ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ភរិយាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំវ៉ែនតាចែកជូនពលរដ្ឋចាស់ៗ ២០០នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ភរិយាឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំវ៉ែនតាចែកជូនពលរដ្ឋចាស់ៗ ២០០នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយារបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្រប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានយកវ៉ែនតា ចែកជូនប្រជាពលរដ្ឋចាស់ៗចំនួន២០០នាក់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពិធីចែកវ៉ែនតានេះ មានការចូលរួមពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក គឹង វណ្ណៈ អភិបាលរងខេត្ត មន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋជាច្រើននាក់។

នាឱកាសនោះដែរ លោក ស សុខា បានថ្លែងថា កម្មពិធីចែកវ៉ែនតាដល់ចាស់ៗនេះ រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងអ៉ីអុបទិក (E-OPTIC)។

លោក ស សុខា បានឱ្យដឹងថា តាមរបាយការណ៍របស់គណៈកម្មការជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ ថា អត្រានៃភាពពិការភ្នែកបានធ្លាក់ចុះពី ០,៣៨ មក០,៣៧% ក្នុងចំណោមពលរដ្ឋទូទៅ និងពី ២,៨% មក២,៥% ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជានិច្ច។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១នេះ ក្រុមការងារគណៈបក្សប្រជាជនបានធ្វើពិធីចែកវ៉ែនម៉ាញ៉ូបដល់មនុស្សចាស់ចំនួន ២០០នាក់ ដោយមិនគិតថ្លៃ ដើម្បីទប់ស្កាត់ និងបង្ការភាពពិការភ្នែកនៅកម្ពុជា។

ក្នុងនោះលោក ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានគ្រប់គ្នាដើម្បីបង្ការជំងឺផ្សេងៗក្នុងរដូវវស្សានេះ ជាពិសេសបង្ការជំងឺឆ្លងដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត ឬចំណីអាហារដែលមិនបានចម្អិនឱ្យបានត្រឹមត្រូវ។ ពិសេសត្រូវយកចិត្តទុកដាក់តាមដាន និងពិនិត្យភ្នែករបស់ខ្លួនឱ្យបានជាប្រចាំ ឬក្នុងករណីសង្ស័យ ឬមានរោគសញ្ញាពាក់ព័ន្ធនឹងភ្នែកកើតឡើង និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឱ្យលេងទូរស័ព្ទ ឬលេងហ្គេមហួសកម្រិត ដែលអាចបណ្តាលឱ្យមានបញ្ហាភ្នែកនៅពេលខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.