ខេត្តបាត់ដំបង៖ បែកធ្លាយរឿង លោក ឈឿងគឹមសុង មេក្រុមបង្ការបង្ក្រាប កាងបទល្មើសពេញខេត្តបាត់ដំបង មានបៀរ អាប៉ោង ទឹកភ្លៀង ជាពិសេសល្បែងតាមអនឡាញ ចាក់បាល់ ចាក់ ឆ្នោតឬចាក់កន្ទុយលេខ បានកើនឡើងខុសប្រក្រតី ដោយប្រមូលុយខែ មិនបង្ក្រាប(យកលុយទិញស័ក្តិ ទិញឡានថ្មី)។
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីរាជការនិងនគរបាលស្រុក នគរបាលខេត្តបានឲ្យដឹងថាល្បែងស៊ីសងនៅក្នុងក្រុងបាត់ដំបងរីកដូចផ្សិត មានបៀរ អាប៉ោង ទឹកភ្លៀង ជាពិសេសល្បែងតាមអនឡាញ ចាក់បាល់ ចាក់បៀរ ចាក់ឆ្នោតឬចាក់កន្ទុយលេខ បានកើនឡើងគួរកត់សម្គាល់ ក្រុមបង្ការបង្ក្រាបដែលមានលោកឈឿងគឹមសុង ជាប្រធាន មិនបង្ក្រាបបែរជាយកលុយខែគ្រប់កន្លែង។
ជាពិសេសផ្ទះលក់ឆ្នោតពីមុននៅម្តុំ ផ្ទះសំណាក់ហូលីដេ(holiday)នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពីមុន មានលក់តែ១កន្លែងទេ មានម្ចាស់ឈ្មោះធី(មានខ្នងបង្អែកស្នងការរង)បច្ចុប្បន្ត ម្តុំផ្ទះសំណាក់ហូលីដេ(holiday) កន្លែងលក់ឆ្នោតឡើង៦កន្លែង ហើយអ្នកលក់ឆ្លើយថាបង់ឲ្យលោកឈឿងគឹមសុងអស់ហើយទើបលក់បាន។ចំណែកកន្លែងលក់ចាក់បាល់តាមអនឡាញក៏គេថាបង់ឲ្យក្រុមបង្ការបង្ក្រាបក្នុង១ខែ១០០ដុល្លាដែរ។
មិនតែប៉ុណ្ណោះ បង្កើតកម្លាំងយកពួគប្រើប្រាស់ថ្នាំញៀន ធ្វើកម្លាំង់(ក.ស)ដោយខ្លួនឯង ហើយក៏មានលក់ថ្នាំញៀនដែរ។ដែលបច្ចុប្បន្នកន្លែងលកើថ្នាំញៀនមួយចំនួនពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមិនបង្ក្រាប យកលេសរវល់ឬក៍ ឆ្លើយថាគេមានកូន (អាណិតមិនចាប់ជាដើម) ថ្នាំញៀននៅវត្តកណ្តឹងនិងផ្លូវវាងក្រុង ទល់មុខស៊ុប៩៦ លក់សឹងរាល់យប់។
បង្កើតក្រុមចល័តយប់ ប៉ុន្តែចល័តទៅផ្លូវអូរមុន្នី ឬវត្តកំណប់ស្រុកសង្កែចាប់អ្នកជិះម៉ូតូអត់មួគ សុវត្ថភាពពេលយប់ម្នាក់១៥ម៉ឺនទៅ២០ម៉ឺនរៀល ហើយក្រុមក្មេងដើរលេងយប់មួយចំនួនចាប់គោះយកលុយមិនចេញ ចាប់ដាក់បញ្ចូលក្រុមក្មេងទំនើង(ចំណុចនេះក្មេងល្អ វាអាចខូចចិត្ត ដោយខូចឈ្មោះក្មេងទំនើង អាចឈប់រៀន ក៏មាន)។
ប្រភពពីនគរបាលក្រុងបាត់ដំបងឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនគរបាលក្រុងធ្វើការបង្ក្រាបជាក់ស្តែងករណីឆក់ទូរសព្ទ័នៅចំនុចសាលារៀនអូតាគាំ ហើយជនល្មើស លិ សុខា សារភាពធ្លាយចេញរឿងឆក់ខ្សែករ នៅចំនុច២៣តុលា និងឆក់ឡេបថប នៅចំនុច២៣តុលាដូចគ្នា ជនល្មើស លិ សុខា រូបនេះធ្លាប់ជាប់ពន្ធនាគាម្តងរួចមកហើយ បានសារភាពក្រៅកំណត់ហេតុ ថាបង់លុយអោយទៅក្រុមបង្ក្រាបក្នុងមួយលើកៗ«២០០ដុល្លា» ដើម្បីជាថ្នូរនិងការលាក់មិនចាប់។ ពាក់ព័ន្ធករណីនេះលោកឈឿងគឹមសុង ប្រធានក្រុមបង្ការបង្ក្រាប តែងតែនិយាយប្រាប់អ្នកដ៏ទៃនិងអ្នកសារព័ត៌មានថាមិនដែរបានយកលុយពីពួគបើកល្បែងទាំងនោះទេ។
ប្រភពពីសមត្ថកិច្ចតាមស្រុកនិងមន្ត្រីការិយាល័យមួយចំនួនថាតាំងពីលោកសថេតស្នងការផ្តល់អំណាចលើសលប់ដល់ឈ្មោះឈឿងគឹមសុងប្រធានក្រុមបង្ការបង្ក្រាប ធ្វើអ្វីស្រេចចិត្តពួគគាត់ក៏អស់ទឹកចិត្តធ្វើការងារ ។
លោក ឈឿង គឹមសុង មានសិទ្ធសម្រេចជាងប្រធានការិយាល័យនិងអធិការ ចង់ចាប់ចងឬអនុវត្តការងារ មិនបាច់ឆ្លងកាត់អស់លោកទាំងនោះទេ ធ្វើហើយ ចាំរាយការណ៍ជូនលោកស្នងការ។
គេសង្កេតឃើញថា លោកឈឿងគឹមសុង ពិតជាមានអំណាច ធ្វើអ្វីស្រេចចិត្ត ទោះសម្តីស្នងការរង មួយចំនួនគេមិនស្តាប់ផង ។ ក្រុមនគរបាលប៉ុស្តិ៍ អធិការគ្រប់ស្រុកខ្លាចអំណាច ឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនិងខ្លាចលោកស ថេត ស្នងការ កាន់ជើង ឈឿង គឹមសុង ទើបមិនហ៊ានរាយការណ៍ជូនដោយសារទង្វើរបស់លោក ឈឿង គឹមសុង នេះធ្វើឲ្យសន្លឹកឆ្នោតគណបក្សប្រជាជនធ្លាក់ចុះគួរឲ្យអាម៉ាស ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់ លោកស ថេត ស្នងការខេត្តបាត់ដំបង ប្តូរលោកឈឿងគឹមសុងចេញពីប្រធានក្រុមបង្ការបង្ក្រាបចេញ ដើម្បីទទួលសន្លឹកឆ្នោតឆ្នាំ២០១៨មកវិញ។
(រងចាំមើល១លេខទៀត តើគណបក្សប្រជាជនខេត្តបាត់ដំបងធ្លាក់ដោយអស់លោកសមត្ថកិច្ច ពិតឬអត់)៕








