ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

ស្ត្រីមេម៉ាយម្នាក់ ដាក់ពាក្យប្តឹងអតីតប្តីរបស់ខ្លួន រួមជាមួយអ្នកជិតខាង៣នាក់ ចោទប្រកាន់ករណីធ្វើឱ្យ ខូចខាតដំណាំ ជេរប្រមាថ និងហិង្សាដោយចេតនា ខណ:តុលាការកោះហៅចុងចោទទៅសួរនាំ

ស្ត្រីមេម៉ាយម្នាក់ ដាក់ពាក្យប្តឹងអតីតប្តីរបស់ខ្លួន រួមជាមួយអ្នកជិតខាង៣នាក់ ចោទប្រកាន់ករណីធ្វើឱ្យ ខូចខាតដំណាំ ជេរប្រមាថ និងហិង្សាដោយចេតនា ខណ:តុលាការកោះហៅចុងចោទទៅសួរនាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្ត្រីមេម៉ាយម្នាក់ ដាក់ពាក្យប្តឹងអតីតប្តីរបស់ខ្លួន រួមជាមួយអ្នកជិតខាង៣នាក់ ចោទប្រកាន់ករណីធ្វើឱ្យ ខូចខាតដំណាំ ជេរប្រមាថ និងហិង្សាដោយចេតនា ខណ:តុលាការកោះហៅចុងចោទទៅសួរនាំ
ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន បានកោះហៅបុរសម្នាក់ ជាអតីតប្តីស្រ្តីមេម៉ាយម្នាក់ រួមជាមួយនឹងស្រ្តីអ្នកភូមិចំនួន០៣នាក់ ផ្សេងទៀត ទៅកាន់សាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីស្រ្តីរូបនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ដោយចោទប្រកាន់ ពាក់ព័ន្ធទៅនឹងបទល្មើសធ្វើឱ្យខូចខាតដោយចេតនា ជេរប្រមាថដោ យចេតនា និងហិង្សាដោយចេតនា ខណ:បុរសជាប្តី ព្រមទាំងអ្នកជិតខាងក្នុងភូមិបានឆ្លើយបំភ្លឺឡើងថា មិនដូចអ្វីដែលគាត់ប្តឹងចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនោះឡើយ លុះបន្ទាប់ពីខាងតុលាការសួរនាំម្នាក់ម្តងៗ រហូតដល់ម៉ោង៣ និង០០រសៀលថ្ងៃដដែល ក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។
បើតាមពាក្យបណ្តឹងរបស់ស្រ្តីមេម៉ាយម្នាក់ ឈ្មោះ ទូច សុខឃឿន អាយុ៥៦ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ គាត់សុំប្តឹងពី ទី១. ឈ្មោះ នួន គឹមឈាន ភេទប្រុស អាយុ៥៤ឆ្នាំ អតីតប្តី ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅភូមិខាងលើ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ ទី២. ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ២៤ឆ្នាំ ទី៣. ឈ្មោះ សុខ ចាន់ធី ភេទស្រី អាយុ៣៤ឆ្នាំ និងទី៤. ឈ្មោះ សុខ ស្រីម៉ៅ ភេទស្រី អាយុ៣១ឆ្នាំ ពីបទជេរប្រមាថជាសាធារណ: និងហិង្សាដោយចេតនា» ប្រព្រឹត្តនៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា កាលពីពេលថ្មីៗ នេះ មានបុរសម្នាក់ ត្រូវជាអតីតប្តីរបស់គាត់ បានយកកាំបិតខ្វែវ ទៅកាប់បំផ្លាញ ដំណាំដើមទាប និងដើមខ្នុរ អស់ជាច្រើនដើម លុះក្រោយពីមានការឈ្លោះប្រកែកគ្នាដោយសាររឿងកាប់ដើមឈើនេះ ស្រាប់តែមានអ្នកជិតខាងទាំងបីនាក់ខាងលើ បានចូលទៅកាត់ត្រួយស្អំនៅក្នុងដីរបស់គាត់ដែរ ហើយក៏ជួយខាងបុរសជាអតីតប្តី ដោយជេរប្រមាថមើល ងាយទៅលើគាត់ ធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការរស់នៅរបស់គាត់ ទើបសម្តេចចិត្តដាក់ពាក្យបណ្តឹងតែម្តង។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក នួន គឹមឈាន អតីតប្តីរបស់ស្រ្តីមេម៉ាយខាងលើ បានឱ្យដឹងថា ៖ គាត់មិនបានកាប់ដើមឈើហូបផ្លែនៅលើដីរបស់ស្រ្តីមេម៉ាយជាអតីតប្រពន្ធខ្លួនឡើយ គឺកាត់នៅលើដីរបស់ខ្លួន ដែលត្រូវបានចៅសង្កាត់អូរតាវ៉ៅ បែងចែកជូន បន្ទាប់ពីលែងលះគ្នារួចមកប៉ុណ្ណោះ។ លោកបន្តទៀតថា ចំពោះស្រ្តីបីនាក់ នៅក្នុងភូមិខាងលើនេះ ក៏មិនបានទៅកាត់ត្រួយស្អំ នៅលើដីរបស់នាងដែរ គឺសុំកាត់ត្រួយស្អំនៅលើដីរបស់លោកដដែល ដោយសុំការអនុញ្ញាតត្រឹមត្រូវ។ ពាក់ព័ន្ធនឹងបណ្តឹង នេះ លោក ហើយនឹងអ្នកជិតខាងទាំងអស់ខាងលើ ក៏បានចូលទៅបំភ្លឺនៅក្នុងសាលាដំបូងខេត្តប៉ៃលិន រួចរាល់អស់ហើយដែរ ដោយអ្វីៗនៅក្នុងពាក្យបណ្តឹងសុទ្ធតែជាការមួលបង្កាច់របស់ស្រ្តីខាងលើនោះប៉ុណ្ណោះ ហើយលោកនឹងសម្រេចចិត្តថា នៅថ្ងៃខាងមុខ នឹងឈប់រស់នៅក្បែរស្រ្តីរូបនេះទៀត ព្រោះមិន បានទទួលក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានការលែងលះគ្នា អស់រយ:ពេលមួយឆ្នាំកន្លងមក គឺដោយសារតែស្រ្តីខាងលើ តែងតែយកលុយកាក់ដែលខ្លួនរកបានទៅលេងល្បែងកាស៊ីណូ ហើយក៏បង្ខំឱ្យលោកទៅចងការមីក្រូហិរញ្ញវត្ថុ ដើម្បីយកប្រាក់ឱ្យគាត់ទៅលេងល្បែង លុះទ្រាំមិនបានក៏ស្តីបន្ទោស ទើបស្រ្តីរូបនេះខឹងសុំលែងលះ បែងចែកដីគ្នា ដោយគាត់សុខចិត្តទៅរស់នៅក្នុងខ្ទមតូចជាប់គ្នាខាងកើតស្រ្តីរូបនេះ។ រីឯស្រ្តីជាអតីតប្រពន្ធឱ្យរស់នៅលើផ្ទះថ្មធំ ខណ:បានគ្នាអស់រយ:ពេលជាង៣០ឆ្នាំមកហើយ ក៏បង្កើតបានកូនស្រ្តីម្នាក់ កំពុងរស់នៅខេត្តផ្សេង។ លោកពិតជាសុំខ្លាចស្រ្តីខាងលើមែន សូម្បីតែមេភូមិ ឬអ្នកជិតខាងជុំវិញភូមិក៏មិនហ៊ានទៅក្បែរស្រ្តីរូបនេះដែរ ព្រោះតែងតែជេរបញ្ឆិតបញ្ឆៀងដាក់គេឯងគ្រប់ៗគ្នា។
ចំណែកលោក ម៉ែន ឆន មេភូមិអូរខ្ទីង បានឱ្យដឹងដែរថា ៖ ប្តីប្រពន្ធខាងលើនេះ បានចែកផ្លូវ គ្នាជាង១ឆ្នាំ ដោយមានលិខិតលែងលះចេញពីខាងសង្កាត់អូរតាវ៉ៅ មិនបានឡើងទៅដល់តុលាការនោះ ទេ ព្រោះអត់មានសំបុត្រអាពាហ៍ពិពាហ៍។ លោកបន្តទៀតថា រឿងហេតុកើតឡើង គឺដោយសារស្រ្តីជា ប្រពន្ធទាំងអស់ ព្រោះប្តីស្លូតបូតមិនចេះមាត់ក.នោះទេ ខណ:ប្តីខិតខំប្រឹងប្រែងរកលុយកាក់ឥតឈប់ឈរ រហូតដល់ទិញដីចម្ការបានជាង២០ហិកតា ត្រូវប្រពន្ធបង្ខំឱ្យលក់អស់ រួចយកថវិកាទៅលេងល្បែងកាស៊ីណូចាញ់អស់គ្មានសល់ ហើយក៏ចេះតែឈ្លោះគ្នាឥតឈប់ឈររហូតដល់ចំណុចចុងក្រោយតែម្តង ៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.