នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង០៨ និង៣០នាទី លោកវរសេនីយ៏ឯក សេង សុជាតិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានដឹកនាំ លោកអធិការរង លោកនាយ នាយរង និងមន្ត្រី ផ្នែកជំនាញ និងប៉ុស្តិ៍រដ្ឋបាល ក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ត សពរបស់លោក អនុសេនីយ៏ទោ ពេន សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល នៃអធិការដ្ឋានគរបាលស្រុកស្អាង ដែលបានទទួលមរណភាព ដោយជម្ងឺលើសឈាម ក្នុងជន្មាយុ ៤៩ឆ្នាំ នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង១៧,១៥នាទី នាមន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្នុងឱកាសនោះ លោកវរសេនីយ៏ឯក សេង សុជាតិ ក្នុងនាម នាយនគរបាល នាយនគរបាលរង និងពលនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្អាងទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ដល់ក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនូវស្វាម៉ី លោកឪពុក ជីតា ដ៏មានព្រហ្មវិហារធម៍ម្នាក់នេះ ក៏ដូចជាការបាត់បង់នូវយុទ្ធមិត្តដ៏ក្លាហាន ស្មោះត្រង់ ចំពោះជាតិ មាតុភូមិ របស់កម្លាំងនគរបាលស្រុកស្អាង ផងដែរ ។
ក្នុងឱកាសនោះដែរ លោកអធិការនគរបាលស្រុក បាននាំមកនូវថវិកាចំនួន ៣.៨១០.០០០រៀល(បីលានប្រាំបីរយដប់ពាន់រៀលគត់) ដែលបានមកពីការចូលរួមបុណ្យ និងរំលែកទុក្ខ របស់កងកម្លាំងនគរបាលស្រុកស្អាង ប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ ៕
វិបុល






