ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗ

សម្តេចពិជ័យសេនា ទៀ បាញ់៖ ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សិង្ហបូរី)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា ការធ្វើទំនើបកម្មផ្នែកយោធា និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗ ដោយអនុលោមទៅតាមបរិស្ថានសន្តិសុខរបស់ប្រទេសខ្លួនរបស់តំបន់ និងពិភពលោក។

ថ្លែងក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៉ីលើកទី១៩ នៅសិង្ហបូរី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានបន្តថា «កត្តាកំណត់សំខាន់បំផុត គឺការការពារប្រកបដោយបុព្វហេតុត្រឹមត្រូវនិងយុត្តិធម៌ នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងរៀងៗខ្លួន។ ក្រៅពីនោះ យើងត្រូវការចាំបាច់នូវសមត្ថភាពទាន់សម័យ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងរួម មានជាអាទិ៍ ការប្រឆាំងអំពើភេរវកម្ម ការធានាសន្តិសុខផ្លូវសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការចូលរួមកិច្ចប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ»។

សម្តេចពិជ័យសេនា បន្ថែមថា កត្តាសំខាន់បំផុតនៅក្នុងកិច្ចការទាំងនេះ គឺការប្រើប្រាស់សមត្ថភាពយោធា ក្នុងគោលបំណងសុចរិត ត្រឹមត្រូវតាមច្បាប់ និងបម្រើឲ្យផលប្រយោជន៍រួមនៃមនុស្សជាតិ។ កម្ពុជានាពេលបច្ចុប្បន្ន អាចចាត់ទុកថាកំពុងរីករាយនៅក្នុងសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាកជាទីបំផុត តាមរយៈស្មារតីបង្រួបបង្រួមជាតិ ឯកភាពជាតិ និងគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយកំពុងខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាជំហានៗ ប្រកបដោយសច្ចៈភាព ប្រជាធិបតេយ្យសេរីពហុបក្ស និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងភាតរភាព ជាមួយបណ្តាប្រទេសនានានៅលើសកលលោក។

ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិេសសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។

ទាក់ទងទៅនឹងការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «កម្ពុជាជារដ្ឋមួយដែលមានឯករាជ្យភាព អធិបតេយ្យ និងសិទ្ធិពេញលេញ ក្នុងការចាត់ចែងវាសនាប្រទេសជាតិរបស់ខ្លួន ដូចមានចែងនៅក្នុងមាត្រា៥៣ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានខ្លឹមសារ “ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស”។ តែគួរឲ្យស្តាយ កម្ពុជាទទួលរងការចោទប្រកាន់ឥតឈប់ឈរថា កំពុងផ្តល់ភាពផ្តាច់មុខដល់បរទេស ដើម្បីគ្រប់គ្រងមូលដ្ឋាននេះ»។

សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហាបែបនេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជា យ៉ាងពេញទី។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា កម្ពុជាគឺនៅតែជាម្ចាស់នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប ហើយការអភិវឌ្ឍមូលដ្ឋាននេះទៀតសោត មិនមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិតក្តី ឬឆ្ងាយក្តី នោះឡើយ។ យើងចាត់ទុកការចោទប្រកាន់សព្វបែបយ៉ាងនេះ ជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការបញ្ជាក់ឡើងវិញថា «ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ យើងនឹងបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹមតែអាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការជួយសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ជាដើម»។

សម្តេចពិជ័យសេនា បានថ្លែងទៀតថា កម្ពុជានឹងបន្តលើកកម្រិតសមត្ថភាពកងទ័ពជើងទឹក កងទ័ពជើងអាកាស និងប្រព័ន្ធការពារអាកាស ដែលមានលទ្ធភាពអាចគ្រប់គ្រងដែនសមុទ្រ និងដែនអាកាស របស់កម្ពុជាបាន។ ទន្ទឹមនឹងនេះ កងទ័ពជើងគោកកំពុងទទួលបាននូវសម្ភារសឹកធុនធ្ងន់ និងទំនើប ជាបន្តបន្ទាប់ សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន ស្របតាមតម្រូវការចាំបាច់។ កម្ពុជាជាប្រទេសតូច តែស្នេហាសន្តិភាពយ៉ាងជ្រាលជ្រៅ គ្មានចេតនា បង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់នឹងការអភិវឌ្ឍន៍សមត្ថភាពកងយោធារបស់ប្រទេសដទៃនោះឡើយ។

សម្តេចពិជ័យសេនា អះអាងដែរថា គោលដៅចម្បង របស់កម្ពុជា គឺរស់នៅក្នុងសន្តិភាព មិត្ត ភាព កិច្ចសហប្រតិបត្តិការជាភាតរៈនិងស្មើមុខស្មើមាត់គ្នា ជាមួយនឹងប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ ហើយយើងចង់បានត្រឹមតែមានសមត្ថភាពដើម្បីការពារខ្លួន និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក តែប៉ុណ្ណោះ។ វាមិនយុត្តិធម៌ទេ ហើយក៏មិនអាចទៅរួចដែរ ដែលយើងត្រូវបានចាប់បង្ខំឲ្យស្ថិតនៅក្នុងស្ថានភាពតោកយ៉ាក ចាស់គំរិល ឬដើរថយក្រោយ ខណៈដែលអ្នកដទៃ ប្រឹងពង្រីកអំណាចនិងឥទ្ធិពលផ្នែកយោធា នៅស្ទើរគ្រប់ទីកន្លែង។

ជាចុងក្រោយសម្តេចពិជ័យសេនា បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ច ចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.