ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២២ !

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២២ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២២ !

(បាត់ដំបង) :នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំB២ សាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរបានផ្ដោតសំខាន់ទៅលើបញ្ហាបទល្មើសព្រៃឈើ ដោយមានការកាប់ និងការដុតព្រៃឈើ នៅតាមតំបន់ព្រៃឈើ និងតំបន់ភ្នំស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដោយត្រូវឱ្យមានវិធានការការពារជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ចំពោះបុគ្គលដែលធ្វើការទន្រ្ទានព្រៃឈើ ដោយការកាប់បំផ្លាញព្រៃឈើ ការដុតបំផ្លាញព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងនេះ ត្រូវធ្វើយ៉ាងណាត្រូវតាមដានរកសាវតាឱ្យឃើញ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ មិនថាបុគ្គលដែលបំផ្លាញព្រៃឈើនោះ ធ្វើសកម្មភាពពេលយប់ ឬពេលថ្ងៃ ឬជាបុគ្គលមានអំណាចយ៉ាងណាក៏ដោយ ក៏ត្រូវរកឱ្យឃើញទាំងមេខ្លោងដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ជាបន្តបន្ទាប់ បើពុំដូចនោះទេ ព្រៃឈើស្ថិតក្នុងភូមិសាស្រ្ដខេត្តបាត់ដំបងនឹងត្រូវខ្ទិចគ្មានសល់ឡើយ ក្នុងនោះមិនត្រឹមតែការកាប់បំផ្លាញព្រៃឈើតែប៉ុណ្នោះទេ បុគ្គលដែលបំផ្លាញភ្នំ ទន្ទ្រានយកភ្នំ ដោយការជីកកាយដីភ្នំ ដែលគ្មានការអនុញ្ញាតពីច្បាប់ក៏ត្រូវចាត់វិធានការដែរ បើពុំនោះទេ ភ្នំជាបន្តបន្ទាប់នឹងលែងមានសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានឃើញឡើយ ។ លោកបានបន្តទៀតថា ដោយឡែកការបញ្ជាក់ការផ្ទេរកម្មសិទ្ធិដី ដែលជាដីរបបព្រៃឈើ និងបរិស្ថាន ដែលជាកម្មសិទ្ធិរបស់រដ្ឋ ត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពទាំងនេះ បើពុំនោះទេ ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនត្រូវមានការលើកលែងឡើយ ។

លោក បានបន្តទៀតថា បញ្ហាគ្រឿងញៀន និងបញ្ហាចរាចរណ៍ នៅតែជាបញ្ហាចោទដែលត្រូវដោះស្រាយ ដោយឯកឧត្តមបានណែនាំដល់អភិបាលរងខេត្តទទួលបន្ទុកលើបញ្ហានេះ ត្រូវតែបន្តសកម្មភាពក្នុងការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព បង្រ្កាបការជួញដូរគ្រឿងញៀន នៅភូមិសាស្រ្ដខេត្តបាត់ដំបង ក៏ដូចជាការប្រើប្រាស់គ្រឿងញៀន ព្រោះដោយសារតែគ្រឿងញៀននេះហើយ ទើបបង្កឱ្យមានភាពអសន្ដិសុខកើតឡើងនៅតាមភូមិឋានរបស់ប្រជាពលរដ្ឋឥតស្រាកស្រាន្ត បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋជាប្រចាំ ។ ចំណែកបញ្ហាចរាចរណ៍ ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលរងខេត្តដែលទទួលបន្ទុកបញ្ហានេះ និងអាជ្ញាធរ ត្រូវពិនិត្យឡើងវិញនូវការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យចរាចរណ៍ កន្លែងផាកវិន័យត្រឹមត្រូវ ដោយមានការដឹងលឺពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដោយឡែកចំពោះមន្រ្ដីអនុវត្តច្បាប់ត្រូវតែមានសុក្រឹត្យភាព តម្លាភាព និងអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ និងបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ និងទប់ស្កាត់ឱ្យខានតែបានការដឹកជញ្ជូនលើសទម្ងន់ សំពីងសំពោងដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈ និងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើងនៅតាមដងផ្លូវសាធារណៈ ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.