ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថខេត្តចំនួន៨៨រូប

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថខេត្តចំនួន៨៨រូប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថខេត្តចំនួន៨៨រូប!

ខេត្ដបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថចំនួន៨៨រូប ក្នុងនោះ￸ថ្នាក់អនុសេនីយ៍ឯកចំនួន៣៣រូប ថ្នាក់អនុសេនីយ៍ទោចំនួន៣០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន០២រូប ថ្នាក់នាយចំណង់ចំនួន០៩រូប ថ្នាក់ព្រិនបាលឯកចំនួន០៦រូប ថ្នាក់ព្រិនបាលទោចំនួន០២រូប និងផ្លាស់ប្ដូរមុខតំណែងចំនួន០៦រូប ។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន១២៦រូបផងដែរ ។

លោក​ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ បានកោតសរសេីរចំពោះ​​នាយទាហាន​ នាយទាហានរង នៃកងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ ដែលបានខិតខំបំពេញតួនាទី​ ភារកិច្ច របស់ខ្លួន​ដោយបានអនុវត្តតាមបទបញ្ជា​ និងគោរពវិន័យ របស់​អង្គភាព​កងរាជអាវុធហត្ថបានយ៉ាងល្អ​ប្រសេីរប្រកបដោយទំនួលខុសត្រូវ​ រហូតទទួលបានការលេីកទឹកចិត្តនិងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។

ទន្ទឹមជាមួយគ្នានោះ​ដែរ លោក​ឧត្ដមសេនីយ៍​ត្រី​ ក៏បានណែនាំនិងជំរុញបន្ថែម​ទៀត ដល់នាយទាហាន​ នាយទាហានរង នៃកងរាជ​អាវុធហត្ថ​ទាំងអស់​ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា​របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួន៤ គឺ -ប្រទេសជាតិត្រូវតែការពារ -ប្រជាត្រូវតែបម្រេី -ច្បាប់ត្រូវតែគោរព​ -បទល្មើសត្រូវតែបង្ក្រាប។

ក្នុងនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ក៏បានក្រេីនរំលឹកដល់នាយទាហាន​ នាយទាហាន​រង នៃកងរាជអាវុធហត្ថ​ទាំងអស់ មិនត្រូវយកតួនាទី​ ឬសិទ្ធអំណាចជាសមត្ថកិច្ច​ ទៅគាបសង្កត់ដល់ពលរដ្ឋ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន​ឡេីយ បេីមានករណីនេះកេីតឡេីង​ ហេីយរកឃេីញថាមន្ត្រីអាវុធហត្ថណាម្នាក់បានប្រព្រឹត្ត​អំពើនេះ នឹងត្រូវប្រឈមមុខ​ចំពោះច្បាប់ដោយគ្មានការលេីកលែងជាដាច់ខាត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.