ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ គេសង្កេតឃើញព លករខ្មែរ ប្រុសស្រីជាច្រើននាក់ បានសម្រុកនាំគ្នាឆ្លងដែនពីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ យ៉ាងច្រើនកុះករ ។ ការឆ្លងដែនយ៉ាងរលូននេះ ដោយមានការសម្របសម្រួលពីក្រុមហ៊ុនមួយ ដែលធ្វើការទំនាក់ទំនងរវាងអាជ្ញាធរប្រទេសថៃ និងខ្មែរផងដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ មានលេចចេញនូវ ព័ត៌មានពីប្រទេសថៃ ដោយអាជ្ញាធរថៃ តម្រូវឱ្យពលករខ្មែរទាំងអស់ដែលស្នាក់នៅប្រទេសរបស់គេមានលិខិតឆ្លងដែនត្រឹមត្រូវ ទើបតម្រួតថៃ ធ្វើការចាប់បញ្ជូនប្រជាពលរដ្ឋខ្មែរដែលស្នាក់នៅធ្វើការប្រទេសគេខុសច្បាប់រាប់សិបនាក់ បញ្ជូនឱ្យត្រឡប់មកទឹកដីខ្មែរវិញ ដើម្បីឱ្យធ្វើលិខិតឆ្លងដែន រួចសឹមត្រឡប់ទៅធ្វើការនៅទីនោះវិញ ។ ដូច្នេះហើយ នៅតាច្រកទ្វារអន្តរជាតិធំៗ មួយចំនួន មានពលករខ្មែរឆ្លងដែនមកខ្មែរវិញយ៉ាងច្រើនរាប់សិបនាក់ ដោយអ្នកខ្លះធ្វើដំណើរមកខ្លួនឯង ខ្លះទៀតត្រូវតម្រួតថៃចាប់ដាក់ពន្ធនាគារ ខ្លះទៀតបញ្ជូនមកព្រំ ដែន ។
ប្រភពបន្តទៀតថា ចំណែកនៅឯច្រកទ្វារអន្តរជាតិខេត្តប៉ៃលិន ដោយមានក្រុមហ៊ុនមួយធ្វើការសម្របសម្រួលមិនឱ្យមានការចាប់ចងធ្វើបាបពលរដ្ឋខ្មែរ ដែលអត់មានលិខិតឆ្លង ដែន ដោយធ្វើការធានាដឹកជញ្ជូនរហូតឆ្លងព្រំដែនដល់ខ្មែរយ៉ាងមានសុវត្ថិភាពតែម្តង។
ប្រភពព័ត៌មានពីម្ចាស់ក្រុមហ៊ុនសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ការដឹកជញ្ជូនព លករខ្មែរនេះ បានមកធ្វើការនៅច្រកព្រំដែនខេត្តប៉ៃលិន អស់រយៈពេលជិត១ខែមកហើយ ដោយទទួលដឹកទាំងពលករមានលិខិតឆ្លងដែនត្រឹមត្រូវ និងអត់មានលិខិតស្នាក់នៅធ្វើការ នៅប្រទេសថៃ ដើម្បីឱ្យពួកគាត់ធ្វើដំណើរពីគ្រប់ខេត្តទាំងអស់នៅប្រទេសថៃ មកធ្វើលិខិត ឆ្លងដែនត្រឹមត្រូវរួចត្រឡប់ទៅវិញ ។ ប្រភពបន្តទៀតថា ការដឹកនេះខាងក្រុមហ៊ុនយកប្រាក់ ចំនួន៧០០បាតប្រាក់ថៃ ដោយគិតតាំងពីក្រុងបាងកកប្រទេសថៃ រហូតមកដល់ឆ្លងព្រំដែន ចូលដល់ទឹកខ្មែរ ក្នុងខេត្តប៉ៃលិន ។ ការធ្វើដំណើរតាមរយៈក្រុមហ៊ុននេះ មានការធានាជូន ពលករខ្មែរមួយចំនួនដែលអត់លិខិតឆ្លងដែនត្រឹមត្រូវ និងអត់មានលិខិតស្នាក់នៅក្នុងប្រទេ សថៃផងដែរ ។
ប្រភពបញ្ជាក់ថា បើសិនជាពលករខ្មែរមិនបានឆ្លងដែនតាមរយៈក្រុមហ៊ុនខាងលើនេះទេ បើសិនជាតម្រួត ឬទាហានថៃចាប់បាននោះទទួលខុសត្រូវដោយខ្លួនឯង ពោលគឺអ្នកខ្លះត្រូវគេជំរិតយកលុយកាក់អស់ជាច្រើន ព្រោះពលករខ្មែរអត់មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយអត់មានអ្នកការពារឬទទួលខុសត្រូវនោះឡើយ ។ ប៉ុន្តែកាល ពីប៉ុន្មានថ្ងៃមុននេះ ខាងស្នាក់ការច្រកទ្វារអន្តរជាតិព្រំ បានហៅពលករដែលឆ្លងដែនមកខ្មែ រជិត១០នាក់ ដើម្បីសួរនាំពីរឿងធ្វើដំណើរមកទឹកដីខ្មែរ តាមរយៈក្រុមហ៊ុនផងដែរ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ខាងភ្នាក់ងារយើងមិនអាចទាក់ទងទៅលោក សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំ ដើម្បីបំភ្លឺបានទេ ព្រោះខាងលោកបានបិទទូរស័ព្ទ ៕
ដោយ ៖ នីយ៉ា






