ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦

នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (ADMM-16) ដែលគ្រោងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២២០២នេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។

សម្រាប់កិច្ចប្រជុំ ADMM 2022 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះដំណើរការមកទល់នឹងពេលនេះទាំងជោគជ័យនៃកិច្ចប្រជុំដែលបានធ្វើរួចមកហើយ ក៏ដូចជាការព្រមព្រៀង លើឯកសារទស្សនទានមួយចំនួន ដែលភាគច្រើនផ្តួចផ្តើមដោយកម្ពុជា។ យើងកំពុងមមាញឹកនៅក្នុងការរៀបចំកិច្ចប្រជុំ ADMM) នៅក្នុងខែមិថុនា និងកិច្ចប្រជុំ ADMM បូក នៅក្នុងខែវិច្ឆិកា ស្របតាមមូលបទ «សាមគ្គីភាពដើម្បី សន្តិសុខប្រកបដោយសុខដុម»។ ទោះជាបានទទួលនូវលទ្ធផលជាវិជ្ជមានយ៉ាងណាក៏ដោយ កិច្ចប្រជុំ ADMM និង ADMM . . . នាពេលខាងមុខកំពុងប្រឈមជាមួយនឹងការលំបាកខ្លះៗ ដែលបណ្តាលមកពីបញ្ហាមីយ៉ាន់មា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន និងការប្រែប្រួលយ៉ាងឆាប់រហ័សផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ដោយសារបញ្ហាទាំងពីរនេះ ប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនាមួយចំនួនកំពុងមានការពិនិត្យ និងពិចារណាលើការចុះហត្ថលេខាលើសេចក្ដីប្រកាសរួម ដែលតំណាងឱ្យ ការពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ព្រមទាំងឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងប្រទេសបូក។ ក្នុងឋានៈជាម្ចាស់ផ្ទះ យើងពិតជាមិនចង់ឃើញទិដ្ឋភាពបែបនេះកើតឡើងនៅកម្ពុជា ដែលជាបច្ច័យមិនល្អ និងអាចក្លាយជាទម្លាប់ ឬជាប្រពៃណីតទៅថ្ងៃអនាគត។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យមានការយោគយល់ ដើម្បីរួមគ្នាបញ្ចៀសបញ្ហានេះ។

បញ្ញាមួយទៀត គឺកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសបូកមួយចំនួន។ សម្រាប់ឆ្នាំនេះកម្ពុជាបានទទួលសំណើពីប្រទេសបូកចំនួន៧ ហើយកម្ពុជាមានបំណងចង់ទទួលរៀបចំកិច្ចប្រជុំ ក្រៅផ្លូវការសម្រាប់ប្រទេសបូកទាំងនោះ ដោយហេតុថាជាការជួបគ្នាដោយផ្ទាល់លើកដំបូង បន្ទាប់ពីការចាប់ផ្តើមនៃជំងឺកូវីដ១៩។ លើសពីនេះទៀតវាជាឱកាសល្អមួយសម្រាប់ការប្រឹក្សាផ្លាស់ប្ដូរយោបល់អំពី ការវិវត្តន៍នៃសភាពការថ្មីៗនៅទូទាំងពិភពលោកផងដែរ។ ក៏ប៉ុន្តសុឆន្ទៈរបស់កម្ពុជាកំពុងប្រឈមជាមួយនឹងគោលការណ៍របស់ ADMM ដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២១ ក្នុងនោះកំណត់ឱ្យមានកិច្ចប្រជុំក្រៅផ្លូវ ការត្រឹមតែបួនប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ចំពោះករណីនេះ សម្តេចពិជ័យសេនា បានទទូចស្នើសុំឱ្យមានការយោគយល់ និងមានភាពបត់បែន ដើម្បីប្រយោជន៍រួមរបស់អាស៊ាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.