ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​តម្លៃ​សាច់ជ្រូក​ក្នុង​ទីផ្សារ​ធ្លាក់ចុះ​យ៉ាងកំហុគ​ខណៈ​មាន​ពាក្យ​ចចាមអារាម​រឿង​ពុល​សាច់ជ្រូក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នេះ​ជា​ការភ្ញាក់ផ្អើល​មិន​ធ្លាប់​មាន ដោយសារ​តែ​ទីផ្សារ​សាច់ជ្រូក​ត្រូវ​ដាំ​ក្បាល​ធ្លាក់​ដ៏​កំហុគ ហើយ​ករណី​បែប​នេះ បាន​កើតឡើង​ខណៈ​មាន​ពាក្យ​ច​ចាម​អារាម​មាន​អ្នក​កើត​ជម្ងឺ​ឈឺពោះ​និង​រាក​រូស ដោយសារ​បរិភោគ​សាច់ជ្រូក​ជា​អាហារ កាលពី​ព្រឹក​ថ្ងៃទី​០៣​ខែកក្កដា ឆ្នាំ​២០១៧​ម្សិលមិញ​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើ​នេះ ផ្នែក​ជំនាញ​ក៏​មិន​ទាន់​បាន​ឆ្លើយតប​ឬ​បង្ហាញ​ពី​ហេតុផល​ណាមួយ សម្រាប់​ស្រាយ​ចម្ងល់​ជូន​មហាជន​នៅ​ឡើយ​ទេ​ដោយ​គ្រាន់តែ​លើកឡើង​ថា ការនាំ​ចូល​ប្រភេទ​សត្វ​ជ្រូក​សុទ្ធតែ​មាន​ការត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពពី​ក្រុម​ជំនាញ​បសុពេទ្យ​។​ដោយឡែក​ក្រុមអាជីវករ​លក់​សាច់​ជ្រូក​ជាច្រើន​ក្នុង​ផ្សារ​និមួយៗ​នៃ​ខេត្ត​កំពត បាននិងកំពុង​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ពី​ការធ្លាក់ចុះ​តម្លៃ​សាច់ជ្រូក​យ៉ាងកំហុគ​ស្ទើ​ស្មាន​មិនដ​ល់ ហើយ​ប្រការ​សំខាន់​អ្នក​លក់​សាច់​ជ្រូក​ដែល​ទិញ​ពី​ទ្រុង​ចិញ្ចឹម​ក្នុងស្រុក ពិតជា​ប្រឈម​នឹង​ការខាតបង់ ដរាបណា​នៅតែមាន​ជ្រូក​វៀតណាម​ចូល​មក​អុកឡុក​ក្នុង​ទីផ្សារ​ដូច​សព្វថ្ងៃនេះ​។​ម្យ៉ាង​ទៀត​បន្ទាប់ពី​មាន​លេចឮ​រឿងរ៉ាវ​ដូចខាងលើ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្លាចរ​អាមិន​ហ៊ាន​ទិញ​សាច់ជ្រូក​ទៅ​ធ្វើ​ម្ហូប​ទៀត​ដែរ បើទោះជា​សាច់ជ្រូក​លក់​ក្នុង​តម្លៃ​ថោក​បែបណាក៏ដោយ​។​

​ទោះជា​មាន​ករណី​យ៉ាងនេះក្តី មហាជន​ក៏បាន​ផ្តោត​ការសង្ស័យ​ទៅ​លើ​ស្ថាប័ន​ជំនាញ ដែល​ចេះ​តែ​បណ្តែតបណ្តោយ​ឲ្យមាន​កា​រនាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ដូចជា​ថៃ វៀតណាម​ជា​ដើម ហើយ​ប្រការ​ទាំងនេះ​នឹង​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ជ្រូក​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។​ជាមួយគ្នានេះ ការលេចឮ​ករណី​ប៉ះពាល់​សុខភាព​ដោយសារ​ការបរិភោគ​សាច់​ជ្រូក​នោះ ខ្លាច​តែ​ជា​រឿង​វិច្ឆេទកម្ម​សេដ្ឋកិច្ច ផ្តើមចេញ​ពី​បុគ្គល​មួយចំនួន ដែល​មាន​បំណង​ធ្វើឲ្យ​មាន​ភាពចលាចល​និង​ទម្លា​ក់​តម្លៃ​សាច់​ជ្រូក​ដែល​កសិករ​ចិញ្ចឹម​ក្នុង​ស្រុក​ក៏​អាច​ថា​បាន ។​

​លើសពីនេះ ការបរិភោគ​ម្ហូបអាហារ​ធ្វើ​អំពី​សាច់​ជ្រូក​បណ្តាល​ឈឺពោះ​ឬ​រាក​រូស អាច​មក​ពី​ការធ្វើ​ឬ​ចំអិន​ដោយ​គ្មាន​អនាម័យ​និង​ការបរិភោគ​សាច់ជ្រូក​ក្លាស្សេ​យូរថ្ងៃ ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។​ម្យ៉ាង​ទៀត​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ ពេល​ទិញ​សាច់ជ្រូក​ធ្វើ​ម្ហូប ចង់​បាន​តែ​តម្លៃ​ថោក ដើម្បី​យកសា​ច់មក​ចំអិន​ជា​អាហារ​ទទួលទាន ដោយ​មិន​គិត​ថា​នឹង​មាន​ហានិភ័យ​កើតឡើង​បែបនេះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​ខាងលើ​កន្លងមក លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត ក៏​បាន​កោះប្រជុំ​ផ្សព្វផ្សាយ និង​ដាក់​បម្រាម​ដាច់ខាត​មិនឲ្យ​មាន​ការនាំចូល​ជ្រូកម​កពីប្រទេស​វៀតណាម ហើយក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សហការ​ទប់ស្កាត់​ផងដែរ​។​

​ចំពោះ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​មន្ទីរ​កសិកម្ម​នេះដែរ គេ​ក៏​ចាំ​មើល​ថា ជំនាញ​ថ្នាក់ក្រោម​មាន​វិធានការ​បែបណា បើ​ពេល​ថ្មីៗ​នេះ​នៅតែ​លេចឮ​ការ​ចរាចរណ៍​សត្វ​ជ្រូក​ពី​វៀតណាម​មក​លក់​ក្នុង​ទីផ្សារ​នៃ​តំបន់​ខេត្ត​កំពត តែ​ដដែល​នោះ ៕
​ណា​រិទ្ធ​

 

img20170704ka6-(4) img20170704ka6-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.