ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ជនសង្ស័យ​២​នាក់​កំពុង​លួច​លក់​គ្រឿងញៀន​យ៉ាង​សកម្ម​ត្រូវបាន​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​ ៖ កំលាំង​អាវុធហត្ថ​ជាច្រើន​នាក់​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន ១ ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២​នាក់ និង​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​ចំនួន​២​កញ្ចប់​តូច និង​កាំបិត​ដង​ដែក​១​ដើម​នៅ​វេលា​ម៉ោង​២​រំលង​អាធ្រា​ត្រ​ថៃទី​១៦​ខែ​មិថុនា​ឆ្នាំ​២០១៧ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​រ៉ា​ថ្មី ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា ដោយ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​២​នាក់​កំពង់​នាំគ្នា​លួច​លក់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ចំណុច​ខាងលើ​ទើប​លោក​ចាត់​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ទៅ​ដល់​ចំណុចកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ក្រោយពី​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សាកសួរ​បន្ត ។​

​លោក​វរសេនីយ៍ត្រី ជា ដា បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ទាំង​២​នាក់​មាន​ឈ្មោះ ១ ខាន់​ពិសិដ្ឋ ប្រុស​អាយុ​២៣​ឆ្នាំ​២​មាន​ឈ្មោះ​ខាន់​ណា​រ៉ុង ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​លោក​វរៈសេនីយ៍ឯក​ស​ប៊ុន​សឿង មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​បង្ក្រាប​គ្រឿង​ញៀន​បានឲ្យដឹងថា បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​លួច​លក់​គ្រឿងញៀន​ពិតប្រាកដ​ម៉ន ព្រោះ​ខ្លួន​បាន​ទិញ​គ្រឿងញៀន​នេះ ពី​ឈ្មោះ​ថា ភេទ​ប្រុស ដើម្បី​យក​មក​លក់​បន្ត ។

​លោក​លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា ក្រោយពី​បាន​ចំលើយ​របស់​ជនសង្ស័យ​ទាំង​២​រួចមក កំលាំង​ជំនាញ​របស់​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

img20170617rt1-(1) img20170617rt1-(2)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.