ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

គណបក្សចំនួន៩ ទទួលបានអាសនៈ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥

គណបក្សចំនួន៩ ទទួលបានអាសនៈ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន គណបក្សនយោបាយចំនួន៩ ក្នុងចំណោម១៧ គណបក្ស ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ទទួលបានអាសនៈក្រុមប្រឹក្សា។ នេះបើតាមការបញ្ជាក់របស់ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយ ឯកអគ្គរាជទូត-រដ្ឋទូតនានាប្រចាំនៅកម្ពុជា ដែលរៀបចំដោយរដ្ឋសភា ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ដូច្នេះថា «ក្នុងចំណោមគណបក្សប្រកួតប្រជែងចំនួន១៧ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បើយោងតាមលទ្ធផលបឋម យ៉ាងហោចណាស់មានបក្សនយោបាយ ៩ ដែលទទួលបានអាសនៈ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនេះជាការឆ្លុះបញ្ចាំង ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងប្រាកដ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានវាយតម្លៃថា ដំណើរការទៅដោយរលូន ស្ងប់ស្ងាត់ គ្មានអំពើហិង្សា តម្លាភាព និងយុត្តិធម៌។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតប្រមាណជាង ៨០ភាគរយ ស្មើនឹង៧.៣លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីសរុបជាង៩.២លាននាក់។

លោក ឌឹម សុវណ្ណារុំ បានចាត់ទុកថា ចំនួនអ្នកបោះឆ្នោតបណ្តោះអាសន្ន មានប្រមាណ ៨០% ដែលគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងការជឿទុកចិត្ត នៃពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោត ខណៈដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើន បានធ្វើជាសាក្ស៉ី ក្នុងដំណើរការបោះឆ្នោត ដែលត្រូវបានរៀបចំឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដែលដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នេះ បានចាត់ទុកថា ពេលគណបក្សផ្សេងៗទៀត ក៏ទទួលបានសំឡេង នៅក្នុងក្រុមប្រឹក្សាឃុំសង្កាត់ដែរនោះ វាជាការរីកចម្រើនមួយដ៏ធំបំផុត នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកបន្តថា លទ្ធិប្រជាធិបតេយ្យបានចាក់កាន់តែជ្រៅ នៅក្នុងសង្គមកម្ពុជា ហើយប្រជាពលរដ្ឋសប្បាយរីករាយ នឹងលទ្ធិប្រជាធិបតេយ្យនេះ ដោយពួកគាត់រំពឹងថា រយៈពេល ៥ឆ្នាំម្តង ពួកគាត់បានជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.