រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងឆ្លងយោបល់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះការរៀបចំប្រកួត Robocon របស់កម្ពុជា ដែលជំនួបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។



