ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ខេត្ត​កែប​ប្រារព្វ​ខួប​លើក​ទី​៦៨​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា​និង​ខួប​លើក​ទី​១៦​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ខួប​លើក​ទី​៦៨​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ខួប​លើក ១៦​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ត្រូ​បានប្រារព្វ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៧ ក្នុង​បរិវេណ​អនុវិទ្យាល័យ​អង្កោល ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ហែរ​ហម​ដោយ​សហការី​ជាច្រើនរូប និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​អាណាព្យាបាល សរុប​៧៦០​នាក់​។​

​តាម​របាយការណ៍​របស់ លោ​កឌិត ឡាយ​ហ៊ាក ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កែប បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ព្រះរាជាណាចក្រ​កម្ពុជា​តែង​ប្រារព្វ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ដើម្បីេ​រំលឹក​ដល់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ ស្រប​តាម​រដ្ឋធម្មនុញ អនុសញ្ញា​ស្តីពី សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ អនុសញ្ញា​លេខ​១៨២​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​ការ​ហាមប្រាម​និង​សកម្មភាព​បន្ទាន់​សម្រាប់​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​បទដ្ឋាន​ជាតិ អន្តរជាតិ​ស្តីពី​សិទ្ធិ​របស់​កុមារ​ផ្សេងៗ​ទៀត​។​

​លោក​បាន​សង្កត់ធ្ងន់ថា ទិវា​ពិភពលោក​ប្រឆាំង​កុមារ បាន​ប្រារព្វ​ឡើង​ទូទាំង​ពិភពលោក​និង​នៅពេលនេះ​ត្រូវបាន​លើក​ជា​ប្រធានបទ​ដ៏​សំខាន់ ហើយ​បើទោះជា​មាន​ពលកម្ម​កុមារ​រាប់លាន​នាក់​ទូទាំង​ពិភពលោក​បែប​នេះ​ក្តី ប៉ុន្តែ​បែប​លក្ខណៈ​ធម្មជាតិ​នៃ​ស្ថានភាព​ទាំងនេះ ជា​ធម្មតា​ពុំ​សូវ​មាន​អ្នក​មើល​ឃើញ​ពី​ការលំបាក​របស់​ពួកគេ​ឡើយ​។​ពួកគេ​មិន​អាច​ទាមទារ​សិទ្ធិ និង​គ្មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ប្រាប់​រឿង​របស់​ពួកគេ​នោះ​ទេ​។​ចំពោះ​ថ្ងៃ​នេះ យើងទាំងអស់គ្នា កំពុងតែ​ធ្វើ​ការតស៊ូ​មតិ​ដល់​បញ្ហា​ពលកម្ម​កុមារ​និង​ធ្វើ​យុទ្ធនាការ​សំរាប់​ពួកគេ​អាច​ចាប់ផ្តើម​ទៅបាន ខណៈ​ដែល​យើងទាំងអស់គ្នា​មាន​ការយល់ដឹង​ពី​បញ្ហា​ពលកម្ម​កុមារ អនាគត​របស់​កុមារ​និង​មាន​ភាពប្រសើរឡើង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​កែន សត្ថា ដែល​ជា​គណៈអធិបតី​ក្នុង​ពិធី​នេះ បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​អត្ថន័យ​ថា ឆ្នាំ​នេះ​ទិវា​កុមារ​កម្ពុជា និង​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ត្រូវបាន​ប្រារព្វ​ឡើង​ក្រោម​ប្រធានបទ​”​លើកកម្ពស់​ការចូលរួម​របស់​កុមារ ដើម្បី​អភិវឌ្ឍន៍​សង្គម​”​និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ក្រោម​ប្រធានបទ​”​សូម​ការពារ​កុមារ​ពី​ពលកម្ម​កុមារ នៅក្នុង​ស្ថានភាព​ជម្លោះ និង​គ្រោះមហន្តរាយ​”​ដើម្បី​រំលឹក​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កុមារ​ជា​ពិសេស​ជម្រុញ​កុមារ​ឲ្យបាន​ចូលរួម​គ្រប់​សកម្មភា​ព ដែល​មាន​ផលប្រយោជន៍​ដល់​សង្គម​និង​ការពារ​កុមារ​ពី​ពលកម្ម​កុមារ​គ្រប់​ទម្រង់​។​ជាមួយនឹង​ប្រធានបទ​ខាងលើ ទិវា​ដ៏​មាន​សារសំខាន់​នេះ បាន​ជម្រុញ​ឲ្យ​យើង​ត្រូវ​ខិតខំ​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​លើ​ការអនុវត្ត​សិទ្ធិ​ចម្បង​ទាំង​បួន​របស់​កុមារ​ឲ្យមាន​ប្រសិទ្ធិភាព ក្នុងនោះ​ត្រូវ​យកចិត្តទុកដាក់​លើ​សិទ្ធិ​ចូលរួម​របស់​កុមារ ដោយ​ផ្តល់​ឱកាស​ឲ្យ​កុមារ​បាន​ជួបជុំ​ដោយ​សន្តិវិធី សម្តែង​មតិ​យោបល់ ទទួលបាន​ព័ត៌មាន​និង​ការចូលរួម​ធ្វើការ​សម្រេចចិត្ត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង លើ​បញ្ងា​ដែល​ពាក់ព័ន្ធ​នឹង​កុមារ ដោយ​ឈរ​លើ​គោលការណ៍​គ្មាន​រើសអើង​និង​ឧត្តម​ប្រយោជន៍​របស់​កុមារ​។​

​ជា​ចុងក្រោយ លោក​កែន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ភ្ជាប់​មក​ជាមួយ នូវ​ឧបករណ៍ សម្ភារៈ​សិក្សា​និង​ថវិការ​មួយចំនួន ដល់​សិស្សានុសិស្ស ព្រមទាំង​អាណាព្យាបាល​ដែល​មក​ចូលរួម​ក្នុង​ឱកាស​នេះ​ផងដែរ ៕
​ណា​រិទ្ធ​

 

img20170619ch1 (1)

img20170619ch11 img20170619ch1 (2) img20170619ch1 (3) img20170619ch1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.