ប្រទេសថៃ ៖ ជនសង្ស័យចំនួន៣នាក់ រួមជាមួយនឹងថ្នាំញៀនជិត១លានគ្រាប់ ត្រូវបានកំលាំងជំនាញនៃអង្គភាពប្រឆាំងគ្រឿងញៀនប្រចាំខេត្តប្រៈជួប ធ្វើការតាមប្រមាញ់រហូតឈានដល់ការបង្ក្រាបបាន បន្ទាប់ពីទទួលបានសេចក្តីរាយការ៉ាងច្បាស់ពីកំលាំងសម្ងាត់ ក្នុងរយៈពេល២ថ្ងៃរួចមក ។យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានតម្រួតខេត្តប្រៈជួប ប្រទេសថៃ បានធ្វើការដាក់កំលាំងដើម្បីស្ទាក់ចាប់រថយន្តពីរគ្រឿង ដែលគេសង្ស័យថាអាចមានការរត់ពន្ធនូវសារធាតុញៀនយកទៅចែកចាយតាមបណ្តាខេត្ត មួយចំនួននៅភាគខាងត្បូងនៃប្រទេសថៃ ។
មនៅពេលនោះដែលមុខសញ្ញាទី១ ក៏បានបង្ហាញខ្លួនគឺជារថយន្តម៉ាកអ៊ីស៊ុយៗ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៦៩៦៣ ក្នុងពេលនោះដែរ កំលាំងបានអោយសញ្ញាបញ្ជាអោយបញ្ឈប់យានដើម្បីត្រួតពិនិត្យ ដោយក្នុងនោះដែរមានមនុស្សចំនួន២នាក់ គឺអ្នកបើកបរមានឈ្មោះ សុថាត់ ក្រៈចាយសិរី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ៤ ឃុំបុះឫស្សី ស្រុកមឿងសុរិន្ទ ខេត្តសុរិន្ទ និងអ្នករួមដំណើរមានឈ្មោះ ខាំរ៉ុន ច័ន្ទអនភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៣ ឃុំបួវឌ្ឍនា ស្រុកណងផៃ ខេត្តភិតប៊ូន ។ ក្រោយការត្រួតពិនិត្យ ទោះបីដឹងថារថយន្តនេះគឺកំលាំងសម្ងាត់បានបញ្ជាក់យ៉ាងច្បាស់ក៏ដោយ ក៏ការត្រួតពិនិត្យពុំមានជួបប្រទះឃើញអ្វីដែលខុសច្បាប់នោះឡើយ ប៉ុន្តែមិនបានប៉ុន្មាននាទីផង មុខសញ្ញាទី២ក៏បានបង្ហាញខ្លួន គឺជារថយន្តប្រភេទម៉ាស្តាព៌ណស ពាក់ស្លាកលេខ បាងកក ៦៧៥៩ ដោយមានអ្នកបើកបរតែម្នាក់គត់នៅក្នុង រថយន្ត គឺមានឈ្មោះ បឋម ផន ស្ងៀមនុកូល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ៤
ឃុំណាតាខ្វាន់ ស្រុកមឿង ខេត្តរៈយ៉ង ដោយកំលាំងបានឆែកឆេរនៅក្នុងរថយន្តបានប្រទះឃើញមានថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៤៥៦ដុំ ស្មើនឹង៩១២ ០០០ គ្រាប់ ។
យោងតាមចំលើយសារភាព ពួកគេទាំងបាននិយាយថា ជាការដឹកសុីឈ្នួលអោយគេ តែប៉ុណ្ណោះ ដោយដឹកចេញពីស្រុក ថាអ៊ុថេន ក្នុងខេត្តនគរភ្នំ ទៅកាន់ខេត្តចំនួន៣ នៅភាគខាងត្បូងប្រទេសថៃ ពិសេសគឺខេត្តសុងខ្លា ដោយមានឈ្មួញធំចាំទទួលនៅទីនោះ ហើយពួកគេក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺនបាត ។
បច្ចុប្បន្នកំលាំងជំនាញបាននាំខ្លួនពួកគេទាំង៣នាក់ រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការខេត្តដើម្បីសាកសួរបន្ត និងចាត់វិធានការតាមផ្លូវច្បាប់..៕
————
សមត្ថកិច្ចប្រដាប់អាវុធខេត្តបាត់ដំបងធ្វើឲ្យធ្លាក់សន្លឹកឆ្នោតឃុំសង្កាត់ (សថេត ប៉ោវណ្ណ: ឈឿងគឹមសុង)
ខេត្តបាត់ដំបង៖ សមត្ថកិច្ចប្រដាប់អាវុធខេត្តបាត់ដំបងធ្វើឲ្យធ្លាក់សន្លឹកឆ្នោតឃុំសង្កាត់ មានលោកស ថេត ស្នងការនគរបាលខេត្ត លោកប៉ោ វណ្ណ: មេបញ្ជាការអាវុទ្ធហត្ថចេត្តបាត់ដំបង លោក ឈឿង គឹមសុង នគរបាលប្រធានក្រុមបង្ការបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីរាជការបានឲ្យដឹងថាល្បែងស៊ីសងនៅក្នុងក្រុងបាត់ដំបងរីកដូចផ្សិត មានបៀរ អាប៉ោង ទឹកភ្លៀង ជាពិសេសល្បែងតាមអនឡាញ ចាក់បាល់ ចាក់បៀរ ឆ្នោតឬចាក់កន្ទុយលេខ បានកើនឡើងគួរកត់សម្គាល់ ជាពិសេសពីមុននៅម្តុំ ផ្ទះសំណាក់ហូលីដេ(holiday)មានលក់តែ១កន្លែង ឈ្មោះធី(មានខ្នងបង្អែកស្នងការរង)។
ក្នុងកិច្ចប្រតិបតិការបង្ក្រាបមិនស្មើភាព ក្រោយការបង្ក្រាប១កនុលែងកើត៥ទៅ១០កន្លែង ហលយឈ្មោះដើរយកលុយដាក់ខែ គឺក្រុមឈុតខ្មៅ ភាគច្រើនគឺលោកឈឿងគឹមសុង ជាអ្នកអនុញាតិឲ្យលេងតែម្តង។
ប្រភពពីសមត្ថកិច្ចតាមស្រុកនិងមន្ត្រីការិយាល័យមួយចំនួនថាតាំងពីលោកសថេតស្នងការផ្តល់អំណាចលើសលប់ដល់ឈ្មោះឈឿងគឹមសុងប្រធានក្រុមបង្ការបង្ក្រាប ធ្វើអ្វីស្រេចចិត្តពួគគាត់ក៏អស់ទឹកចិត្តធ្វើការងារ។លោកឈឿងគឹមសុង មានសិទ្ធសម្រេចជាងប្រធានការិយាល័យនិងអធិការ ចង់ចាប់ចងឬអនុវត្តការងារមិនបាច់ឆ្លងកាត់ ។ ដោយសារការមានសិទ្ធជ្រុលនេះហើយ ទើបឈឿងគឹមសុងបង្កើតឲ្យមានល្បែងស៊ីសងគ្រាប់ប្រភេទ មិនតែប៉ុណ្ណោះបង្កើតកម្លាំង(ក.ស)ដោយខ្លួនឯង លក់ដ៊ថ្នាំញៀន ក្រុមឆក់ខ្សែក(ក្រុមចោរឆក់មួយចំនួន បើក្រុមឈឿងគឹមសុងតាមទាន់គេឲ្យ២០០ដុល្លាបញ្ឈប់ការដេញចាប់)។បង្កើតក្រុមចល័តយប់វាជាការល្អ ប៉ុន្តែចល័តទៅផ្លូវអូរមុន្នី ឬវត្តកំណប់ស្រុកសង្កែចាបើអ្នកជិះម៉ូតូអត់មួគពេលយប់ម្នាក់១៥ម៉ឺនទៅ២០ម៉ឺនរៀល ហើយក្រុមក្មេងដើរលេងយប់មួយចំនួនចាប់គោះយកលុយមិនចេញ ចាប់ដាក់បញ្ចូលក្រុមក្មេងទំនើង(ចំណុចនេះក្មេងល្អវាអាចខូចចិត្តដោយខូចឈ្មោះក្មេងទំនើង)។ គេសង្កេតឃើញថាលោកឈឿងគឹមសុង ពិតជាមានអំណាច ធ្វើអ្វីស្រេចចិត្ត ទោះសម្តីស្នងការរង មួយចំនួនគេមិនស្តាប់ផង។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការគាត់ថានៅចំពោះមុខលោកប៉ោវណ្ណ:មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបងនិងលោកសថេតស្នងការខេត្តបាត់ដំបងពួគគាត់ខ្លាចណាស់មិនហ៊ាននិយាយអ្វីទេ តែទង្វើរបស់គាត់បង្កឲ្យមានល្បែងស៊ីសង ចោរកម្មថ្នាំញៀននិងនិយមបក្សពួគលើកបន្តុបនេះហើយដែលធ្វើឲ្យធ្លាក់សន្លឹកឆ្នោតនោះ ។ ចង់ឲ្យគេគោរពទាំងពីមុខ ទាំងពីក្រោយខ្នងគួរតែធ្វើអំពើល្អ បង្ល្រាបបទល្មើស កុំគាបសង្កត់អ្នកទន់ខ្សោយ កុំនិយមបក្សពួគ។ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់សម្តេចកហរឡាហោមសខេងឧបនាយករដ្ឋមន្ត្រីកហរសួងមហាផ្ទៃ ឯកឧត្តមទា បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ សមត្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមពិនិត្យនិងកំណែទម្រង់ខាងលើនេះផង ដើម្បីទទួកសន្លឹកឆ្នោតឆ្នាំ២០១៨មកវិញ ៕




