លោកអភិបាលខេត្ត បានបន្តថាៈ ថ្វីត្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន នៅកម្ពុជាយើង មិនមានអ្នកឆ្លងថ្មី ក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែស នោះឡើយ ក្នុងនោះ ត្រូវប្រកាន់ខ្ជាប់នូវ វិធានការសុខាភិបាលជានិច្ច ជាពិសេស ត្រូវទៅទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ តាមដូសនីមួយៗ ដែលក្រសួងសុខាភិបាល បានណែនាំ ។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលា ដែលរដ្ឋបាលខេត្ត បានកំណត់ នាពេលកន្លងមក៕




