ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យពិចារណារៀបចំ «សមយុទ្ធនាគមាស» រវាងកងទ័ពកម្ពុជា-ចិនឡើងវិញ 

សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យពិចារណារៀបចំ «សមយុទ្ធនាគមាស» រវាងកងទ័ពកម្ពុជា-ចិនឡើងវិញ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ព្រះសីហនុ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ថ្នាក់ដឹកនាំកងទ័ព ឱ្យពិចារណារៀបចំលំហាត់សមយុទ្ធនាគរវាងកងទ័ពកម្ពុជា-ចិនឡើងវិញ បន្ទាប់ពីស្ថានភាពឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយ។

លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានរៀបចំឡើង នៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួនលើកទី៤ មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានលើកឡើងដូច្នេះថា៖ «ខ្ញុំឱ្យពិចារណាឡើងវិញ អំពីលំហាត់នាគមាស ដែលយើងបានខកខានក្នុងរយៈពេលកន្លងមកនេះ ដោយសារជំងឺកូវីដ១៩ និងរឿងរ៉ាវមួយចំនួនដែលធ្វើឱ្យយើងខកខានមានរយៈពេលជិត៣ឆ្នាំមកហើយ ដូច្នេះសូមពិចារណាមើល ឱ្យយើងរៀបចំលំហាត់នាគមាសឡើងវិញ…! លំហាត់នាគមានដែលពីមុនយើងតែងតែបំពេញ១ម្ដង ២ម្ដង ៣ម្ដង រួចមកហើយ»។

«សមយុទ្ធនាគមាស ២០២០» ដែលជាសមយុទ្ធយោធារួមគ្នាលើកទី៤ ត្រូវបានរៀបចំឡើង នៅឯទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត កាលពីខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម» ដែលពេលនោះកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅឡើយ។

បើតាម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News, សម្រាប់សមយុទ្ធលើកទី៥ ខាងមុខនេះ មិនទាន់កំណត់ពេលវេលានៅឡើយទេ ដោយក្រុមជំនាញកំពុងរង់ចាំពិភាក្សាជាមួយភាគីពាក់ព័ន្ធជាមុនសិន។

«សម្រាប់លំហាត់សមយុទ្ធនាគមាសនេះ មិនទាន់បានកំណត់ពេលវេលា និងសម្រេចលើខ្លឹមសារនៃលំហាត់សមយុទ្ធនៅឡើងទេ គឺរងចាំពិភាក្សាជាមួយភាគីពាក់ព័ន្ធជាមុនសិន។ សម្រាប់សមយុទ្ធនាគមាសនេះ គឺត្រូវការពេលវេលាជាច្រើនសម្រាប់ក្រុមការងារសិក្សាជាមួយគ្នាបន្ថែមទៀត»។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៤ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.