ខេត្តតាកែវ ៖ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំំ ២០១៧ នៅសាលាខេត្តតាកែវ មានប្រារព្ធពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខដំណែងស្នងការនគរបាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាលជាច្រើនរូបទៀត នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧នេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សុខ សំណាង ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវជាផ្លូវការ ជំនួស ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវចាស់ដែលត្រូវបានផ្ទេរភារកិច្ច ទៅស្នងការនគរបាលខេត្តមណ្ឌលគិរី។
ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ត្រី តូច យ៉ុន អតីតស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរទៅកាន់ អនុប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន នៃក្រសួងមហាផ្ទៃ ៕





