ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តម្លើងម៉ាស៉ីនស្កេនកាំរស្មីអ៉ិច នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ តម្លើងម៉ាស៉ីនស្កេនកាំរស្មីអ៉ិច នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានទទួលការតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិចចំនួន១គ្រឿង ក្នុងចំណោមចំនួន១១គ្រឿង ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលក្រោមជំនួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយៈផ្នែកសន្តិសុខនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ការជួញដូរសព្វាវុធខុសច្បាប់ គ្រឿងញៀន និងសារធាតុញៀន ដើម្បីចូលរួមចំណែករក្សានូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ ជាពិសេសសម្រាប់កិច្ចប្រជុំអាស៊ានលើកទី៤០ ក្នុងឆ្នាំ២០២២នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការដំឡើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិចនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នេះ គឺក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រោមការដឹកនាំក្រុមការងារដោយ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារគ្រប់គ្រងម៉ាស៊ីនស្កេនកាំរស្មីអ៉ិច។

លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅ និងការអនុវត្តការងារប្រចាំថ្ងៃរបស់ប៉ុស្តិ៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានធ្វើការឧបត្ថម្ភសម្ភារបច្ចេកទេស ដែលនឹងរួមចំណែកធានាឱ្យបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខជាតិ តាមបណ្តាច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាចរន្តចេញចូលដ៏សំខាន់មួយរបស់ជាតិ។

បន្ថែមពីនេះផងដែរលោកឧត្តមសេនីយ៍ត្រីក៏បានបញ្ជាក់ជូនផងដែរថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នឹងបន្តធានាឱ្យបានចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តភារកិច្ចក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃឱ្យបានខ្ជាប់ខ្ជួន។

គួរជម្រាបថា ម៉ាស៊ីនស្កេននេះត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោយពេលដំឡើងរួច ស្របទៅតាមមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.