ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលនឹងអាចកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលនឹងអាចកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម) ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងពីក្ដីបារម្ភនៃអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃផ្សេងៗដែលនឹងក្លាយជាបញ្ហានៅថ្ងៃខាងមុខ ដែលទាមទារឱ្យមានការយកចិត្តទុកនិងចូលរួមផ្សព្វផ្សាយបង្ការឱ្យបានច្រើន។ លោកថ្លែងបែបនេះក្នុងពិធីបើកសន្និបាតលើកទី២ សមាគមជនមានពិការភាពហង់សិននៅកម្ពុជា ថ្ងៃសុក្រ ទី១៧ ខែមិថុនានេះ នៅខេត្តកំពង់ចាម។

ក្នុងនាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច វង សូត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថារដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែបានយកចិត្តទុកដាក់គិតគូរដល់ជនពិការគ្រប់ប្រភេទ និងបានទទួលស្គាល់សេចក្តីថ្លៃថ្នូរ តម្លៃ កិត្តិយស និងសិទ្ធិស្មើគ្នារបស់ជនពិការគ្រប់រូប ដែលជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាព ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការហើយទទួលស្គាល់ថា ពិការភាពគឺជាទស្សនទានដែលមានការវិវឌ្ឍន៍។ ជាមួយគ្នានឹងការទទួលស្គាល់ រដ្ឋាភិបាលក៏បានខិតខំព្យាយាមធ្វើយ៉ាងណាកុំឱ្យពលរដ្ឋធ្លាក់ទៅក្នុងភាពពិការផងដែរ តាមរយៈការរៀបចំច្បាប់ ផែនការ សកម្មភាពផ្សេងៗ។

លោកបន្ថែមថា ពិការភាពក្រៅពីមានពីកំណើតក៏អាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជា ដោយសារមីន គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ និងដោយជំងឺជាច្រើនទៀត ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងបច្ចុប្បន្នការទទួលទានអាហារដែលមិនសមស្របក៏អាចជាមូលហេតុឈានទៅរកពិការភាពប្រសិនបើមិនបានការពារឬចៀសវាងបាន។ លោកបានបង្ហាញនូវក្ដីបារម្ភពីអត្រាពិការភាពដោយសារជំងឺរ៉ាំរ៉ៃដែលអាចកើតមានច្រើននៅប៉ុន្មានឆ្នាំខាងមុខ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ។

លោកបានបន្តថា៖ «ប៉ុន្មានឆ្នាំខាងមុខនេះបញ្ហាពិការភាពនឹងក្លាយជាក្តីបារម្ភកាន់តែធំធេងដោយសារអត្រាពិការភាពកាន់តែកើនឡើងដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃផ្សេងៗដូចជា ទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។ កត្តានេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយនានាជាបន្ទាន់នានារួមទាំងការលើកកម្ពស់សុខុមាលភាពសង្គម ការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់វ៉ាក់សាំងការពារជំងឺនានា និងការអប់រំផ្សេព្វផ្សាយអំពីគ្រោះថ្នាក់ដែលនាំឱ្យពិការជាដើម»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានឱ្យ EAC News ដឹងថាតាមការអង្កេតរបស់លោកប្រជាជនខ្មែរជាច្រើនបច្ចុប្បន្នកំពុង និងប្រឈមនឹងជំងឺទាំងលើសឈាម និងទឹកនោមផ្អែមដែលទាមទារការថែទាំខ្ពស់កុំឱ្យជំងឺវិវត្តន៍កាន់តែខ្លាំងដែលអាចបណ្ដាលឱ្យពួកគេពិការ។ លោកថាអ្នកជំងឺរាំរ៉ៃទាំងនេះប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល ពិការមួយចំហៀងខ្លួន ពិការដៃ ឬជើងជាដើម។

លោកបានជំរុញដល់ពលរដ្ឋកាត់បន្ថយអាហារណាដែលផ្អាប់ ឬផ្អែមខ្លាំង ជាមួយគ្នានោះត្រូវធ្វើលំហាត់ប្រាណជាទៀងទាត់។ ជាមួយគ្នានេះលើស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចុះត្រួតពិនិត្យឱ្យបានជាប់លាប់ និងតឹងរឹងលើផលិតផលទាំងឡាយណាដែលមានសារធាតុគីមី និងត្រូវបង្កើនការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសប្រសិនជាអាចត្រូវដាក់បញ្ចូលការអប់រំផ្នែកសុខភាពទាក់ទងនឹងជំងឺទាំងនេះក្នុងកម្មវិធីសិក្សារបស់រដ្ឋ។

លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «រឿងនេះត្រូវផ្សព្វផ្សាយ។ បើសិនជាអាចបញ្ចូលបានក្នុងកម្មវិធីសិក្សាអប់រំបានកាន់តែប្រសើរ ដើម្បីឱ្យក្មេងៗគាត់ដឹងកុំឱ្យគាត់ចូលចិត្តចំណីអាហារកញ្ចប់ច្រើនពេកព្រោះនៅពេលដែលអាហារដាក់ថង់គេផ្អាប់ បានន័យថាគេបញ្ចូលគីមីហើយដើម្បីឱ្យផលិតផលគេទុកបានយូរ»។

រដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថាបញ្ហាពិការភាពគឺការងារពហុវិស័យ ដែលទាមទារដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីចូលរួមដោះស្រាយ។ សព្វថ្ងៃជនពិការត្រូវការចាំបាច់ឱ្យមានការសម្របសម្រួលទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការសិក្សាអបរំ ការព្យាបាល ស្តារលទ្ធភាពពលកម្ម ការផ្តល់ឱកាសការងារ ការផ្តល់ប្រាក់គោលនយោបាយឧបត្ថម្ភជាដើមដែលជាចំណែកមួយនៃការលើកកម្ពស់សិទ្ធិជនពិការ។

បើតាមលោក ឯម ច័ន្ទមករា បច្ចុប្បន្ននៅកម្ពុជាមានជនពិការប្រមាណជាង ៦៩ម៉ឺននាក់ ស្មើនិង ៤.៩%នៃប្រជាជនសរុប។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.