កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះអនុវត្តតាមដីការបង្គាប់របស់ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
បាត់ដំបង÷កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងមានការសម្របសម្រួលទៅលេីនីតិវិធី ពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១៥:១០ នាទី នៅចំណុចក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរសព្ទដៃ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០២ នាក់
1️ ឈ្មោះ សេត សុគង់ ហៅ ស្នា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
2️ ឈ្មោះ សុខ ស៊ីធីន ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
សូមបញ្ជាក់÷កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ០០:៣០ នាទី នៅចំណុចរង្វង់មូលព្រះនរាយដៃប្រាំបី ស្ថិតនៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយេីងថា មានករណី ចោរឆក់ទូរសព្ទដៃមួយកេីតឡេីង ដែលបង្កដោយជនសង្ស័យចំនួន ០២ នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១ គ្រឿងម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ បានធ្វេីសកម្មភាព ឆក់យកទូរសព្ទដៃ ០១គ្រឿង ម៉ាក Iphone X ពណ៌ ស ពីមនុស្សស្រីម្នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរសព្ទ ប៉ុន្តែមិនបានសម្រេចទេ រហូតមកដល់ថ្ងៃខែឆ្នាំខាងលើ ទេីបកម្លាំងយេីងធ្វេីការឃាត់ខ្លួនបាន ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។




