ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦)

មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​ដឹកឈើ​២​នាក់ ខណៈ​ម្ចាស់​ឈើ​រត់គេចខ្លួន​បាត់ស្រមោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ អ្នករកស៊ី​កាប់ និង​ដឹកឈើ​ម្នាក់​បាន​រត់គេចខ្លួន​បាត់​ស្រមោល ខណៈ​អ្នកស៊ីឈ្នួល​លើក​ឈើ​២​នាក់ ត្រូវបាន​មន្ត្រី​ឧទ្យានុ​រក្ស និង​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ឃាត់ខ្លួន រួម​នឹង​ម៉ូ តូ​រ៉ឺម៉ក​១​គ្រឿង និង​ឈើ​មួយចំនួន​ផង​ដែរ ។ ការចាប់​ឃាត់​ខ្លួន​នេះ ពេល​ទទួលបាន​ដំណឹង​ថា ជនសង្ស័យ​លួច​បង្កប់​ឈើប្រណិត​ក្នុង​រ៉ឺម៉ក​ម៉ូតូ បម្រុង​ដឹកចេញទៅ​លក់​នៅ​ខេត្ត​បាត់ដំបង ។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​អ្នកស៊ីឈ្នួល​លើក​ឈើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្បែរ​ផ្លូវលំ​ទល់មុខ​វត្តភ្នំ​រាំង ក្នុងភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​ពី​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ជន សង្ស័យ​ដែល​រត់​ចោល​ម៉ូតូ​រ៉ឺម៉ក ឈ្មោះ ណូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​និង​ឈើ​ប្រណិត ក្នុងនោះ​មាន​ឈើ​បេង​ចំនួន​២​ដុំ និង​ឈើ​ធ្នង់​ចំនួន​៥​ដុំ ។ ចំណែក​អ្នក​ដែល​ស៊ីឈ្នួល​លើក​ឈើ​២ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១. ឈ្មោះ មាស វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ កម្មករ ឃុំ​ស្វាយប៉ោ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ទី​២. ឈ្មោះ កែវ រតនា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ដូចគ្នា ជា​កសិករ រស់នៅ​ភូមិ​ជា​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដម​បង ។ លោក​ប ន្ត​ទៀតថា ក្រោយ​ពី​ដឹង​សភាពការណ៍​មិន​ស្រួល​ជនសង្ស័យ​ជា​ម្ចាស់​ឈើ និង​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​បាន ដាក់​មេ​ប្រូច​រត់គេចខ្លួន ។  ចំណែក​អ្នកស៊ីឈ្នួល​លើក​ឈើ​២​នាក់ ខាង​លោក​អនុញ្ញាតិ​ឱ្យ​ទៅ​ធ្វើ ការបោះឆ្នោត​ជា​មុន​សិន រួច​ត្រឡប់​មក​វិញ ដើម្បី​សួរនាំ​បន្ថែម និង​រៀបចំ​តាម​នីតិវិធី ។

​ដោយឡែក​ឈើ​ទាំង​៧​ដុំ​ធំៗ​នេះ ខាង​លោក​នឹង​យកទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត បណ្តោះអាសន្ន​សិន ដើម្បី​ចាត់ការ​បន្ត​ទៀត នៅពេល​ក្រោយ ។​

​ចំណែក​លោក ចាន់ សុជាតិ ជា​មន្ត្រី​ឧទ្យានុ​រ​ក្ស​ម្នាក់​ប្រចាំការ​នៅ​តំបន់​ប្រើប្រាស់​ច្រើន យ៉ាង​ប៉ៃលិន​សំឡូត បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ គឺជា​អ្នករកស៊ី​កាប់​ឈើ​នៅ ក្នុង​តំបន់ហាមឃាត់ អស់​រយៈពេល​ជា​យូរ​មក​ហើយ លុះ​ខណៈពេល​កំពុង​តែ​មានកា​រ​បោះឆ្នោត ថ្នាក់​ឃុំ​សង្កាត់ ជា​ឱកាស​ល្អ ទើប​ពួកគេ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ដឹក​ទាំង​ព្រឹក​តែម្តង ។ លោក​បន្ត ទៀតថា ទោះបីជា​ថ្នាក់លើ​ចាត់ការ​យ៉ាងណា នោះ​ផុតពី​ដៃ​របស់​លោក​ហើយ ដោយ​ខាង​លោក​គ្រា ន់​តែ​ជា​អ្នកការពារ​ព្រៃឈើ និង​ចាប់​ជនសង្ស័យ​ប៉ុណ្ណោះ ៕ ដោយ ៖ នីយ៉ា​

 

img20170620b (1) img20170620b (2) img20170620b (3) img20170620b (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.