អត់​ស្លាក​លេខ ម៉ូតូហុី​ន​ណូ​ពណ៌​ក្រហម​លាយស ពាក់​ស្លាក​លេខ   ភ្នំពេញ​1S-2636​។​ម៉ូតូ​MSX​បិត​ខ្មៅ ស្លាក​លេខ​កំពត​1I-8997 ម៉ូតូ​វី​វា​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q-2626​។​ម៉ូតូ​សេ​១២៥​សេរី​២០១៥​ពាក់​ស្លាក​លេខ  កំពត​1I-0394​។ និង​ម៉ូតូ​ម៉ាក MSX ពណ៌​ស គ្មាន​ស្លាក​លេខ​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១​នាក់​ត្រូវបាន​​កំលាំង ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
​ណា​រិទ្ធ​

 

 

img20170721r7 (4) img20170721r7 (1) img20170721r7 (2) img20170721r7 (3)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.