ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោក ខៀវ កាញារីទ្ធ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន

លោក ខៀវ កាញារីទ្ធ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក ហម ម៉ាដា បេក្ខភាពប្រធានក្រុមប្រឹក្សាឃុំមហាខ្ញូង បានជម្រាបជូនពីសភាពការណ៍វិវឌ្ឍរួមនៅទូទាំងឃុំមានដំណើរការទៅយ៉ាងល្អ ក្នុងនោះអាជ្ញាធរដែនដីបានពង្រឹងការងារបំរើប្រជាពលរដ្ឋនៅមូលដ្ឋានឃុំមហាខ្ញូង ដោយមានកិច្ចសហការល្អពីក្រុមការងារថ្នាក់កណ្តាលបានចុះជាប់ជាប្រចាំ ដើម្បីជួយលើកផែនការតម្រង់ទិសដៅការងារភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។ លោកបានប្ដេជ្ញាថា កិច្ចការងារសំខាន់នោះដែរ គឺអាជ្ញាធរឃុំនឹងបន្តពន្លឿនការងារអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោក លី វ៉ាន់ហុង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំមហាខ្ញូង បានគួសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលឃុំសម្រេចបាន គឺដោយសារកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ អ្វីដែលសំខាន់ថែមទៀតនោះត្រូវបន្តសាមគ្គីភាពរឹងមាំ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ កាន់តែរីកចម្រើនបន្តទៅមុខទៀត។

លោក ខៀវ កាញារីទ្ធ បានសំដែងការកោតសរសើរចំពោះកិច្ចសហការល្អរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងឃុំមហាខ្ញូង ស្រុកកោះសូទិន ដែលសម្រេចអនុវត្តន៍បានលទ្ធផលការងារបានយ៉ាងល្អប្រសើរ។ ដូច្នេះអ្វីដែលសំខាន់សម្រាប់អាជ្ញាធរដែនដីឃុំ ធ្វើបន្តគឺចាំអោយច្បាស់នូវការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានអនុសាសន៍សង្កត់ធ្ងន់ទៅកាន់មន្រ្តីមូលដ្ឋាន មានមេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់,មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ត្រូវផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋជាចាំបាច់ខិតខំដោះស្រាយជូនប្រជាពលរដ្ឋ សេវាសាធារណៈនេះជាចំណុចដែលប្រជាពលរដ្ឋត្អូញត្អែរថាមានការផ្ដល់ភាពយឺតយ៉ាវជូនពួកគាត់។

លោករដ្ឋមន្រ្តីបានលើកឡើងថា ការដែលយើងទាំងអស់គ្នាបានមកជួបគ្នាឡើងវិញនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកជំនួយ និងទិញនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយជោគជ័យ ហើយបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីអាចអោយប្រជាជនប្រកបរបររកស៉ីបំពេញការងារឡើងវិញ។ ដូច្នេះគឺជាការអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលអាចនិយាយបានថា នេះជាជីវិតទី៣របស់ប្រជាជនកម្ពុជា។ នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាត្រូវបានគេចាត់ទុកថាលេខ១ ដែលបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនបានច្រើនជាងទេ ហើយនៅលើពិភពលោកជាប់លេខពីរ។ តែទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាកុំភ្លេចការពារខ្លួន កុំអោយឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺនេះគឺនៅមានភាពកាចសាហាវ។

នៅក្នុងឱកាសពិធីសំណេះសំណាលក្នុងឃុំមហាខ្ញូងនេះដែរ លោក ខៀវ កាញារីទ្ធ បានប្រកាសជូនថវិកាចំនួន១០ម៉ឺនរៀល ដល់គ្រួសារដែលឆ្លងទន្លេបានកូន ហើយគ្រួសារដែលមានសមាជិកគ្រួសារស្លាប់ដោយមូលហេតុផ្សេងៗ ហើយការជូនថវិកានេះ មិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយ។

សម្រាប់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ នឹងបន្តចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ រួមទាំងការផ្តល់វែនតា និងការពិនិត្យ ដកធ្មេញដោយឥតគិតថ្លៃក្នុង១ខែម្តង១ឃុំ។ ជាមួយនេះ ក្នុងស្រុកកោះសូទិនមានឡានពេទ្យចំនួន២គ្រឿងទុកសម្រាប់ដឹកអ្នកជំងឺ ហើយថ្លៃដឹកទៅកាន់មន្ទីរពេទ្យ លោក ខៀវ កាញារីទ្ធ ជាអ្នកចេញឱ្យដើម្បីចូលចែករំលែកការលំបាករបស់នៅពេលជួបបញ្ហា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានធ្វើការផ្តាំផ្ញើដល់ដល់អាជ្ញាធរដែនដី និងមន្រ្តីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តន៍ការងារ ភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវធ្វើយ៉ាងណាទប់ស្កាត់អំពើលួច ឆក់ ប្លន់ ល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋានភូមិ ឃុំ។ នៅក្នុងឱកាសនោះដែរ លោក ខៀវ កាញារីទ្ធ បានជូនថវិកាដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.