ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

បែកធ្លាយ​រឿង​គយ​ច្រក​អូរ​រំដួល​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​បន្ទាប់ពី​មន្ត្រី​គយ​ច្រក​អូរ​រំដួល​បញ្ចេញ​(​សា​សឺ​)​ចូក​ដំឡូង​ស្ងាត់ៗ​ហើយ​ហួសកំណត់​ក្នុង​ឯកសារ​ដោយ​មិន​ឃើញ​យក​ត្រឡប់​ចូល​ក្នុង​ទឹកដី​ដី​ថៃ​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង ៖ លោក រោង សារឹម ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​កសិផល រុងរឿង ដែល​មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចន្ដា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​ដែល​ជា​នាយក​(​សា​សឺ​)​មួយ​គ្រឿង​មក​ពី​ប្រទេស​ថៃ សម្រាប់​យកមក​ប្រើប្រាស់​រយះពេល​១​ខែ​ដោយ​ចូល​តាម​ច្រក​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង ។ សូម​ជំរាប​ដែរ​ថា ៖ (​សា​សឺ​) យកចេញ​ពី​ប្រទេស​ថៃ នៅ​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១៧ ដោយ​សន្យា​យក​(​សា​សឺ​)​ត្រឡប់​ចូល​ទឹកដី​ថៃ​វិញ នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ បើ​គិត​ទៅ​១​ខែ​ពេញ​ទៅហើយ (​សា​សឺ​)​ដែល​យក​ចេញពី​ប្រទេស​ថៃ​នោះ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖(​សា​សឺ​)​ខាងលើ​នោះ​មាន​ភិនភាគ​ដូចខាងក្រោម​៖​ឈ្មោះ​ម៉ាកៈ​CAT 936E,​លេខ​តួៈ​K45B-02387X,​លេខ​ម៉ាស៊ីនៈ​7N5454X,​ពណ៌​លឿង​,​ឆ្នាំ​ផលិត​គ្មាន​—​ដោយ​យក​(​សា​សឺ​)​ម៉ាក​(CAT)​មក​ដាក់​នៅ​សៃ​ឡូ​កូនភ្នំ ដោយ​មាន​ការឯកភាព​និង​បានឃើញ​ពី​លោក សួន គឿន អភិបាលស្រុក​ភ្នំព្រឹក​ផងដែរ ។​

​ដោយឡែក បាន​លេច​ធ្លាយ​រឿង​ដល់​អ្នកសារព័ត៌មាន បាន​ចុះ​ទៅ​សាកសួរ​មេកា​រដែរ​ធ្វើការ​នៅ​សៃ​ឡូ​កូនភ្នំ​រឿង (​សា​សឺ​) ម៉ាក​CAT ដែល​លោក រោង សារឹម យកមក​ដាក់​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៧ តើ​លោក​មេការ​បានឃើញ​ទេ​? នៅពេលនោះ មេការ​បាន​ប្រាប់​មក​វិញ​ថា ៖ (​សា​សឺ​)​ដែរ​មាន​ម៉ាក​មាន​លេខ​ដូច​ខាងលើ​នោះ មិន​បានឃើញ​នៅក្នុង​សៃ​ឡូ​កូនភ្នំ​នោះទេ ហើយ​ដែល​លោក​រោង សារឹម អ្នក​ធានា​ថា យកមក​ដាក់​នៅ​សៃ​ឡូ​កូន​ភ្នំ​នេះ ខ្ញុំ​នៅ​ហ្នឹង​ម៉េច​ក៏​មិន​ឃើញ​មានតែ (​សា​សឺ​) ខ្ញុំ​បើក​រាល់ថ្ងៃ​នេះ​មាន​ម៉ាក​(SDLG) ដែល​ថៅកែ​ខ្ញុំ​ទិញ​មក​ពី​បាត់ដំបង ។ ការពិត​ទៅ​មិនឃើញ​(​សា​សឺ​)​ម៉ាក​CAT​នោះទេ ហើយ​កុំ​ចេះ​តែ​ចោទ​ដាក់សៃ​ឡូ​គេ​ផ្ដេសផ្ដាស់​ចឹង ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​មាត់ច្រក​បានឲ្យដឹងថា ៖ ទាក់ទង​រឿង​(​សា​សឺ​ម៉ាក​CAT) គាត់​ក៏​បាន​ឃើញ​ចេញ​ដែរ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៧ មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ ។ ជាក់ស្ដែង រហូតមកដល់​ពេលនេះ ដូចជា​មិន​ទាន់​ឃើញ​(​សា​សឺ​)​ចូល​ទៅ​ដី​ថៃ​វិញ​ផងដែរ ។ បន្ទាប់ពី​បាន​ក្ដាប់​ហេតុការណ៍​បាន​ជុំ​ហើយ ខាង​សារព័ត៌មាន​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក រោង សារឹម ដែរ​ជា​ម្ចាស់​ក្រុមហ៊ុន​កសិផល រុងរឿង ជា​អ្នកធានា​(​សា​សឺ​) ដើម្បី​ផ្ដល់​ការបំភ្លឺ​លោក​បាន​បកស្រាយ​ថា រឿង​(​សា​សឺ​)​ដែរ​លោក​ធានា​ចេញពី​ប្រទេស​ថៃ​មក​ដាក់​នៅ​សៃ​ឡូ​កូនភ្នំ វា​ហួសកំណត់​ថ្ងៃ​ដែល​យក​ចូល​ទៅ​វិញ​មែន តែ​លោក​និង​សុំ​បន្ត​៣​ខែ​ទៀត រហូត​កសិផល​អស់ ។​

​ខាង​សារព័ត៌មាន​ក៏​បាន​ធ្វើ​ការសាកសួរ​ទៅ​លោក​រោង សារឹម បន្តថា ៖ (​សា​សឺ​)​ដែល​លោក​យកមក​ដាក់​នៅ​សៃ​ឡូ​កូនភ្នំ​ហ្នឹង​អត់​ឃើញ​ទេ​ឥឡូវ​លោក​យក​(​សា​សឺ​)​ទៅ​ដាក់​កន្លែង​ណា​វិញ​លោក សារឹម តប​ថា ៖ ឃ្លាំង​ខ្ញុំ​មាន​ច្រើន​ណាស់​កន្លែង​ណា​ត្រូវកា​ចូក​បាន​យក​ទៅ​ចូក ។​

​បើ​តាម​ប្រភព​ច្បាស់ការ​ពី​សមត្ថកិច្ច​និង​ពលរដ្ឋ​ដែរ​ជា​អាជីវ​ក​៖​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ នេះ​ជា​លេស​របស់​ម​ន្រី្ត​គយ​ដែល​រកស៊ី​ជាមួយ​ឈ្មួញ​ទេ សូម្បី​តែ​ខ្ញុំ​មើល​ឯកសារ​ហ្នឹង ឃើញ​ខុស​បាត់​ហើយ​ខុស​ត្រង់​លោក រោង សារឹម កែ​លំនៅដ្ឋាន​ដោយ​ដាក់​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ច​ន្តា ស្រុក​ភ្នំព្រឹក​ងាយស្រួល​ចេញ (​សា​សឺ​) តាមពិត​លោក រោង សារឹម រស់នៅ​ភូមិ​វាល​វង្ស​ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន តើ​រឿង​អី​ដាក់​នៅ​ស្រុក​ភ្នំព្រឹក​វិញ​ហើយ​ក្នុង​ឯកសា​រដាក់​យក​មក​រយះពេល​មួយខែ​ឥឡូវ​លើស​ច្រើន​ថ្ងៃ​ហើយ​។​

​ប្រភព​ពី​ពលរដ្ឋ​បាន​បន្តថា​៖​ខ្ញុំ​រស់នៅ​រកស៊ី​យូ​ហើយ​ដឹង​អា​ក្បាច់​អស់​ហ្នឹង​ហើយ​មិន​ដែរ​ថៃ​ឯ​ណា​អោយ​ខ្មែរ​ខ្ចី​រាប់​ខែ​ទេ​បើ​មិន​ទិញ​កុំ​សង្ឃឹម​អោយ​សោះ​ណា​មួយ​(​សា​សឺ​CAT)​ទៀត​តំលៃ​ថ្មី​ជាង​១០​ម៉ឺន​ដុល្លា​ឯណោះ​បើ​រាង​ចាស់​វិញ​៣​ទៅ​៤​ម៉ឺន​ដុល្លា​ដែរ​កុំ​គិត​ថា​យក​មក​បាន​ដោយ​ស្រួល​នោះ​ចាំតែ​មន្ដ្រី​គយ​ច្រក​អូរ​រំដួល​ហ្នឹង​អោយ​ចេញ​ងាយៗ​តើ​គ្រាន់​តែ​(​សា​សឺ​)​របស់​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វើ​នៅ​ដៃ​ថៃ​ក៏​បង់​អោយ​គយ​ពេល​ចូល​១​ម៉ឺន​បាត​ពេល​ធ្វើ​ហើយ​ចេញ​មក​វិញ​ត្រូវ​បង់​២​ម៉ឺន​បាត​ទៀត​។​

​ប្រភព​ដ​ដែរ​បន្តទៀតថា​៖​ដូច​ខ្ញុំ​និយាយ​ចឹងឯក​សារ​ធ្វើ​សម្រាប់​បំភណ្ឌ័ភ្នែក​សមត្ថកិច្ច បំភ័ណ្ឌភ្នែក​ប្រជាពលរដ្ឋ បំភ័ណ្ឌភ្នែក​អ្នកសារព័ត៌មា​ន ទេ​ជាក់ស្ដែង​ខ្ញុំ​ប្រាប់​អោយ​អស់​ទៅ​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ឯកសារចឹង​ជាមួយគយដែរ​កាលយ​ក​(​សា​សឺ​)​ចេញ​មក​មិនមែន​ម៉ាក​CAT​ផង​រាង​ចាស់​ទៀត​តំលៃ​ជាង​៦០​ម៉ឺន​បាត​ហើយ​កាល​ហ្នឹង​បង់​អោយ​គយ​ជាង​១​សែន​បាត​ហើយ​រឿង​ចឹងៗ​មានតែ​គយ​ទេ​ដែរ​ជា​អ្នករៀបចំ​បាន​ទៅ​រួច​។​

​ដោយ​មាន​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវក​ជាច្រើន​កន្លែង​ធ្លាប់​ឈឺចាប់​ស្អែត​ស្អន់​ជាមួយ​មន្ត្រី​គយៗ​ប្រាប់​ដល់​ខាង​សារព័ត៌មាន​ហើយ​ខាង​សារព័ត៌មាន​យើង​បានខ​ល​ទៅសុំ​កា​បំភ្លឺ​ពី​លោក អភិបាលស្រុក សួន គឿន​លោក​បាន​មានប្រសាសន៍ថា​៖​រឿង​(​សា​សឺ​)​ដែរ​យកមក​ប្រើប្រាស់រ​យះ​ពេល​១​ខែ​ដើម្បី​បំរើការ​កសិផល​នោះ​លោក​ឃើញ​និង​ឯកភាព​តាម​អានុ​ក្រិត​៦៤​ហើយ​លោក​ក៏​មិន​បានដឹងថា​គេ​យក​(​សា​សឺ​)​ហ្នឹង​ទៅ​កន្លែង​ណា​ទេ​លោក​មិនដឹង​ច្បាស់​ទេ​ចង់​ដឹង​ច្បាស់​ទៅ​សួរ​គយ​ទៅ​ដឹង​ហើយ​បើសិនជា​ដឹង​គេ​អត់​យក​ទៅ​វិញ​ខ្ញុំ​ក៏​មិន​ឯកភាព​ដែរខល​ទៅ​សួរគយ​ដឹង​ហើយ ។​

​ពាក់ព័ន្ធ​ទៅ​និង​ការលេចឮ​ការនាំចេញ​(​សា​សឺ​)​ម៉ាក​CAT​ខាង​សារព័ត៌មាន​យើង​ពុំ​ទាន់​សុំ​ការពន្យល់​ណាមួយ​ពី​លោក យ៉ែម ហែម​រ៉ា​ត ប្រធាន​គយ​រដ្ឋាករ​ច្រក​អូរ​រំដួល​និង​លោក​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​នោះទេ ៕

 

img20170713r1 (7) img20170713r1 (1) img20170713r1 (5) img20170713r1 (6)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.