ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

កម្លាំងនគរបាលខេត្តកណ្ដាល និងរាជធានីភ្នំពេញ សហការគ្នា ចាប់ចោរប្លន់បាន៥នាក់

កម្លាំងនគរបាលខេត្តកណ្ដាល និងរាជធានីភ្នំពេញ សហការគ្នា ចាប់ចោរប្លន់បាន៥នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ធាក់វ៉ៃប្លន់យកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ។ នេះបើតាមលោកឡាក់ ម៉េងធី ស្នងការរងបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន  ប្រចាំខេត្តកណ្ដាល ។

លោកបានរៀបរាប់ដំណើររឿងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល។ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ (១.ឈ្មោះ បុរី គឹមហំ ហៅ ហុង ២.ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និង ៣.មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែរនោះរត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្ថែមទៀត។

លោកបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ (នៅស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ )។

លោកបន្តថា សកម្មភាពចុងក្រោយធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយ និងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះ ទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចតទៅ៖
១៖ ឈ្មោះ បុរី គឹមហំ ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយៈពេល០២ឆ្នាំ ពីបទៈ លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីឆ្នាំ២០១៨)
២៖ ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ ហៅ ជុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល
៣៖ ឈ្មោះ ខុន សឹងហាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល
៤៖ ឈ្មោះ នី សុខឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល
៥៖ ឈ្មោះ ធឿន លីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងចាប់យកបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.