ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

មិនដឹង​ខូចចិត្ត​រឿង​អី​បានជា​ផឹក​ផ្តាំ​អាយូ​ស ទីបំផុត​ធ្លាក់ទឹក​ស្លាប់​គួរឲ្យ​សង្វេក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ បុរស​ញឿន​សុ​រា​ម្នាក់​បាន​ស្លាប់​គួរឲ្យ​សង្វេក ដោយសារ​រអិល​ជើង​ធ្លាក់​ក្នុង​រណ្តៅ​ស្រះ​ទឹក​មួយ​កន្លែង​ដែល​មាន​ជម្រៅ​ប្រហែល​៥​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ត្នោត ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​វេលា​ម៉ោង​១៧​ល្ងាច ថ្ងៃទី​១៣​ខែមិថុនា ឆ្នាំ​២០១៧​ម្សិលមិញ​។​

​ដោយ​ស្រង់​សំដី​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ​បានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ ហែម ឌី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្បែ​ទីតាំង​កើតហេតុ​ខាងលើ ដោយ​រយៈពេល​កន្លងមក​បុរស​រងគ្រោះ​ម្នាក់​នេះ ឃើញ​តែ​ផឹក​ជល់​កែវ​ហើយ​ស្រវឹង​ជោកជាំ​តែ​រហូត មិន​ថា​យប់​ឬ​ថ្ងៃ សឹងតែ​ចាត់ទុក​ការផឹកស៊ី​ជា​មុខរបរ​យ៉ាង​សំខាន់​ទៅ​ហើយ ហើយ​ការ​យក​ស្រា​ធ្វើជា​មិត្ត​នេះ គេ​មិនដឹងថា​បុរស​ម្នាក់​នេះ​ខូចចិត្ត​រឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ។​

​អ្នកស្រុក​បាន​បញ្ជាក់ទៀតថា មុនពេល​កើតហេតុ ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច​ថ្ងៃ​ទី​១៣​ខែមិថុនា ឆ្នាំ​២០១៧ គេ​ឃើញ​បុរស​រងគ្រោះ​ខាងលើ បាន​វាត​វង់​ផឹកទឹក​ប្តូរ​និស្ស័យ​ជាមួយ​គូកន​ជាច្រើន​នាក់ ពេល​ផឹក​បន្តិច​ជនរងគ្រោះ​ក៏​ដើរចេញ​ពី​វង់​ផឹក​សំដៅ​មាត់​ស្រះ​ទឹក​ដែល​នៅ​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​កន្លែង​ផឹក ខណៈ​នោះ​ពួកគាត់​ស្មានថា​គេ​ទៅ​បត់ជើងតូច​ក៏​ពំ​ុ​បាន​ចាប់អារម្មណ៍ លុះ​បាត់​យូរ​ពេក​ក៏​នាំគ្នា​ទៅ​រក​មើល រក​មិនឃើញ​ទើប​មាន​ការសង្ស័យ​រួច​នាំ​គ្នីគ្នា​ចុះ​រាវ​ក្នុង​ស្រះ​ទឹក​នោះ ក៏​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់បាត់​ទៅ​ហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​បន្ទាប់​ពី​មាន​ករណីបែបនេះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​មក​ពិនិត្យ​ធ្វើ​កោសល្យវិច័យ លើ​សាកសព​ក្រែង​មាន​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង ហើយ​ក្រោយ​ពិនិត្យ​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យកត់សម្គាល់ ទើប​ប្រគល់​សព​ទៅ​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ណា​រិទ្ធ​

 

img20170616a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.