ខេត្តរតនគិរី៖ ជំនួញឈើប្រណិតនៅខេត្តរតនគិរីដែលដឹកតាមម៉ូតូនិងរថយន្តកក្រើកឡើងវិញគ្មានសមត្ថកិច្ច ឫស្ថាប័នពាក់ព័ន្ធណាធ្វើការបង្ក្រាបឡើយ។
ជាក់ស្តែងនៅស្រុកអណ្តូងមាសមានការដឹកជញ្ជូនឈើប្រណិតទាំងយប់ទាំងថ្ងៃតាមបន្ទាប់ព្រំដែនត្រង់ចំណុចភូមិចម និងភូមិតាង៉ា ឃុំញ៉ាង ចំណុចបង្គោលលេខ១៧១៨១៩ ដែលពួកឈ្មួញទាំងនោះបានប្រមូលទិញប្រជាពលរដ្ឋតាមភូមិដឹកយកទៅលក់នៅប្រទេសវៀតណាមដែលមានចំងាយ១០០ម៉ែត្រពីព្រំដែនកម្ពុជា និងវៀតណាម។
តាមប្រភពពីបងប្អូនជនជាតិដើមភាគតិចបានអោយដឹងថានៅចំណុចខាងលើរៀងរាល់យប់មានគោយន្ត ឡានស៊េរីទំនើបៗ ដឹកឈើដែលមានមុខកាត់៥០-៦០ ប្រវែង៥-៧ម៉ែត្រដឹកចេញពីក្រោយក្រុមហ៊ុនដីសម្បទានឧកញ៉ាអាន ម៉ារ៉ាឌី ស្ថិនៅភូមិភូមិចម ឃុំញ៉ាង ស្រុកអណ្តូងមាស ឆ្លងផ្លូវយុទ្ធសាស្ត្រក្រវ៉ាត់ព្រំដែនយកទៅលក់នៅវៀតណាមយ៉ាងរលូន ព្រោះកន្លែងដឹកឈើ និងកន្លែងយកទៅលក់មានចំងាយដីជាង១០០ម៉ែត្រងាយស្រួលអោយឈ្មួញរកស៊ី ហើយមិនដែលឃើញមានសមត្ថកិច្ច ឫជំនាញពាក់ព័ន្ធណាមួយមកបង្ក្រាបឡើយ ។
នៅចំណុចដឹកជញ្ជូនឈើខាងលើនេះគេសង្កេតឃើញមានប៉ូលិសវរៈការពារព្រំដែន និងទាហានព្រំដែនឈរជើងនៅទីនោះសប្បាយចិត្តនិងយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តខាងលើនេះ ចំណែកឯម៉ូតូដឹកឈើក្នុង១ថ្ងៃៗចាប់ពី១០០-១៥០គ្រឿងឯណោះ។
ចំណែកលោក ឡេង យុទ្ធ នាយផ្នែករដ្ឋបាលព្រៃឈើកាន់៣ស្រុក គឺស្រុកអណ្តូងមាស ស្រុកបរកែវ ស្រុកអូរយ៉ាដាវ មិនដែលចុះបង្ក្រាបបទល្មើសព្រៃឈើនៅស្រុកណាមួយទេ គឺគាត់អង្គុយតែអ្នកស្នាក់ការចាំទទួលទូរស័ព្ទពីក្រុមឈ្មួញរកស៊ីឈើតូចធំទាំង៣ស្រុកនេះ ។
កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧វេលាម៉ោង៩ព្រឹក អ្នកសារពត៌មានបានទូរស័ព្ទរាយការណ៍ពីរឿងម៉ូតូ ឡានដឹកឈើ គាត់ថាមិនហ៊ានបង្ក្រាបទេកម្លាំងរបស់គាត់តិចហើយខ្លាចក្រុមឈ្មួព័ទ្ធធ្វើបាបក្រុមរដ្ឋបាលព្រៃដែលចុះទៅបង្ក្រាបនោះ។
ជាទីបញ្ចប់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីសំណូមពរអោយក្រសួងពាក់ព័ន្ធខាងលើ មើលសមត្ថកិច្ច និងស្ថាប័នជំនាញនៅខេត្តរតនគិរីនេះផង បើមិនដូច្នេះព្រៃឈើនៅខេត្តរតនគិរីនិងរលាហិនហោចអស់ជាក់ជាមិនខាន៕
ជីវ៉ា






