ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

បុរស​ម្នាក់​ប្រើ​ឧ​ករណ៍នេសាទ​ឆក់​ត្រី​ខុសច្បាប់ យក​ដំបង​វាយ​ម្ចាស់​ស្រះ អោយ​របួស គេចខ្លួន​បាន​១​ថ្ងៃ​ត្រូវ​ចាប់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ បុរស​ម្នាក់​ប្រើ​ឧ​ករណ៍នេសាទ​ឆក់​ត្រី​ខុសច្បាប់​  ពេល​ម្ចាស់​ស្រះ​ហាម មិន​អោយ​រកត្រី បាន​យក​ដំបង​វាយ​ម្ចាស់​ស្រះ​អោយ​របួស រួច​រត់គេចខ្លួន​បាន​១​ថ្ងៃ​ត្រូវ​ចាប់ខ្លួន ។​

​កម្លាំង​នគរបាល​ស្រុក​បាណន់​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ម៉ោង​១៣​រសៀល ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​បឹង​ក្រ​សាល ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​ហេតុការណ៍​ចូល​ឆក់​ត្រី​វាយ​ម្ចាស់​ស្រះ ប្រព្រឹត្ត​កាល ពី​ម៉ោង​១៩​និង​៤៥​នាទី យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ជី​រក ភូមិ​បឹង​ក្រ​សាល ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​លោក ប៊ុត សំបូរ អធិការ​ស្រុក​បាណន់ បានអោយដឹងថា ជនរងគ្រោះ​ជា​ម្ចាស់​ស្រះ​មានឈ្មោះ រឿង តិល ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ រងរបួស​បែកក្បាល មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំណែក​បុរស​សង្ស័យ បង្ក​មាន​ឈ្មោះ លឿត ផា​រឹទ្ធ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា ។​

​តាម​ប្រភព​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​កាលពី​ម៉ោង​១៩​និង​៤៥​នាទី យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​ប្រើ​ឧ​ករណ៍នេសាទ​ឆក់​ត្រី​ក្នុង​ស្រះ​របស់ខ្លួន ហើយ​ខ្លួន​បាន​ហាម​ស្តីអោយ​ជនសង្ស័យ​ឈប់​យក​សម្ភារៈ​ខុស​ច្បាប់​មក​ឆក់​ទៀត ពេលនោះ ឈ្មោះ លឿត ផា​រឹទ្ធ​ជនសង្ស័យ​បាន​យក​ដំបង​ឈើ​មក​វាយ​សំពង់​លើ​ខ្លួន​រួច​គេចខ្លួន​បាត់ ​តែ​ម្តង ។​

​ឈ្មោះ លឿត ផា​រឹទ្ធ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​ម្ចាស់​ស្រះ​មែន ។​

​លោក ប៊ុត សំបូរ អធិការ​ស្រុក​បាណន់​បានបញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន មាន​ករណី​ប្រើ​ហឹង្សា​លោក​បាន​ចាត់​កម្លាំង​ចុះ​ស្រាវជ្រាវ​ស្វែងរក​ ជនសង្ស័យ រហូត​ឃាត់ខ្លួន​បាន​ជា​ស្ថាពរ ហើយ​ជនសង្ស័យ​ត្រូវបាន​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាត់ការ​តាម​ផ្លូវច្បាប់ ៕ គឹម​សុខ​ជា​

2014_11_15c3-5 2014_11_15c3

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.