ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

កម្លាំង​កង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត ស្ថិតក្នុង​ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ចុះ​បង្ក្រាប​កន្លែង​លាក់​ឈើ​រឹបអូស​ឈើ​បាន​ច្រើន​ម៉ែត​គូ​ប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ​៖ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៧៩ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សាមឿន តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ចុះ​បង្ក្រាប​ទីតាំង​លាក់​ឈើប្រណិត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប នៅ​ចំណុច​ក្នុង​ទឹកទន្លេ និង​ក្រោយ​ផ្ទះ​អ្នកស្រុក ស្ថិតក្នុង​ភូមិ​កោះ​ខ្ញែរ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ហើយ​បាន​ប្រគល់​អោយ​មន្ត្រី​ជំនាញ​រដ្ឋបាល ព្រៃឈើ​សង្កាត់​អូរ​គ្រៀង​ចាត់ការ​បន្ត​តាម​នីតិវិធី
។​

​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានឲដឹងថា ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ខ​រស់នៅ​ក្បែរ​ចំណុច​ខាងលើ​នោះ ក្រុម​សមរ្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត និង​អាវុធហត្ថ​ស្រុក​សំបូរ​ស្រាវជ្រាវ​ចុះ បង្ក្រាប​បាន​ឈើ​ប្រណីត​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ទឹកទន្លេ និង​ក្រោយ​ផ្ទះ​អ្នកស្រុក​បំរុង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទាំងអស់​នោះ​បន្ត​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស វៀតណាម ប៉ុន្តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ចាប់​ឃាត់​បាន​ភ្លាមៗ​។​

​លោក ប៊ុយ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានឱ្យដឹងថា ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​បាន​រាប់​សិប​កំណាត់ និង​ជា​ច្រើន​ម៉ែត្រគូប​ប្រគល់ឲ្យ ខាង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឋិត​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក បានសម្រេច​នាំ​យក​ឈើ​ទាំងនោះ​ជា​បន្តបន្ទាប់​ទៅ​រក្សាទុក​នៅ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ដើម្បី​ចាត់ការ ។​

​លោក បាន​បន្ថែមថា ពេល​នេះ​កម្លាំង​របស់លោក​កំពុង​ធ្វើការ​វាស់វែង និង​កសាង​សំនុំ​ឯកសារ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​រដ្ឋបាល​ព្រៃឈើ ។​

​ប្រព​ភ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន បានឲ្យដឹងថា ផ្លូវ​មួយ​ខ្សែ និង​ស្ពានឈើ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ចូល​ទៅ​ភូមិ​កោះ​ខ្ញែរ ត្រូវបាន បំផ្លាញ​ស្ទើរ​ទាំងស្រុង ដោយសារ​រថយន្ត​ដឹក​ឈើ​របស់​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច ដែល​តែងតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​រៀងរាល់​យប់​រំខាន់​ដល់​ការ​ដេក​ពួន​របស់​ពួកគាត់​ជា​រៀងរាល់ថ្ងៃ ៕⁠⁠⁠⁠

 

img20170709da-(4) img20170709da-(1)

img20170709da-(2) img20170709da-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.