ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ហ្វេសបុក មួយឈ្មោះថា Banyon Radio ដែលបានចេញផ្សាយថាឯកឧត្តម ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពីបទចេញសែកស្អុយ !!!
ឯកឧត្តម គឹង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ បានចេញមកបដិសេធ ហ្វេសបុក មួយឈ្មោះថា Banyon Radio ដែលបានចេញផ្សាយថាឯកឧត្តម ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពីបទចេញសែកស្អុយ !!!
ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ សុក្រ ១១កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ
ខេត្ដបន្ទាយមានជ័យះ

ក្រោយពីមានហ្វេសបុកមួយឈ្មោះថា Banyon Radio ផ្សាយបង្ខូចកិត្តិយសឯកឧត្តម ថាបានចេញសែកស្អុយ អង្គភាពយើងខ្ញុំបានតេជួបសម្ភាសន៍តាមតេលេក្រាមជាមួយ ឯកឧត្តមគឹងវណ្ណះដែលឯកឧត្តមបានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម ជាមន្ត្រីបំរើប្រជាពលរដ្ឋ ឯកឧត្តមមិនដែល បានរកស៉ី និងចេញសែកស្អុយអោយទៅ បុគ្គលណាមួយឡើយ ។ មួយថ្ងៃៗឯកឧត្តម មានភារកិច្ច បំរើការងារ រដ្ឋផងនិងបំរើការងារ ជូនប្រជាពលរដ្ឋផង ដូចនេះឯកឧត្តម មិនដែលបានចេញសែកស្អុយអោយទៅអ្នកណាទេ។ ហេតុដូចនេះ សូមបងប្អូន អ្នកលេងសង្គមហ្វេសបុក និងសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ៕





