ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ប្រជាពលរដ្ឋ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​លំបាក​រក​ទីផ្សារ ខណៈ​ជ្រូក​នាំចូល​មកពី​ប្រទេស ជិតខាង​កាន់តែ​ច្រើនឡើងៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជាច្រើន ដែល​ចិញ្ចឹម​ជ្រូក​លក់​ជា​លក្ខណៈ​គ្រួសារ កំពុង​ត្អូញ ត្អែរ ដោយ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ថា លំបាក​រក​ទីផ្សារ​លក់​ជ្រូក​រប ស់​ខ្លួន ខណៈ​ជ្រូក​ជា​ច្រើន​ក្បាល ត្រូវបាន​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ជិតខាង ទើប​ធ្វើឱ្យ​អ្នកខ្លះ បោះបង់​ចោល​មុខរបរ​មួយ​នេះ​ទាំងស្រុង​ទៅ​ហើយ អ្នកខ្លះ​ទៀត​កាត់បន្ថយ​ចំនួន​ជ្រូក​ឱ្យ​កាន់ តែ​នៅសល់​តិច​ទៅៗ ។ ជាក់ស្តែង​មាន​បុរស​ម្នាក់​ឈ្មោះ តេង ស៊ន រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល ល្វា ក្រុងប៉ៃលិន បាន​ចិញ្ចឹម​ជ្រូក​ចំនួន​ជាង​៥០​ក្បាល ហើយ​រហូត​មកដល់ពេលនេះ ក៏​បាន​កាត់ បន្ថយ​ចំនួន​ជ្រូក​ផងដែរ ព្រោះ​តម្លៃ​ជ្រូក​រស់ បច្ចុប្បន្ន​ចុះថោក និង​គ្មាន​អ្នក​ទិញ​នោះ​ទេ ។

​ប្រភព​ព័ត៌មាន​ពី បុរស​ខាងលើ បាន​រៀបរាប់​ឱ្យដឹងថា បច្ចុប្បន្ន ការរក​ទីផ្សា​រលក់​ជ្រូក ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ពិតជា​មាន​ការលំបាក​យ៉ាងខ្លាំង ដោយសារ​ក្រុម​ឈ្មួញ​បាន​នាំចូល​សត្វ ជ្រូក​ជាច្រើន​ក្បាល រៀងរាល់ថ្ងៃ មកពី​ប្រទេស​ជិតខាង ដូច្នេះ​ការចិញ្ចឹម​ជ្រូក​របស់​ពួកគេ​កាន់ តែ​មាន​តម្លៃ​ចុះថោក​ទៅៗ ហើយ​គ្មាន​ទីផ្សារ​នោះទេ ដោយ​ជ្រូករ​ស់លក់​បានត្រឹមតែ​១​គីឡូក្រាម ៦​ពាន់​រៀល ជួនកាល​អត់​មាន​អ្នកទិញ​ថែមទៀត​ផង ។ ចំណែក​សាច់​ជ្រូក​ដែល​ឈ្មួញ​កាប់​ដាក់ លក់​ក្នុង​ផ្សារ ១​គីឡូក្រាម ១​ម៉ឺន​៣​ពាន់​រៀល ទៅ​១​ម៉ឺន​៤​ពាន់​រៀល​ឯណោះ ។ លោក​បន្ត​ទៀត​ថា ដោយសារ តែ​ខាតបង់​ប្រាក់​ចំណូល​ខ្លាំងពេក និង​អត់​មាន​ទីផ្សារ ទើប​អ្នកភូមិ​ជាច្រើន​នាក់ បាន​បោះបង់​ចោល​ការចិញ្ចឹម​ជ្រូក​ស្ទើរ​អស់រលីង​ទៅហើយ បែរ​ទៅ​នាំគ្នា​ចំណាកស្រុក ធ្វើការ​នៅ ប្រទេស​ថៃ និង​មួយចំនួន​ទៀត​រកស៊ី​ប្រកប​មុខរបរ​ផ្សេងទៀត​យ៉ាង​ត្រដាបត្រដួស​ផងដែរ ។ លោក​បញ្ជាក់ទៀតថា ការចិញ្ចឹម​ជ្រូក​បច្ចុប្បន្ន អាច​ធ្វើទៅបាន ដោយសារ​តែ​ស​ល់បាយ​ស្រា​ពី​កា រ​បិតស្រា​សលក់​ឱ្យ​ឈ្មួញ និង​ប្រជាពលរដ្ឋ​តាម​ភូមិ​ប៉ុណ្ណោះ បើសិនជា​ប្រើ​ចំណីអាហារ​សុទ្ធសាធ​រា ល់​ថ្ងៃ ដាក់​ឱ្យ​ជ្រូក​ស៊ី​នោះ គ្មាន​ចំណេញ​សូម្បី​បន្តិច​នោះឡើយ ។

​ទោះបីជា​សាច់ជ្រូក​ចុះថោក​បែបនេះ​ក៏ដោយ ខាង​លោក​នៅ​មិន​បញ្ឈប់​មុខរបរ​មួយ​នេះ ទេ ព្រោះ​បាន​បាយ​ស្រា​ជំនួយ ដាក់​ឱ្យ​ជ្រូក​ស៊ី គឺ​ខាង​លោក​គ្រាន់តែ​កាន់​បន្ថយ​ពី​ចំនួន​ជ្រូក​ពី ច្រើន​មក​តិចតួច​ប៉ុណ្ណោះ ដើម្បី​លក់​បាន​ប្រាក់​ជួយ​ទប់ទល់ យក​ទៅ​ទិញ​អង្ករ និង​ដំបែរ មកបិ ត​ស្រាស​លក់​បន្ត​ទៀត​ផងដែរ ។ ម្យ៉ាងវិញទៀត សត្វ​ជ្រូក​ដែល​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ជិត​ខា ង កាប់​ដាក់​លក់​ឱ្យ​ខ្មែរ​នោះ មិនដឹងថា ខាង​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ឬ​យ៉ាងណា នោះទេ ព្រោះ​គេ​ដឹក​ចូលមក​តែ​ពេល​ល្ងាចៗ និង​ពេលយប់​ស្ងាត់ៗ​ប៉ុណ្ណោះ ។

​ចំណែក​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ក៏​បាន​ត្អូញ ត្អែរ​ដូច​គ្នា​ផង​ដែរ​ថា ជ្រូក​ខ្មែ​រលក់​ថោក ហើយ​អត់​មាន​ឈ្មួញ​ចូល​ទៅ​ទិញ​កាប់​លក់​តាម​ស្តង់​ច្រើ ន​នោះទេ ដោយ​គេ​ទិញ​ជ្រូក​មកពី​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម​ជាដើម ដែល​ធ្វើឱ្យ ពួកគេ​មាន​ការព្រួយបារម្ភ​ពី​សុខភាព​ប្រជាបលរដ្ឋ ដែល​ទិញ​យក​ទៅ​ធ្វើ​ម្ហូបអាហារ​យ៉ាងខ្លាំង ។ ដូច្នេះ​លោក​ក៏​សំណូមពរ​ឱ្យ​ខាង​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ និង​មន្ត្រី​បសុសត្វ (​ពេទ្យសត្វ​) ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ដិតដល់ ។ លើសពីនេះ​ទៀត បើ​ចង់ឱ្យ​ទីផ្សារ​ជ្រូក​ប្រជាពលរដ្ឋ​ឡើងថ្លៃ នោះ​មិន​ត្រូវ​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​មក​លក់​នៅក្នុង​ស្រុក​ខ្មែរ​យើង​ច្រើន​ពេក​នោះឡើយ ៕
​ដោយ ៖ នីយ៉ា​

img20170704k1-(5) img20170704k1-(4) img20170704k1-(3) img20170704k1-(2) img20170704k1-(1)

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.