ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក យឹម ឆៃលី ណែនាំក្រុមប្រឹក្សាសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាមដែលទើបជាប់ឆ្នោតឱ្យបន្តខិតខំរក្សាសន្តិភាព និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន

លោក យឹម ឆៃលី ណែនាំក្រុមប្រឹក្សាសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាមដែលទើបជាប់ឆ្នោតឱ្យបន្តខិតខំរក្សាសន្តិភាព និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានប្រាប់ឲ្យក្រុមប្រឹក្សាសង្កាត់ទាំង៤ក្នុងក្រុងកំពង់ចាមដែលទើបជាប់ឆ្នោត ត្រូវបន្តខិតខំរក្សាសុខសន្តិភាព និងជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន។

លោក យឹម ឆៃលី បានថ្លែងបន្តថា សមាជិកក្រុមប្រឹក្សាសង្កាត់ទើបជាប់ឆ្នោតត្រូវបន្តជំរុញនិងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច គឺផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត និងគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមា គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ភូមិ ឃុំ ត្រូវមានអនាម័យល្អ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវនានាប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាជន ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងត្រូវខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស ខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំឆ្នាំ២០២២ -២០២៧ របស់សង្កាត់នីមួយៗ ដែលបានប្រកាសជូនប្រជាជនឱ្យទទួលបានសមិទ្ធផលថ្មីៗទៀត និងយកចិត្តទុកដាក់រៀនសូត្រ កសាងសមត្ថភាពការងារខ្លួនដែលជាប្រធានជំទប់ និងសមាជិកក្រុមប្រឹក្សាទទួលតំណែងថ្មី។

ត្រូវពង្រឹងការអនុវត្តឱ្យបានល្អនូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជាពិសេសការពង្រឹងមន្ត្រីបង្គោលរបស់ចៅសង្កាត់ មេប៉ុស្តិ៍ របស់ក្រុមប្រឹក្សា ស្មៀន និងមេភូមិឱ្យទទួលបានការគោរពស្រឡាញ់រាប់អាន និងជឿទុកចិត្តពីប្រជាជន ត្រូវហ៊ាននិយាយរិះគន់កែលម្អ មន្ត្រីបង្គោលណាដែលបម្រើប្រជាជនក្នុងមូលដ្ឋានខ្លួនមិនបានល្អផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.