ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោត 

គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោត 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ពិនិត្យ និងសម្រេចលើបណ្ដឹង/សំណុំរឿងចំនួនប្រាំបី ដែលប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្នុងសំណុំរឿងលេខ ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ១៥៨ មានដើមបណ្តឹងជាប្រជាពលរដ្ឋ និងជាបេក្ខជនគណបក្សប្រជាជនកម្ពុជា ដែលបានប្តឹងជំទាស់ និងប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការ រៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលមិនបានផាកពិន័យជាប្រាក់ និងលុបឈ្មោះបេក្ខភាពឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់កាកាបទី១ នៅសង្កាត់អូឡាំពិក នៅសង្កាត់វាលវង់ នៅសង្កាត់ក្រាំងធ្នង់ នៅសង្កាត់បាក់ខែង នៅសង្កាត់បឹងកេងកងទី៣ និងនៅសង្កាត់បឹងកេងកងទី២ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឃោសនាដោយប្រើសារនយោបាយវាយប្រហារ លាបពណ៌ លើគូប្រជែង ញុះញង់ឱ្យមានការរើសអើង និងប្រមាថជាសាធារណៈចំពោះមេឃុំ ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជាដែល កំពុងដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ន។

ក្នុងសំណុំរឿងលេខ១៥៦ ដើមបណ្ដឹងឈ្មោះ សុខ ស្រីនួន ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៨៧ មានទីលំនៅ ភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាបេក្ខជនគណបក្សភ្លើងទៀន បានប្តឹងជំទាស់ទៅនឹង សេចក្តីសម្រេច ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចផាកពិន័យរូបខ្លួន ចំនួន ៥,០០០,០០០រៀល។

បន្ទាប់ពីបានពិនិត្យសំណុំរឿងទាំងអស់ និងពិភាក្សាលើអង្គហេតុ និងអង្គច្បាប់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឆ្លើយតបជាលិខិតរដ្ឋបាលទៅដើមបណ្តឹងវិញលើសំណុំរឿងលេខ១៥០ ១៥១ ១៥២ ១៥៣ ១៥៤ ១៥៧ និងលេខ ១៥៨ ដោយខ្លឹមសារលិខិតបានបញ្ជាក់ថា សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានសម្រេចឱ្យគណបក្សភ្លើងទៀនរាជធានីភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពឃោសនាបោះឆ្នោត ដែលផ្ទុយពីច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌របស់គណបក្សនយោបាយមានលក្ខណៈធួនល្មមទៅនឹងទង្វើ ប្រព្រឹត្តកំហុសរបស់គណបក្សភ្លើងទៀនរាជធានីភ្នំពេញហើយ។

ដោយឡែកចំពោះសំណុំរឿងលេខ ១៥៦ គ.ជ.ប បានសម្រេចបដិសេធពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះ សុខ ស្រីនួន ដោយតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលសម្រេចផាកពិន័យឈ្មោះ សុខ ស្រីនួន ចំនួន ៥,០០០,០០០រៀល ស្ថិតក្នុងកម្រិតអប្បបរិមា ស្របតាមមាត្រា ១៨១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ហើយ។

សេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.