ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួច ម៉ូតូ!

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួច ម៉ូតូ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួច ម៉ូតូ!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បញ្ធូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច(ម៉ូតូ)ទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២នេះហើយ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា មានករណីលួច(ម៉ូតូ)១គ្រឿងកាលពីវេលាម៉ោង០២ និង៤៦នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបុរីស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថា ដោយយោងតាមសំណុំរឿងលេខ៥២ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត(ដើមបណ្តឹងឈ្មោះ Derick (ឌេរិក) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់កម្លាំងជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឹង្ហ ចំណាន ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូ ម៉ាកSuziki Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរង គ្រោះឈ្មោះ Derick ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចម៉ូតូម៉ាក Suzik Raider ពណ៍ខៀវ លាយខ្មៅ របស់ជនរងគ្រោះឈ្មោះ Derick (ឌេរិក) នោះទេចំពោះម៉ូតូSuziki Raider ដែលខ្លួនបានជិះ គឺខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល ២៦ឆ្នាំ ដោយរូបគេបានយកម៉ូតូ Suziki Raider ពណ៌ខៀវ លាយខ្មៅ មកលក់ឱ្យខ្លួនក្នុងតម្លៃ ៣៦,០០០B(បីម៉ឺនប្រាំមួយពាន់) បាត ដោយខ្លួនទើបតែលេងហ្គេមបាញ់ត្រីឈ្នះផង ខ្លួនក៏បានទិញយកម៉ូតូខាងលើតែម្ដង ក្នុងការ ទិញម៉ូតូនេះ ខ្លួនក៏បានដឹងដែរថា ម៉ូតូខាងលើនេះ គឺបុរសមិនស្គាល់ឈ្មោះខាងលើ បានធ្វើសកម្មភាពលួចពីជនជាតិឥណ្ឌូនេស៊ីម្នាក់ តែខ្លួនមិនរាយការណ៍ឱ្យសមត្ថកិច្ចបានដឹងនោះទេ គឺខ្លួននៅតែបន្តជិះម៉ូតូនោះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ចំពោះម៉ូតូ SUZIKI RAIDER ពណ៌ខៀវ ខ្មៅ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យទៅម្ចាស់ដើមវិញហើយ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចាត់ការបន្ត ចំណែកជនមិនស្គាល់មុខសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។

លោករវសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឲ្យដឹងថា​ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យអនុវត្តតាមនីតិវិធីច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សកម្មភាពអាវុធហត្ថ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.