ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ដាវសាំម៉ូរ៉ៃ ដោយគ្មានច្បាប់អនុញ្ញាត ដកហូតបានដាវជិត២០០ដើម

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ដាវសាំម៉ូរ៉ៃ ដោយគ្មានច្បាប់អនុញ្ញាត ដកហូតបានដាវជិត២០០ដើម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីលក់-ទិញអាវុធដោយគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ) ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ១០៧ ផ្លូវលេខ៦៧បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសជាក់ស្តែង ប្រព្រឹត្តនៅចំណុចស្ថានីយ័ប្រេងឥន្ធនៈ PTT ផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយជនសង្ស័យបានដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven Cambo Samoria ហើយឲ្យអតិថិជនដែលចង់ទិញដាវសាំម៉ូរ៉ៃខាងលេី ធ្វេីការទំនាក់ទំនងតាមរយៈទូរសព្ទ័ដៃលេខ ០៨៥ ៥២២ ២៨១។

ក្រោយមកនៅវេលាម៉ោងប្រហែល០៤៖០០នាទីរសៀល មានអតិថិជនម្នាក់បានទិញដាវសាំម៉ូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រ ពីជនសង្ស័យខាងលើ ដោយលក់ក្នុងតម្លៃ៥០ដុល្លារ ហើយនៅវេលាម៉ោង០៥៖០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកដាវសាំម៉ូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចកើតហេតុខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន និងចាប់ដកហូតយកដាវសាំម៉ូរ៉ៃប្រវែង ៧០សង់ទីម៉ែត្រ ចំនួនមួយដើមតែម្តង។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្ដថា ដោយមានការអនុញ្ញាតដោយផ្ទាល់មាត់តាមទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យខាងលើ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឆែកឆេរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យក្នុងបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។

លោក ប៊ុន សត្យា បានបន្តទៀតថា ក្រោយពីបានធ្វើការឆែកឆេរបន្ទប់ជនសង្ស័យខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការរកឃើញដាវសាំម៉ូរ៉ៃចំនួន១៩១ដើមបន្ថែមទៀត ហើយបានយកដាវ និងជនសង្ស័យខាងលើ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ត។

ជនសង្ស័យខាងលើមានឈ្មោះ ទីវ ឈុនទី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញបានដកហូតរួមមាន៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម។

ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យ រួមនឹងវត្ថុតាងខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.