ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

សកម្មភាព ពួកឈ្មួញ រត់ពន្ធបទល្មើសដឹកជញ្ជួនធ្យូងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងពេញបន្ទុក បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់រួច

សកម្មភាព ពួកឈ្មួញ រត់ពន្ធបទល្មើសដឹកជញ្ជួនធ្យូងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងពេញបន្ទុក បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់រួច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តក្រចេះ ៖ ចេញផ្សាយថ្ងៃទី (12/06/2022) សកម្មភាព ពួកឈ្មួញ រត់ពន្ធបទល្មើសដឹកជញ្ជួនធ្យូងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងកើតមានយ៉ាងពេញបន្ទុក បន្ទាប់ពីបោះឆ្នោតឃុំ/សង្កាត់រួច

ជាក់ស្ដែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ ពួកឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងយ៉ាងគគ្រឹកគគ្រេង បានសំរុកដឹកចេញទាំងយប់ទាំងថ្ងៃតាមដងផ្លូវជាតិលេខ៧៨ គឺចេញពីចំណុច ភ្នំគុសស្ថិតនៅក្នុងភូមិឡរ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដឹកកាត់តាមរង្វង់មូល ទីរួមស្រុកស្នួល ខេត្តក្រចេះ យកមកលក់ឱ្យឈ្មួញ នៅប្រទេសវៀតណាម តាមច្រកការពារព្រំដែន អូរលាវ ។ តាមប្រភពច្បាស់ការបានឱ្យអ្នកសារព័ត៌មានយើងដឹងថា ការដឹកជញ្ជូនធ្យូងរត់ពន្ធឆ្លងដែន តាមចំណុចខាងលើនេះនេះគឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបក្រុមឈ្មួញអាចរត់ពន្ធនាំធ្យូងចេញ ទៅលក់នៅប្រទេសវៀតណាមបានដោយរលូន សមត្ថកិច្ចមិនអើពើបែបនេះនោះ។
ជុំវិញបញ្ហាខាងលើនេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាង ២ខែមកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំងយ៉ុងកែឆ្នៃ ដឹកជញ្ជូនធ្យូងទាំយប់ទាំងថ្ងៃ មិនក្រោមពី ២០ គ្រឿងនោះទេ ហើយមិនដែលឃើញ សមត្ថកិច្ចឈរជើងតាមដងផ្លូវជាតិលេខ៧ និងសមត្ថកិច្ចដែលមានភារកិច្ចឈរជើងការពារបទល្មើសតាមព្រំដែន ព្រមទាំងជំនាញរដ្ឋបាលព្រៃឈើចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ។ រីឯលោក ខៀវ ប៉ូលីន ប្រធានច្រកការពារព្រំដែន អូលាវ និងមន្រ្តីពាក់ព័ន្ធជាច្រើទៀត កំពុងរក្សាភាពស្ងៀមស្ងាត់ បានបណ្ដែតបណ្ដោយឱ្យពួកឈ្មួញ ធ្វើសកម្មភាពលួចរត់ពន្ធ នាំធ្យូងឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងសកម្ម ។ មហាជនបានរិះគន់ចំៗ ទៅលើសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ថាការមិនបង្ក្រាបបែបនេះ សង្ស័យត្រូវបានពួកមេ ឈ្មួញ ទុច្ចរឹតក្រុមអ្នកដឹកធ្យូងទាំងនោះ បានលាបសក្ការៈ ឬបង់លុយឲ្យសមត្ថកិច្ចប្រចាំការនៅច្រកខាងលើនេះគ្រប់កន្លែងទាំងអស់ហើយ មើលទៅ។
ជាក់ស្តែងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមអ្នកសារព័ត៌មានយើងបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយក៏សង្កេតឃើញសកម្មភាព រថយន្តសាំងយ៉ុងកែឆ្នៃៗ ជាច្រើនគ្រឿង សំរ៉ុកដឹក ជញ្ជូន ផលអនុផលព្រៃឈើ (ធ្យូង) ពេញៗ ឡើងកំពុងទៅលើ និងលានទៅក្រោយដោយគ្មានច្បាប់ អនុញ្ញាតិ ឆ្លងកាត់ស្រុក ស្នួល យកទៅលក់នៅឯប្រទេសវៀតណាម តាមច្រកព្រំដែន អូរលាវ ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួលបានយ៉ាងរលូនតែម្ដង ដោយគ្មានការរំខាន ដល់អស់លោកសមត្ថកិច្ចពាក់ពន្ធនៅតាមដងផ្លូវ និងអស់លោកកងកម្លាំងឈរជើងប្រចាំការការពារតាមខ្សែបន្ទាត់ ព្រំដែន ច្រកអូរលាវនោះទេ ពិសេសប្រធានច្រក។
ជុំវិញនឹងសកម្មភាពយ៉ាងអនាធិបតេយ្យខាងលើនេះ លោក ខៀវ ប៉ូលីន ដែលជាប្រធានប៉ុស្តិ៍នគរបាល ការពារព្រំដែនប្រចាំការច្រកអូរលាវ សព្វថ្ងៃនេះវិញសម្ងំដេកលក់ឱ្យឈឹងតែម្ដង ធ្វើពុតដូចជាមិនឃើញមាន បទល្មើសធ្យូងខុសច្បាប់ដឹកឆ្លងដែនទៅវៀតណាម តាមច្រកលោកអញ្ចឹង ។ មិនតែប៉ុណ្ណោះ បានរអ៊ូរទាំខ្សឹបៗថា ៖ សកម្មភាពពួកឈ្មួញដឹកជញ្ជូនធ្យូងរត់ពន្ធឆ្លងដែនខាងលើកនេះ រូបលោក មិនមានការ ជាប់ពាក់ព័ន្ធ នឹងលាបសក្ការៈអ្វីនោះទេ ហើយគាត់ បានអះអាងថា៖ ក្រុមមេឈ្មួញៗ ទាំងនោះបានធ្វើការបង់ក្បាលរថយន្តឲ្យទៅថ្នាក់លើ ដោយខ្លួនឯងរួចរាល់អស់ទៅហើយ រាល់ថ្ងៃនេះ ចំណែករូបគាត់ជាប្រធានច្រកបានត្រឹមតែដឹងៗ និងឃើញៗដូចទីងមោងតែប៉ុណ្ណោះ ។ នេះបើយោងតាមការ បង្ហើបឲ្យដឹងពី លោក ខៀវ ប៉ូលីន ប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនច្រក អូរលាវ ។ចំណែកលោក នាង ចំរើន ទាហាន មានទួលនាទីជាមេទិស ប្រចាំការនៅតំបន់ខាងលើនេះផងដែរ ភ្នាក់ងារយើង មិនអាចសុំការបំភ្លឺបានទេនូវ ជុំវិញការរត់ពន្ធ ដឹកជញ្ជូនធ្យូង ឆ្លងដែនខុសច្បាប់ទៅលក់នៅ ប្រទេសវៀតណាម ច្រក អូតាលាវ នេះបានទេដោយ ទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួលនោះទេ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.