ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់រថយន្តសង្គ្រោះ និងសម្ភារៈគាំទ្រសកម្មភាពគ្រូពេទ្យ ជូនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ 

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់រថយន្តសង្គ្រោះ និងសម្ភារៈគាំទ្រសកម្មភាពគ្រូពេទ្យ ជូនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់រថយន្តសង្គ្រោះមួយគ្រឿង ព្រមទាំងសម្ភារៈបម្រើសកម្មភាពគ្រូពេទ្យមួយចំនួនទៀត ជូនដល់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញប្រតិបត្តិការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ ទាំងក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ និងប្រជាពលរដ្ឋទូទៅ។

ពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះ ព្រមទាំងសម្ភារៈគាំទ្រសកម្មភាពគ្រូពេទ្យនេះ ត្រូវបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនាព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

រថយន្តសង្គ្រោះប្រគល់ជូនអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ គឺជារថយន្តទី៥០ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកបណ្ឌិត ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនទៅតាមបណ្តាស្ថាប័ន និងអង្គភាពនានារបស់រដ្ឋ។

លោកបណ្ឌិត ជា រតនា បានលើកឡើងថា រថយន្តសង្គ្រោះនេះជាចំណែកជួយដោះស្រាយតម្រូវការរបស់កងទ័ព ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅផងដែរ។ លោកបណ្ឌិត ជា រតនា បានអះអាងថា រថយន្តសង្គ្រោះនេះ ក៏ធ្លាប់បានប្រគល់ជូនដល់បណ្តាអង្គភាពនានានៃកងយោធពលខេមរភូមិន្ទផងដែរ ហើយនឹងមានគម្រោងប្រគល់ជូនបន្តបន្ទាប់ទៀត។

លោកបណ្ឌិត ជា រតនា បានចាត់ទុកការចូលរួមចំណែកជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នេះ គឺជាការបែងចែកផ្លែផ្កាពីការធ្វើអាជីវកម្មរបស់ខ្លួនជួយដល់សង្គម។ លោក បានបង្ហាញការយក់ឃើញថា ការរីកចម្រើនក្នុងអាជីវកម្ម គឺបានមកពីសង្គម ដូច្នេះលោកត្រូវតែបែងចែកផ្លផ្កានេះទៅសង្គមវិញ។

«ចំពោះយើងបើរកទទួលទានមានបានពីសង្គមមួយ ហើយយើងអាចជួយត្រឡប់ទៅសង្គមវិញបាននោះទើបជារឿងមួយល្អប្រសើរ ដើម្បីឱ្យសង្គមយើងមានការវិវឌ្ឍទៅមុខ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ជា រតនា។

ក្នុងពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះនោះ ជួសមុខឱ្យមន្ត្រីយោធានៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជាអំណោយរថយន្តសង្គ្រោះ និងសម្ភារៈមួយចំនួនគាំទ្រដល់សកម្មភាពរបស់គ្រូពេទ្យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអគ្គភស្តុភារតែងតែគិតគូរដល់កងទ័ព ហើយបំពេញរាល់តម្រូវការរបស់កងទ័ព។

សម្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រថយន្តសង្គ្រោះដែលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអំណោយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកប្រតិបត្តិការសង្គ្រោះរបស់កងទ័ព ទាំងក្នុងក្របខណ្ឌកងទ័ព និងការសង្គ្រោះប្រជាពលរដ្ឋទូទៅនៅពេលមានគ្រោះអាសន្នផ្សេងៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ដូច្នេះ «អំណោយនេះជាការរួមចំណែកមួយជួយឱ្យកងយោធពលខេមរភូមិន្ទ យកសម្ភារៈនេះទៅបម្រើការរបស់ខ្លួនក្នុងការជួយសង្គ្រោះអាយុជីវិតមិនមែនតែកងទ័ពទេ ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋផងដែរ»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានគូសរំលេចផងដែរថា រថយន្តសង្គ្រោះនេះ ត្រូវបានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ណែនាំឱ្យទៅប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះដោយមិនមាននិន្នាការនយោបាយអ្វីទាំងអស់ ពោលគ្រប់ប្រជាពលរដ្ឋរងគ្រោះ គឺត្រូវតែជួយសង្គ្រោះ។

«តាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តាំផ្ញើមកឱ្យហ្នឹង គឺយើងមិនរើសមុខប្រជាពលរដ្ឋណាក៏យើងជួយដែរ ហើយយើងមិនគិតនិន្នាការទេ។ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋយើងរួចផុតពីពីគ្រោះមហន្តរាយទាំងនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

ជាមួយការទទួលបានអំណោយជារថយន្តសង្គ្រោះនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានណែនាំទៅអង្គភាពដែលទទួលបាន រថយន្តនេះ ឱ្យយកចិត្តទុកដាក់ថែទាំឱ្យបានត្រឹមត្រូវ ហើយត្រូវត្រៀមលក្ខណៈសម្បត្តិជាប់ជានិច្ចក្នុងការចេញជួយសង្គ្រោះ។ បន្ថែមពីលើនោះ គ្រូពេទ្យដែលប្រើប្រាស់រថយន្តនេះ ត្រូវសិក្សារៀនសូត្រប្រើប្រាស់ឱ្យបានស្ទាត់ជំនាញលើសម្ភារៈនានាដែលបំពាក់នៅក្នុងរថយន្ត។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់លើការងារសង្គ្រោះ ដោយមិនត្រូវប្រកាន់និន្នការអ្វីទាំងអស់ ហើយក៏មិនត្រូវយកលុយពីជនរងគ្រោះនោះដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.