ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

លោក ថោង ខុន ប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍និងតាំងគោក ក្រោយការបោះឆ្នោតឃុំ និងដាក់ចេញផែនការបន្តអភិវឌ្ឍមូលដ្ឋាន

លោក ថោង ខុន ប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍និងតាំងគោក ក្រោយការបោះឆ្នោតឃុំ និងដាក់ចេញផែនការបន្តអភិវឌ្ឍមូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សនៅស្រុកបារាយណ៍ (នៅពេលព្រឹក) និងនៅស្រុកតាំងគោក (នៅពេលរសៀល) បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥បានកន្លងផុតទៅ ព្រមទាំងដើម្បីដាក់ចុះផែនការចុះជួយមូលដ្ឋានភូមិ ឃុំបន្តទៀត។

នៅក្នុងកិច្ចប្រជុំទាំង២ពេលនោះ ប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក ព្រមទាំងប្រធានគណបក្សឃុំទាំង១៨នៃស្រុកទាំងពីរ (ស្រុកបារាយណ៍មាន១០ឃុំ ស្រុកតាំងគោកមាន៨ឃុំ) បានឡើងរាយការណ៍អំពីស្ថានភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥កន្លងផុតទៅនោះ ព្រមទាំងលើកឡើងអំពីចលនាគាំទ្ររបស់សមាជិកបក្ស និងអ្នកគាំទ្របក្សដែលបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនៅគ្រប់ឃុំទាំងអស់នៃស្រុកទាំង២នេះ។ ចំណុចពិសេសគឺសំឡេងដែលបោះជូនគណបក្សប្រជាជន គឺមានការកើនឡើងសឹងតែគ្រប់ឃុំ បើប្រៀបធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧។

នៅក្រោយការរាយការណ៍ខាងលើនេះ លោកប្រធាន ថោង ខុន បានបូកសរុបវាយតម្លៃនូវការងារខាងលើនេះ និងបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនទៀត។

លោកបានណែនាំឱ្យគណបក្សគ្រប់ថ្នាក់នៅស្រុកទាំង២ ត្រូវពង្រឹងឡើងវិញនូវអ្វីដែលជាការខ្វះចន្លោះនៅតាមភូមិ/ឃុំនីមួយៗ ដូចជាការពង្រឹងរចនាសម្ពន្ធក្នុងបក្សគ្រប់ថ្នាក់ទាំងអស់ឱ្យបានខ្លាំង ដើម្បីត្រៀមបន្តយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣។

លោកបានបន្តថា យុវជនក៏គឺជាកម្លាំងគាំទ្របក្សដ៏សំខាន់ផងដែរ ដូច្នេះត្រូវយកចិត្តទុកដាក់លើការកសាងកម្លាំងយុវជនបក្សបន្ថែម រីឯយុវជនបក្សក៏ត្រូវចូលរួមឱ្យបានសកម្មជាមួយគណបក្ស ដើម្បីកសាងកម្លាំងដ៏ខ្លាំងនៅមូលដ្ឋានរបស់ខ្លួន។

លោកប្រធានបានប្រាប់ឱ្យបន្តកសាងពង្រីកសមាជិកបក្សនៅមូលដ្ឋានឃុំទាំង១០នៅស្រុកបារាយណ៍ និងឃុំទាំង៨នៅស្រុកតាំងគោក តាមរយៈការចុះជាប់ជាប្រចាំនៅតាមខ្នងផ្ទះ តាមភូមិ ហើយជួយដោះស្រាយបញ្ហាជូនពួកគាត់។ ការរៀបចំវេទិកាសាធារណៈក៏ជាកិច្ចសំខាន់ដែរសម្រាប់ទាក់ទាញការគាំទ្រគណបក្ស។ ការធ្វើវេទិកាសាធារណៈនេះគឺដើម្បីស្តាប់និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។

លោក ថោង ខុន បានសង្កត់ធ្ងន់ថា រាល់ការសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោតឃុំ-សង្កាត់កន្លងទៅនេះ ត្រូវសហការគ្នាបំពេញជូនប្រជាពលរដ្ឋឱ្យបាន ដូចជា ការកសាងផ្លូវ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រស្រោចស្រព ស្ពាន លូ និងបន្តជំរុញអនុវត្តគោលនយោបាយដីធ្លីជាដើម៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.