ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​មិ​ទ្ទី​ញ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៧១ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នៅ​មន្ទីរ​បក្ស​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម អុ​ី ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ជំទាវ បាន ស្រីមុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ព្រមទាំង​សមាជិក សមាជិកា គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន គណៈកម្មាធិការ​សាខា​បក្ស ស្ថាប័ន មន្ទីរ​អង្គភាព​នានា គណៈកម្មាធិការ គណបក្ស​ក្រុង សង្កាត់ ព្រមទាំង​សកម្មជន​អ្នកគាំទ្រ​គណបក្ស យុវជន​គណបក្ស​គ្រប់​ជាន់ថ្នាក់ ។​

​នៅក្នុង​សុន្ទរកថា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាន​ដោយ លោក ជំទាវ បាន ស្រីមុំ រំលេច​ឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ឥត​ប្រែប្រួល​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ជា​គណបក្ស​របស់​ប្រជាជន អាស្រ័យ​ដោយ​ប្រជាជន និង​ដើម្បី​ប្រជាជន ហើយ​បាន​ស្វែងរក​សន្តិភាព​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​រាប់មិនអស់​ជូន​ជាតិ មាតុភូមិ ជាទី​ស្នេហា​របស់​យើងទាំងអស់គ្នា ។​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម ។​

​ឯកឧត្ដម អ៊ី ឈាន បាន​មានប្រសាសន៍ ថា ៖ តាមរយៈ​ភាពជោគជ័យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ កន្លងមក​ថ្មីៗ​នេះ បាន​បង្ហាញឱ្យឃើញថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស ដែល​មាន​ភាពចាស់ទុំ​ខាង​នយោបាយ មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រកប​ដោយ​ឧត្តមគតិដ៏​ខ្ពង់ខ្ពស់ ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ។ ជាក់ស្ដែង​ក្នុង​តួនាទី​ជា​ស្នូល​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល គណបក្ស បាន​នាំមក​ជូន​ប្រទេស​ជាតិ និង​ប្រជាជន​នូវ​សុខសន្តិភាព​យ៉ាង​ពេញលេញ មាន​ការឯកភាព​ជាតិ ឯកភាព​ទឹកដី ការពារ​បាន​ខឿន​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី​អធិបតេយ្យភាព​ជាតិ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តជាតិ ព្រមទាំង​បាន​ស្ដារ​កសាង​ខឿនសេដ្ឋកិច្ច​សង្គម​រឹងមាំ រក្សា​បាន​លំនឹង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​មាន​ភាព​ធន់​នឹង​វិបត្តិ និង​ធ្វើឲ្យ​អត្រា​ភាពក្រីក្រ​កាន់តែ​ថយ​ចុះ​ទាប​ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ជា​បន្តបន្ទាប់ ។

​ម្យ៉ាងវិញទៀត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​មាន​គណៈ​កម្មា​ធិ ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ស្ថាប័ន​ឯករាជ្យ បាន​រៀបចំ​ការបោះឆ្នោត​យ៉ាង​ទៀងទាត់ ដោយ​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ​ជាច្រើន​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ប្រកបដោយ​សមធម៌ តាម​អាណត្តិ ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ។​

​ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​គាំទ្រ​ដ៏​មោះមុត​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ ដែល​ជាង ៤ ទសវត្សរ៍​កន្លងមក រហូតដល់​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរតួនាទី​ជា​ស្នូល​ដឹកនាំ​ប្រទេសជាតិ សម្រេច​បាន​ភារកិច្ច ជា​ប្រវត្តិសាស្ត្រ ចាប់តាំងពី​រំដោះ​ប្រទេស​ជាតិ និង​បាន​បន្ត​បេសកកម្ម​របស់​ខ្លួន​ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក​សព្វបែបយ៉ាង​រហូត​មាន​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​តាម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាំមក​នូវ​សុខសន្តិភាព គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​។​

​ដែល​ទាំងអស់​នេះ គឺជា​មនុញ្ញផល​ដ៏​វិសេសវិសាល​នៃ​កម្លាំង​មហា​សាមគ្គី​របស់​កម្លាំង​មហាជន ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជានិច្ចកាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ពុះពារ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ជាតិ​និង​ប្រជាជន ។

​មាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​រឹងមាំ មាន គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​ការអភិវឌ្ឍ ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យ​ប្រសើរ​ឡើង​ជា​លំដាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.