ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក សាន ច​យ និង​លោក​ទឹម ប៊ុន​លីន កាប់​ប្រមូល​មូល​ឈើ​ខុស​គោលដៅ ក្រោម​ច្បាប់​សម្អាត​បាត​អាង​ទំនប់​សេ​សាន​ក្រោម​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង ៖ ថ្មីៗ​នេះ មាន​លេចឮ​រឿង​ផ្ទៃក្នុង​ជាច្រើន ទាក់ទិន​ការកាប់​ព្រៃឈើ​ដែល​គ្មាន​លិខិត​ទទួលស្គាល់ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ ជាពិសេស​រដ្ឋបាល​ព្រៃឈើ​នេះ បើ​តាម​ការ​ផ្តល់​ព័ត៌មាន​សម្ងាត់​ពី​មន្ត្រី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។​

​ប្រភព​ព័ត៌មាន​អោយដឹងថា ក្រោយ​ដេប៉ូ​រោងចក្រ (​ឃ្លាំង​ស្តុក​ឈើ​សម្រាប់​កែច្នៃ​ក្រោយ​កាប់​នាំមក​ពី​តំបន់​ត្រូវ​សម្អាត​បាត​អាង​) ស្ថិតនៅ​ផ្លូវ​គ្រួស​ក្រហម​៧៨​ចាស់ ត្រូវបាន​រុះរើ​ទៅ​តម្រាប់​ម៉ាស៊ីន​រ៉ៃ​រាប់រយ​គ្រឿង​នៅ​ត្រើយ​ខាង​ទន្លេសេសាន​គ្រប់គ្រង ដោយ​ក្រុមហ៊ុន​សម្អាត​បាត​អាង​ស្រាប់​រយៈកាល​ប៉ុម្មាន​ខែ​មកនះ មាន​ការផ្តើម​បង្កើត​ឃាំង​ស្តុក​ឈើ​ថ្មី​មួយទៀត ស្ថិត​នៅ​ចំណុច​ក្បាលស្ពាន​បណ្តែត​ទឹក​ក្រោម​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ។​

​មន្ត្រី​ជំនាញ​បាន​បន្តថា បច្ចុប្បន្ន នៅ​តំបន់​គ្រប់គ្រង​សម្អាត​បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម ២ ត្រូវបាន​ផ្ទេរ​ឡាយ​សិន​ឲ្យទៅ​ឧកញ៉ា​ជ័យ និង​ផ្តល់​សមត្ថភាព​អោយ​កូន​ច​ញ្ច្រែ​ង ២ នាក់ សម្រាប់​ទទួលខុសត្រូវ​លើ​ការងារ​ប្រមូល​ឈើ​ក្រៅ​រង្វង់​បាត​អាង មក​ស្តុក​និង​ដើម្បី​នាំចេញ​ក្នុង​នោះ​មាន​លោក សាន ច​យ និង​លោក ទឹម ប៊ុន​លីន ។​

​ប្រភព​ដដែល​បន្តថា ក្រុមទី​១​មាន​លោក សាន ច​យ គ្រប់គ្រង​ក្នុង​ភូមិសាស្ត្រ ឃុំ​តា​ឡា​ត ខ្សាច់​ថ្មី ទៅដល់​ស្រុក​សៀម​ប៉ាង ដែល​មាន​រថយន្ត​អា​រ៉េ​វ សម្រាប់​ដឹក​ជញ្ជូន​ក្នុងព្រៃ​ជិត​២០០​គ្រឿង​រួមជាមួយ​គោយន្ត​កន្ត្រៃ​ជាង​២០០​គ្រឿង​ទៀត​ដោយ​មាន​លោក ហឿន ប៊ុន​ជឿន រស់នៅ​ភូមិ​ស្រែគរ​ជា​មេការ​រាប់​រង​ប្រមូល​ឈើ​ពី​ព្រៃ​ចូល​ឃ្លាំង រួច​កែច្នៃ​ដឹក​តាម​រថយន្ត​ធុន​ធំ​នាំ​ចែកចាយ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​(​ប្រទេស​វៀតណាម​)​។​

​ដោយឡែក លោក​ទឹម ប៊ុន​លីន គ្រប់គ្រង​ក្នុង​ភូមិសាស្ត្រ​ចាប់​ពី​ឃុំ​ស្តៅ រហូត​ដល់​ញើន​ដោយ​បាន​បង្កើត​ទីតាំង​ប្រមូល​ឈើ​ខុសច្បាប់ នៅ​ក្បាល​ស្ពាន​បណ្តែត​ទឹក​ក្រោម​ទំនប់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២​។​ប្រភព​ដដែល​បន្ត​ថា​លោក ទឹម ប៊ុន​លីន បាន​ប្រើប្រាស់​រថយន្ត​ប៉ា​កុង​ជាង​១០០​គ្រឿង ចូល​កាប់​ឈើ​ក្រៅរង្វង​បាត​អាង​ចូល​ឃ្លាំង​រួច​កែច្នៃ​នាំចេញ​ចែកចាយ​ដូចគ្នា​។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​ថា ទាក់ទិន​ការកាប់បំផ្លាញ​សម្បត្តិ​ព្រៃឈើ​ខាងលើ មិន​មាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុម​សម្អាត​បាត​អាង​របស់​អ្នកឧកញ៉ា គិត ម៉េង នោះទេ តែ​មាន​លោក​បាន​ផ្ទេរ​ឡាយ​សិន​ទៅ  ឧកញ៉ា ជ័យ យក​ទៅ​ប្រើប្រាស់​កាប់​ឈើ​ខុស​គោលដៅ ហើយ​បាត​អាង​ត្រូវគេ​បញ្ជាក់ថា មិន​អាច​លាតសន្ធឹង​ទៅ​ដល់​ស្រុក​សៀម​ប៉ាង​កន្ទុយ​នាគ និង​ឃុំ​ស្តៅ រហូត​ដល់​ញើន ស្ទើរ​ជាប់​ព្រំដែន​ឡាវ​នោះដែរ ។​

​ផ្ទៃ​ដី​ត្រូវ​សម្អាត​បាត​អាង​មាន​ចំនួន​៣៦០០០​ហិកតា បច្ចុប្បន្ន​ក្រុន​ហ៊ុន​បានសម្រេច​តាម​ផែនការ​៥១​ភាគរយ ដោយ​នៅ​សល់់​ចំនួន​៤៩​ភាករយ​ទៀត​ត្រូវ​អនុវត្ត​បន្ត ។​

​ប្រភព​អោយ​ដឹងថា នៅ​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០១៧​នេះ នឹង​ត្រូវ​បិទ​ទំនប់​ទឹក​ទាំងស្រុង ដូច្នេះ​ភាគរយ​ផែនការ​ដែល​ត្រូវ​អនុវត្ត​បន្ត​សល់​ច្រើន តើ​អាច​ទានពេល​ដែរ​ទេ បើ​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកហើយ ទើប​សម្រេចបាន​៥១​ភាគរយ​ចុះ​៤៩​ភាគរយ​ទៀត សម្អាត​ទាន់​ឬ​យ៉ាង​ត្រឹម​ប៉ុន្មាន​ខែ​ទៀ​សោះ ។​

​ប្រភព​បន្តថា នេះ​គ្រាន់​ជារ​បាយ​ការ​បំភ្លៃ​ដើម្បី​ពន្យា​ពេល​បាន​យូរ​ដើម្បី​ប្រមូល​ឈើ​ខុស​គោលដៅ​ប៉ុណ្ណោះ ។ គេ​បញ្ជាក់​ត្រឹម​ទំហំ​ផ្ទៃ​បាត​អាង​ប៉ុណ្ណោះ តែ​គេ​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ការកាប់​ឈើ​ខុស​គោលដៅ​ស្ថិតនៅ​ឃុំ​តា​ឡា​ត ខ្សាច់​ថ្មី ដល់​ស្រុក​សៀម​ប៉ាង កន្ទុយ​នាគ និង​ភូមិសាស្ត្រ​ឃុំ​ស្តៅ រហូត​ដល់​ញើន ជាប់​ព្រំដែន​ឡាវ​នោះទេ ៕

 

IMG-20170217ch4-4 IMG-20170217ch4-3 IMG-20170217ch4-2 IMG-20170217ch4-1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.