ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​បង្ក្រាប​ក្មេង​ទំនើង​ម្នាក់ ក្នុងចំណោម​៦​នាក់ ដែល​ប្រើ​កាំបិត​សា​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា កណ្តាល​ក្រុង​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖ ក្មេង​ទំនើង​ម្នាក់ ក្នុងចំណោម​០៦​នាក់ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ក្របួច​បាន ខណៈពេល​បំរុង ស្ទាក់​វាយ​គ្នា​ជាមួយ​ដៃគូរ​ទំនាស់​ដោយ​ប្រើប្រាស​សុទ្ធតែ​ដាវ​សា​ម៉ូ​រ៉ៃ ក្នុង​ការប្រយុទ្ធ ។ ហេតុ​ការចុះ​បង្ក្រាប​ក្មេង​ទំនើង​ខាងលើនេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២១ និង​៤៥​នាទី​យប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្បែរ​ព្រះវិហា​យេស៊ូ​មួយកន្លែង ក្នុង​ភូមិ​អូរ​ច្រា​កណ្តាល សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ក្មេង​ទំនើង​ជា​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ធឿ​ត ប៊ុនធឿន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រិប​អួស​ដាវ​សាម៉ូរ៉ៃ​ចំនួន​៤​ដើម និង​ម៉ូតូឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក់​លេខ​មួយគ្រឿង​ផង​ដែរ ។​

​បើ​តាម​សំដី​ជនសង្ស័យ​ឈ្មោះ ធឿ​ត ប៊ុនធឿន ភេទ​ប្រុស បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​រូបគេ​បានជិៈ​ម៉ូតូ​ដើរលេង​ដោយ​មាន​គ្នា​៥​ទៅ​៦​នាក់ ដោយ​មិនដឹងថា​មនុស្ស​ទាំងអស់​នោះ​មាន​ដាវ​សា​ម៉ូ​រ៉ៃ មក​ជាមួយ​នោះ​ទេ ។ ជនសង្ស័យ​បន្តថា​៖ នៅវេលា​កើតហេតុ​ពួកគេ​ក៍​ឈប់​ម៉ូតូ​អង្គុយ​លើ​គ្រែ​ក្បែរ​ផ្ទះ​គេ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ​មក​ដាក់​ក្បែរ​ជើង ទើប​ដឹងថា​មានរឿង រួច​ក៍​ប៉ូលីស​បាន​ចុះ​មក​ឃាត់​រូបគេ​តែម្តង ចំណែក​អ្នកផ្សេង​រត់គេចខ្លួន​បាត់​អស់ ដោយ​បន្សល់​តែ​ម៉ូតូ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ។​

​លោក សឿ ឡង់ឌី នាយប៉ុស្ត៏​ស្តីទី រដ្ឋបាល​សង្កាត់​ទូល​ល្វា បានឲ្យដឹងថា​៖ មុន​ការឃាត់ខ្លួន​ក្មេង​ទំនើង​ខាងលើ​គឺ​ដោយ​មាន​ការ​រាយ​ការ​ពី​មន្ត្រីប៉ុស្ត៏​សង្កាត់​ប៉ៃលិន​ថា​មាន​ក្មេង​ទំនើង​វាយ​គ្នា​ផ្លូវ​ចំហៀង​ខាងស្តាំ​សាលាខេត្ត តែ​បើក​ម៉ូតូ​រត់គេច ដោយ​ធ្វើដំណើរ​ចូល​ក្នុង​ទឹកដី​សង្កាត់​ទូល​ល្វា ពេលនោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ត៏ក៍​បាន​ជិៈ​ម៉ូតូ​ចុះ​ល្បាត​ក៍​ប្រទះ​ឃើញ​ជនសង្ស័យ​៥​ទៅ​៦​នាក់​កំពុង​ផ្តុំគ្នា ក៍​ចូលទៅ​មើល​ស្រាប់តែ​ពួកគេ​ទាំងនោះ បាន​បើក​ម៉ូតូ​រត់គេច​ខ្លួន​តែម្តង ប៉ុន្តែ​យើង​បាន​ឃាត់​ក្មេង​ទំនើង​ម្នាក់​ឈ្មោះ ធឿ​ត ប៊ុនធឿន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ  រួម​និង​វត្ថុតាង​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​០៦​ដើម និង​ម៉ូតូ​មួយគ្រឿង​ផង​ដែរ ។​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​នគរបាល​ប៉ុស្ត៍​ទូ​លល្វា រៀបចំ​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​តាម​តុ​ការ​ហ្វេ​បាន​និយាយថា​៖ សព្វថ្ងៃ​មិន​ថា​យប់​ឬ​ថ្ងៃ ខេត្ត​ប៉ៃលិន​សម្បូរ​ទៅ​ដោយ​ក្មេង​ទំនើ​ង ក្មេង​ទំនើង តែងតែ​បង្ក​ភាព​អសន្តិសុខ​ដល់​សង្គម និង​តែងតែ​វាយតប់​គ្នា​នៅតាម​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការរស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ក្មេង​ទំនើង​ទាំងនោះ​ង​សង្ស័យ​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​មួយចំនួន​ផង​ដែរ ដោយ​ពួកគាត់​សំណូមពរ​សុំឲ្យ​លោក​មេប៉ូលីស​ខេត្ត​ប៉ៃលិន និង​មេ​អាវុធហត្ថ​ខេត្ត  មេត្តា​ចាត់​វិធានក្តៅ​ចំពោះ​ក្មេង​ទាំងនេះ​ផង ជាពិសេស​គឺ​ពេល​យប់​តែម្តង កុំ​ចង​មុង​ដេក​រង​ចំ​អ្នកប្តឹង​បាន​ចុះបង្ក្រាប ៕ អត្ថបទ សេង សុវណ្ណារិទ្ធ​

 

img20170706ch1-(9) img20170706ch1-(1)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.