ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ស្លាប់​យ៉ាង​រន្ធត់​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត សង្ស័យ​ស្រវឹងស្រា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​។​ហើយ​ករណី​ខាងលើ​អាច​ផ្តើម​ដោយសារ​បុរស​រងគ្រោះ​សេព​គ្រឿង​ស្រវឹង​លើស​កំរិត​ទើប​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ទាំង​កំរោល​បែបនេះ​។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាយ​ពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់ ថ្ងៃទី​០៨​ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​ទល់មុខ​សាលាស្រុក​ដំណាក់​ង្អើ​រ ក្នុងភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុន​ពេល​ប៉ះទង្គិច​គ្នា គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​ប្រើ​ល្បឿន​មធ្យម លុះ​មកដល់​កន្លែងកើតហេតុ​ម៉ូតូ​ក៏​រេ​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត គាប់​ជួន​មាន​រថយន្ត​ខ្នាត​ធំ​មួយ​គ្រឿង​បោះពួយ​មក​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា ខណៈ​នោះ​ប្រហែលជា​រថយន្ត​គេច​មិន​ទាន់​ក៏​ព្រលះ​គ្នា​ប្រាវ​តែម្តង​។​សាក្សី​បញ្ជាក់​ទៀត​ថា ក្រោយពេល​កើតហេតុ​ភ្លាម ហើយ​បន្ទាប់​ពី​ដឹងថា​មាន​មនុស្ស​ស្លាប់ អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ដាក់​មេ​ប្រូច​បាត់ស្រមោល​ឈឹង​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ សមត្ថកិច្ច​បានឲ្យដឹងថា បុរស​រងគ្រោះ​មាន​ឈ្មោះ ឈួន ប៊ិច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​Vave​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​ដោយឡែក​រថយន្ត​បង្កហេតុ ជា​ប្រភេទ​រថយន្ត​ខ្នាត​ធំ ម៉ាក​ហី​ុ​ណូ ពាក់​ស្លាក​លេខ តាកែវ 3A-1198 អ្នកបើកបរ​គេចខ្លួន​បាត់​ស្រមោល​។​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា គ្រោះថ្នាក់​នេះ អាច​ផ្តើ​ចេញ​ដោយ​សារ​ម្ចាស់​ម៉ូតូ​មាន​ផ្ទុក​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ទើប​ធ្វេសប្រហែស​ក្នុង​ការបើកបរ ហើយ​វង្វេងស្មារតី ទើប​ជ្រុល​ទៅ​ប៉ះទង្គិច​ជាមួយនឹង​រថយន្ត​យ៉ាងដំណំ​បែបនេះ​។​

​ក្រោយ​ពី​វាស់វែង​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ សម្រាប់​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ ក៏​ត្រូវ​បាន​រថយន្តរ​បស់​មណ្ឌល​សុខភាព ឃុំ​ពងទឹក ដឹកបញ្ជូន​ទៅឲ្យ​ក្រុម​គ្រួសារ​នៅ​ឯ​លំនៅដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
​ណា​រិទ្ធ​

 

 

img20170710r2-(3) img20170710r2-(2) img20170710r2-(1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.