ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទូរស័ព្ទសុំទោស នាយឧត្តមសេនីយ៍ សៅ សុខា និងស្នើសុំជួបទទួលទានកាហ្វេជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកមាតុប្រទេសវិញ

អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទូរស័ព្ទសុំទោស នាយឧត្តមសេនីយ៍ សៅ សុខា និងស្នើសុំជួបទទួលទានកាហ្វេជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកមាតុប្រទេសវិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

: អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទូរស័ព្ទសុំទោស នាយឧត្តមសេនីយ៍ សៅ សុខា និងស្នើសុំជួបទទួលទានកាហ្វេជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយត្រឡប់មកមាតុប្រទេសវិញ 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោកស្រី ទេស្ប៉ានី យុប្រាហ្គឺដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទសុំអភ័យទោសពីលោក ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទមកលោកហើយបានថ្លែងថា «ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអាក់អន់ចិត្ត ចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជា ក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជានៅពេលចាប់ផ្តើមប្រកួត ព្រមទាំងសម្តែងការសុំទោសចំពោះកំហុសឆ្លងនេះ»។

នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា បន្ទាប់ពីមានការសុំអភ័យទោសហើយនោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏ស្នើសុំជួបទទួលទានកាហ្វេជុំគ្នាជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ក្រោយត្រឡប់មកមាតុប្រទេសវិញ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវបានរិះគន់ថា មិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ ជាពិសេស អ្នករៀបចំនេះពុំមានភ្លេងជាតិកម្ពុជា ដើម្បីចាក់នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។

នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី០៨ ខែមិថុនា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហពន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសុំទោសកម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.