ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​

នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​ចុងខែ​កក្កដា របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដោយ​មាន​ការចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ វីដេអូ ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ជម្រុញ​ដល់​គ្រប់​ផ្នែក​ពាក់​ពន្ធ័ ពិសេស អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ធ្វើ​ជារ​បាយ​ការណ៏ និង​គម្រោង​លំអិត​នានា ដើម្បី​ដាក់​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន បាន​ជម្រាប​និង​សម្រេច​ជាគោលការណ៍ ក្នុង​ការត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​រ៉ូបូត ABU Robocon លក្ខណៈ​អន្តរជាតិ គ្រោង​ធ្វើឡើង​នៅក្នុង​ខែ​សីហា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាសផ្ទះ​រៀបចំ​ការប្រកួត តាមរយៈ​កិច្ចសហការ​ជាមួយ ទូរទស្សន៍​ជប៉ុន NHK ។

​ចំពោះ​គម្រោង​កម្មវិធី​ប្រកួត ROBOCON លក្ខណៈ​អន្តរជាតិ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ ហើយ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គ្រោង​នឹង​ធ្វើ​ការគោរព​អញ្ជើញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​គណៈអធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កម្មវិធី​នោះ ។

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នោះ​ដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ​ដល់​គណៈកម្មការ​ជំនាញ​ឯកសារ​វីដេអូ ក្រសួង​ព័ត៌មាន ពិនិត្យ​ជម្រុញ​ដល់ បណ្តា​មន្ទីរ​ព័ត៌មាន រាជធានី ខេត្ត ផលិត​នូវ​ឯកសារ​ស្តីពី​វឌ្ឍនភា​ព​ការងារ​រយៈពេល ៥ ឆ្នាំ ដែល​ខេត្ត ក្រុង សម្រេចបាន ដើម្បី​បង្ហាញ​នូវ​រាល់​សមិទ្ធិផល និង​ស្នាដៃ​នានា ដែល​បាន​អនុវត្ត​កន្លង​មក និង​បន្ត​ទៅ​ពេល​ខាង​មុខ​បន្តទៀត ។​

​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន​ដែល​បាន​ដំណើរការ​ពេញ ១ ព្រឹក នេះ បាន​ពិនិត្យ ពិភាក្សា​ផ្តាស់​ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក ដើម្បី​ធ្វើអោយ​ការអនុវត្តន៍​រាល់​ភារកិច្ច​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​លទ្ធផល​ល្អ​បន្ថែមទៀត​។​

​កិច្ចប្រជុំ​ក​ក៏​បាន​ធ្វើ​ការពិនិត្យ​ការងារ ដែល​អនុវត្ត​នា​ពេលកន្លងមក និង​ដាក់​ចេញ​ផែនការ កិច្ច​ការងារ​ព័ត៌មាន សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់​ពន្ធ័ នា​ចុងខែ​កក្កដា និង​ដើម​ខែ​សីហា ខាងមុខនេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ ។

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​តាម​បណ្តា អគ្គនាយក ដ្ឋា​ន ទាំង​៥ ចំណុះអោយ ក្រសួង​ព័ត៌មាន រួមទាំង ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជា​ប្រធាន​គណ​:​ក​ម្មការ អនុគណ​: ក​ម្មការ បាន​ធ្វើរ​បាយ​ការណ៏ពីវឌ្ឍន​ភាពកា​រងារ សំខាន់ៗ​មួយចំនួន ដែល​មន្ត្រី និង​ថ្នាក់ដឹកនាំ គ្រប់​ផ្នែក​គ្រប់​ជំនាញ សម្រេច​បំពេញ​និង​អនុវត្តន៍​បាន​កាលពីពេល​កន្លង​នេះ ដោយ​បាន​ធ្វើអោយ​រាល់​កិច្ច​ការងារ​បាន​ដំណើរ​ដោយ​រលូន ។ ទន្ទឹម​គ្នា​នេះ​ដែរ ថ្នាក់ដឹកនាំ តាម​បណ្តា​ផ្នែក​ជំនាញ​នី​មួយៗ​ក៏​បាន​លើក​ពី​ផែនការ​សកម្មភាព​ការងារ​ដែល ត្រូវ​បន្ត​ធ្វើ​សម្រាប់​សប្តាហ៍​បន្តបន្ទាប់​ទៀត​អោយបាន​កាន់តែ​ល្អប្រសើរ ។ កិច្ចប្រជុំ​ក៏​បាន​ធ្វើ​ការពិភាក្សា​គ្នា​លើ​ផែនការ​សកម្មភាព​ការងារ​ផ្សព្វផ្សាយ​ដែល​ក្រសួង​ព័ត៌មាន ជា​អ្នកទទួលខុសត្រូវ​ក្នុង​កិច្ចការ​ថត និង​ផ្សាយ​ពី​ព្រឹត្តការណ៍​នៃ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍​លើក​ទី ៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​។​

​ដើម្បី​ធ្វើអោយ​កិច្ចការងារ​នេះ បាន​ដំណើរការ​ដោយ​រលូន​នោះ ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន បាន បញ្ជូន​មន្ត្រី​ជំនាញ បច្ចេកទេស​ដើម្បី​ទៅ​ធ្វើ​ការដកស្រង់​បទពិសោធន៍ ពី​របៀប ថត​ផ្សព្វផ្សាយ​អោយបាន​គ្រប់​ទិដ្ឋភាព នៃ​ដំណើរការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣១ ឆ្នាំ​២០២២ នៅក្នុង​ប្រទេស វៀតណាម​កាលពី​ខែ​ឧសភា កន្លងមកនេះ ។​

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំ​ពោ​លទ្ធផល​ការងារ​ដែល​បណ្តា អគ្គនាយកដ្ឋាន​ទាំង ៥ ចំណុះអោយ​ក្រសួង​ព័ត៌មាន សម្រេច​អនុវត្តន៍​កន្លងមកនេះ ពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់ អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​ទាំង ៣ គឺ ទូរទស្សន៍​ជាតិ​កម្ពុជា វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ផ្សព្វផ្សាយ​បាន យ៉ាង​ទូលំទូលាយ​នូវ​រាល់​ព្រឹត្តការណ៏​សំខាន់ៗ និង​កម្មវិធី​ជា​ច្រើន​ទៀត បាន​ទូលំទូលាយ ។
ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ​អោយ​ប្រពន្ធ័​ផ្សព្វផ្សាយ​របស់ជាតិ បន្ត​ផលិត​កម្មវិធី​ថ្មីៗ និង​ផ្សាយ​នូវ​រាល់​ព្រឹត្តការណ៍​ថ្មីៗ ទាន់​ហេតុការណ៍ ពិសេស​ព្រឹត្តការណ៍​របស់ជាតិ សង្ខេប​ខ្លីៗ ដើម្បី​ផ្សព្វផ្សាយ​អោយ​សារណៈ​ជន បានដឹង​ទាន់ពេលវេលា ។

​ជាងនេះទៅទៀត​ផ្សាយ​ពី សារសំខាន់រ​បស់ បេឡា​ជាតិ​សន្តិសុខ​សង្គម បស​ស ដើម្បីអោយ កម្មករ និយោជិត យល់​ពី​កាតព្វកិច្ច និង​អត្ថប្រយោជន៍ ដែល​ខ្លួន​និង​ទទួលបាន ជាពិសេស នៅពេល​ចូននិវត្តន៍​ពី​ការងារ ដែល​ប្រវត្តុិសាស្ត្រ​ដំបូង​របស់​កម្ពុជា ដែល​កម្មករ កម្មការិនី រោងចក្រ មាន​ប្រាក់​ចូលនិវត្តន៍ ។​
​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ជម្រុញ​អោយ​គណ​:​ក​ម្មការ ព័ត៌មាន និង ផ្សព្វផ្សាយ នៃ​ក្រសួង​ព័ត៌មាន ត្រូវធ្វើ​កិច្ច​សហការ​អោយបាន​ជិតស្និត​ជាមួយ គណ​:​កម្មាធិការជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើកទី​៣២ ឆ្នាំ​២០២៣ CAMSOC ដើម្បី​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ពី​ដំណើរការ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.