ផ្លូវតារាងយន្តហោះចាស់ក្លាយជាទីលានកន្លែងចាក់សម្រាមយ៉ាងអនាធិតេយ្យ
(ឧត្តរមានជ័យ)ខាងរដ្ធបាលក្រុងសំរោងនិងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ចំពោះបុគ្គលរូបណាដែលនៅតែប្រព្រឹត្តល្មើសយកសម្រាមទៅចោលយ៉ាងអនាធិបតេយ្យកន្លែងដែលរដ្ធបាលក្រុងបានដាក់បំរាមហាមមិនឲ្យយកសម្រាមទៅចោលធ្វើឲ្យប៉ះពាល់ដល់អនាម័យបរិស្ថានយ៉ាងធ្ងន់ធ្ងរស្ថិតនៅត្រង់ចំណុចផ្លូវវាលតារាងកាបាល់ហោះចាស់ពីដើម ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមានជ័យ។
លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២២ថា ចំពោះបញ្ហាសម្រាមដែលមាននៅទីតាំងចំណុចខាងលើនេះគឺលោកពិតជាទទួលស្គាល់ថាពិតជាមានមែនហើយការគ្រប់គ្រងជាកាតាព្វកិច្ចរបស់រដ្ធបាលក្រុងសំរោង ។ហើយកន្លងមកខាងរដ្ធបាលក្រុងក៏ធ្លាប់ចាប់បានបងប្អូនអ្នកដែលតែងតែលួចយកសម្រាមមកទំលាក់ចោលនៅទីតាំងដែលបានហាមឃាត់នេះតទៅទៀតដែរ ។មួយវិញទៀតក្នុងនាមលោកជាអាជ្ញាធរក្រុងនិងចាត់វិធានការភ្លាមៗឲ្យខាងក្រុមហ៊ុនជួយមកប្រមូលសម្រាមចេញទាំងអស់ពុំឲ្យមានសម្រាមនេះនៅពាសវាល ពាសកាលតទៅទទៀតឡើយ។
សូមបញ្ជាក់ថាលោកអភិបាលក្រុងដដែលបានបន្តថា នៅពេលឆាប់ៗនេះលោកនិងកោះអញ្ជើញលោកចៅសង្កាត់ទាំង៥ដើម្បីធ្វើប្រជុំផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ធដែលរស់នៅក្នុងក្រុងសំរោងសូមកុំយកសម្រាមទៅបោះចោលនៅកន្លែងដែលរដ្ធបាលហាមឃាត់ទៀតហើយកុំគេចវេសពីការបង់ថ្លៃសេវាអនាម័យបន្តិចបន្តួចដែលក្រុមហ៊ុនប្រមូលសម្រាមគេខំដើរយកតាមមុខផ្ទះជាប្រចាំថ្ងៃ។ហើយក៏សូមបងប្អូនមេត្តាចូលរួមរក្សានូវអនាម័យបរិស្ថានល្អដើម្បីសុខភាពរាងកាយទាំងអស់គ្នាផងដែរ។




